សង្គមស៊ីវិលនិងប្រជា
សហគមន៍នៅខេត្តនានា
បានជួបជុំគ្នានៅថ្ងៃ៣កក្កដានេះដើម្បផ្តើមយុទ្ធនាការ៍ស្ករស
ស្អាតស្អំនៅកម្ពុជា
RFI/Ly Meng
Hour
ប្រជាសហគមន៍
បានអំពាវនាវឲ្យមានការធ្វើពហិការឈប់ប្រើប្រាស់ស្ករសនិងបញ្ឈប់
ឧស្សាហកម្មស្ករស ដែលកើតចេញពីការរំលោភយកដីធ្លី
ដែលជាញើសឈាមប្រជាពលរដ្ឋខ្មែរ។ នោះគឺបច្ចុប្បន្ន នៅប្រទេសកម្ពុជា
ប្រជាពលរដ្ឋរាប់ពាន់ម៉ឺននាក់ កំពុងត្រូវគេបណ្តេញចេញពីលំនៅដ្ឋាន
ដីស្រែចម្ការ ព្រៃឈើ និងតំបន់នេសាទនានា ដោយសារតែរដ្ឋាភិបាល
យកដីទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍។
ប្រជាសហគមន៍ បានលើកឡើងថា វិស័យឧស្សាហកម្មស្ករអំពៅ ជាឧស្សាហកម្មមួយដែលបានប្រព្រឹត្តអំពើខុសច្បាប់បំផុត បណ្តាលឲ្យមានវិបត្តិដីធ្លីយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ ប៉ុន្មានឆ្នាំថ្មីៗនេះ ដីសម្បទានសេដ្ឋកិច្ចយ៉ាងតិច ៧៥.០០០ ហិកតា ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនឯកជននានា សម្រាប់ផលិតឧស្សាហកម្មស្ករអំពៅ។ ការធ្វើសម្បទានបែបនេះ បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញព្រៃអភិរក្ស ឬព្រៃការពារការបំពុលប្រភពទឹកនិងបណ្តាលឲ្យមានការបណ្តេញប្រជាពលរដ្ឋ ចេញពីដីធ្លី និងលំនៅដ្ឋាន និងដកហូតយកដីធ្លីពីប្រជាពលរដ្ឋរាប់រយគ្រួសារ នៅខេត្តកោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និងខេត្តស្វាយរៀង។
ក្រុមសង្គមស៊ីវិល និងសហគមន៍មកពីខេត្តនានា បានប្រកាសអំពាវនាវទៅកាន់អ្នកប្រើប្រាស់ស្ករស នៅលើពិភពលោក មេត្តាឈប់ទិញស្ករសពីក្រុមហ៊ុននានា ពិសេសក្រុមហ៊ុន ស្ករស ថេតអែនឡាយ និងក្រុមហ៊ុនស្ករស កោះកុងស៊ូហ្គើ លីមីតធីត វ៉េវ៉ុង ហ្គ្រូប និងមិត្រ ផល ( Mitr Pohl ) ដែលកើតមានជម្លោះដីធ្លីជាមួយនឹងប្រជាពលរដ្ឋសហគមន៍៕

No comments:
Post a Comment