Saturday, July 21, 2012

តើមានអ្វីកើតឡើងចំពោះសហជីពនិងកម្មកររោងចក្រតៃយាននៅថ្ងៃចន្ទ័ខាងមុខនេះ?

ដោយ. ឆាំ ឆានី ២១ ខែ កក្កដា ឆ្នាំ២០១២

ប៉ូលិស ​វាយ​សកម្មជន​សហជីព​កម្មករលោក រ៉ុង បញ្ញា រួចឃាត់ខ្លួនជាច្រើម៉ោង ខណះពេលដែល​លោក​​
​និង​​កម្មករ​ រោងចក្រតៃយាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទការល័យ ហ៊ុន សែន ដើម្បីសូមឲ្យជួយដោះ​ស្រាយនូវលក្ខន្ឋ័មួយចំនួនតាមច្បាប់ការងារ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ។​ ចាប់តំាង​ពីពេលដែល​កម្មករនិងសហជីពបានដាក់ញត្តិទៅខុទ្ទការល័យ ហ៊ុន សែន រហូតដល់ពេលនេះ​នៅមិន​ទាន់មានកិច្ចអន្តរាគមឬក៏ដំណោះស្រាយណាជូនកម្មករឡើយ ។ យោងលិខិត ០៣២ ស.ស.ក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១២ របស់សម្ពន្ឋ័សហជីពកម្ពុជា បានជូនដំណឹងទៅលោក កែប ជុតិមា ថា កម្មករនិង សហជីព ចំនួន១៥០ មកពីរោងចក្រតៃយាន និងខេមវែល នឹងនាំគ្នាដង្ហែរយកញត្តិទៅដាក់​ជូនឯកអគ្គរដ្ឋទួតអាមេរិកនៅថ្ងៃចន្ទ័ទី២៣ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីសូមកិច្ចអន្តរាគម ព្រោះថា ​អ្នកបញ្ជា​ទិញ​នៃ​រោងចក្រ តៃ យាន គឺ​នៅ​សហរដ្ឋអាមេរិក​ ​។ ការដង្ហែរញត្តិនៅថ្ងៃចន្ទ័ ខាង​មុខ​នេះយើងមិនដឹងថា តើអាជ្ញាធរប៉ូលីសនិងប្រើហឹង្សាបង្រ្កាបមកលើ​កម្មករ និងមន្ត្រីសហជីពដូច​កាលពី​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១២ កន្លងមកឬយ៉ាងណាទេ ៕


សកម្មភាពប៉ូលីសវាយតំណាងកម្មករ ( រូបភាពវីដេអូ RFA)
http://www.youtube.com/watch?feature=player_embedded&v=cegscR-WSqA#!

No comments:

Post a Comment