ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ ទី31 កក្កដា ឆ្នាំ2012 ម៉ោង14:00

ពលរដ្ឋបឹងកក់
ដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ (រូបថត ញឹម សុខន)
ស្តាប់សម្លេង៖
តែថា អ្នកស្រី មិនបានទារសំណងជាទឹកប្រាក់ទេ គឺចង់ឲ្យតុលាការយកជនដៃដល់នោះ មកផ្តន្ទាទោសតាមច្បាប់តែប៉ុណ្ណោះ។
ការព្យាយាមដាក់ពាក្យបណ្តឹង នៅថ្ងៃអង្គារនេះ ក៏បានប៉ះទង្គិចគ្នាដោយពាក្យសម្តី ជាមួយមន្ត្រីនគរបាលដែលការពារសណ្តាប់ធ្នាប់នៅតុលាការផងដែរ ក្រោយមកទើបអនុញ្ញាតិឲ្យតំណាងអ្នកភូមិបឹងកក់ ៥នាក់ ក្នុងចំណោមពលរដ្ឋជាង២០នាក់ ចូលដាក់ពាក្យបណ្តឹង។
ទាក់ទិននឹងពាក្យបណ្តឹងរបស់អ្នកភូមិនេះ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ភួយ ម៉ាល័យ ជាមន្រ្តីម្នាក់ដែលរងការចោទប្រកាន់នោះ មិនធ្វើអត្ថាធិប្បាយលំអិតទេ ដោយចាត់ទុកថា វាជាសិទ្ធិអ្នកចោទប្រកាន់ ៖ “ទៅសួរគាត់ទៅ គាត់ចង់ដាក់អីដាក់ទៅ ស្រេចតែគាត់”។
នៅក្នុងពាក្យបណ្តឹងរបស់អ្នកភូមិ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ពួកគេរាប់រយនាក់ បានព្យាយាមធ្វើដំណើរទៅស្តាប់ការជំរះក្តី នៅសាលាឧទ្ធរណ៍ដែលជំនុំជម្រះតំណាងពួកគេ១៣នាក់ រឿងជម្លោះដីធ្លីនៅតំបន់បឹងកក់។ ប៉ុន្តែការធ្វើដំណើរនោះត្រូវបានកម្លាំងសមត្ថកិច្ចរាប់រយ នាក់ ប្រដាប់ដោយខែលនិងដំបងឆក់ បានរារាំងពួកគេរហូត ប៉ះទង្គិចគ្នាធ្វើឲ្យកុមារមួយចំនួនរងរបួស។ ចំណែកអ្នកស្រី បូវ ស្រីស្រស់ រងរបួសធ្ងន់ និងរលូតកូននៅពេលបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យជប៉ុនក្នុងរាជធានីភ្នំពេញ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា អាជ្ញាធរថ្នាក់លើគួរតែណែនាំដល់មន្ត្រីថ្នាក់ក្រោមឲ្យគោរព សិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលមានចែងនៅក្នុងច្បាប់ ដើម្បីរក្សាមុខមាត់រដ្ឋាភិបាលដែលកំពុងធ្វើជាប្រធាន អាស៊ាន ៖ “អំពើហឹង្សាទៅលើស្រ្តីយ៉ាងដូច្នេះ ខ្ញុំគិតថា ជាអំពើដ៏ព្រៃផ្សៃ អមនុស្សធម៌ យើងមានការខ្មាស់អៀនណាស់ ដែលយើងមាន យើងមិនគួរណាបើកប្រាក់ខែទៅឲ្យនគរបាលបែបនេះ យកលុយប្រាក់ខែទៅហើយ ហើយយកទៅវៃពលរដ្ឋរបស់ខ្លួន ម្ចាស់ឆ្នោតរបស់ខ្លួនយ៉ាងដូច្នេះទេ”។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា បើការវាយដំនោះគិតទុកជាមុនលោកថា ជាចេតនានៃការប្រើហិង្សាទៅលើជនរងគ្រោះ ប៉ុន្តែលោកថា ជនល្មើសមិនជាប់ចោទ ពីបទមនុស្សឃាតទេ ដោយសារ ទារកទើបនឹងមានអាយុជាងពីរខែ មិនទាន់មានជីវិតទេ៕
No comments:
Post a Comment