ពុធ 18 កក្តដា 2012 - 7:06 am | មាស មុន្នី |
ព័ត៌មានទូទៅ |
232 views
2
0
យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ១ពាន់គ្រួសារដែលមានទីលំនៅតាមបណ្ដោយកំណាត់ផ្លូវរថ ភ្លើងក្នុងក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានស្ថិតក្នុងគម្រោងនៃការបណ្ដេញចេញដោយបង្ខំដើម្បីយកទីតាំង ជួសជុលផ្លូវរថភ្លើង ។
លោក អ៊ាង វុទ្ធី មន្ត្រីផ្នែកច្បាប់នៃអង្គការស្ពានឆ្ពោះទៅកាន់សន្តិភាពកម្ពុជា បានប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា នៅក្នុងសេចក្ដីជូនដំណឹងអាជ្ញាធរ បានដាកឱសានវាទ តែ១០ថ្ងៃប៉ុណ្ណោះ ឲ្យប្រជាពលរដ្ឋ រុះរើលំនៅដ្ឋាន បើពុំនោះទេ ពេលដល់ថ្ងៃកំណត់ គេនឹងមិនទទួលខុសត្រូវ ពីការខូចចខាត់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ ។
យ៉ាងណាក៏ដោយមន្ត្រីរូប នេះ បាននិយាយថា ” ការប្រកាសជូនដំណឹងពីការបណ្ដេញប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារនេះ ចេញពីតំបន់ពួកគេធ្លាប់រស់នៅ វាផ្ទុយទៅនឹងការិយាល័យសម្របសម្រួលគម្រោងពិសេសរបស់ ADB ដែលបាននិយាយសន្យាថា នឹងពុំមានការបណ្ដេញចេញបែបនេះទេ ” ៕

No comments:
Post a Comment