
ប្រជាពលរដ្ឋអតីតអ្នក
ភូមិសំបុកចាបដែលត្រូវគេជម្លៀសអោយមករស់នៅក្នុងភូមិអណ្តូង
ថ្មីនៅពុំទាន់មានស្ថានភាពល្អប្រសើរទេ
©Lida/RFI
រយៈពេល៦ឆ្នាំក្រោយការដោះដូរនិងការបណ្តេញចេញ
គេសង្កេតឃើញថា
អតីតប្រជាជនអ្នកភូមិសំបុកចាបក្នុងសង្កាត់ទន្លេបាសាក់
ដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិអណ្តូងថ្មីសង្កាត់គោករកា
ខណ្ឌ័ដង្កោ ចំងាយជាង១៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ
នៅតែពុំទាន់អាចកសាងជីវិតថ្មីមួយអោយបានល្អប្រសើរឡើយ។
ប្រជាជននៅក្នុងអ្នកភូមិថ្មីនេះនៅតែអះអាងថាពួកគេត្រូវប្រឈមទៅនឹង
ភាពក្រីក្រ ភាពអត់ការងារធ្វើ ការជំពាក់បំណុលគេ
និងការពុំទាន់មានកម្មសិទ្ធិដីធ្លីច្បាស់លាស់។
ដោយឡែកសម្រាប់កូនៗរបស់ពួកគេក៏ត្រូវប្រឈមទៅនឹងការបោះបង់
ការសិក្សា ការរើសអ៊ើង និងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារផងដែរ។
No comments:
Post a Comment