Tuesday, June 5, 2012

រកហេតុការណ៍ឲ្យឃើញ ហើយកុំមួលបង្កាច់ការពិត news phnom penh

មានជនបរទេសជាច្រើននាក់ ដែលមានឬពុំមានទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលនោះ បានទាមទារឲ្យ រាជរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវស្ត្រី ១៣នាក់ដែលត្រូវបានផ្តន្ទាទោសពី ១ឆ្នាំទៅ ២ឆ្នាំកន្លះ ក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់តាមមាត្រាទី ៣៤/២៥៩ នៃច្បាប់ភូមិបាល និងមាត្រាទី ៥០៤ នៃច្បាប់ព្រហ្មទណ្ឌដោយសាលាដំបូងរាជធានីភ្នំពេញ។ ធ្វើបែបនេះ ៖
កំហុសទី១ របស់ជនបរទេសទាំងនោះ គឺជាការនិយាយបញ្ឆិតបញ្ឆៀង ដើម្បីចោទប្រកាន់ដោយ ប្រយោលថា សាលាដំបូងរាជធានីភ្នំពេញ ពុំមានឯករាជ្យភាពពីរាជរដ្ឋាភិបាល ហើយរដ្ឋអំណាចអាចបញ្ជាគ្រប់បែបយ៉ាង ដល់តុលាការនេះ។ តាមការពិត ពួកគាត់មិនមែនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងពីស្ថាប័នរាជរដ្ឋាភិបាល និងប្រព័ន្ធ នៃការបែងចែកអំណាចនៅប្រទេសកម្ពុជានោះទេ។ តែនេះជាភាពឆ្កួតលីលាសុទ្ធសាធតែម្តង
កំហុសទី២ គឺជាការលើកឡើងថា ជាការព្រួយបារម្ភទៅដល់ជនតវ៉ាមួយចំនួនតូចនៅបឹងកក់ ដោយគ្រាន់តែ លេសសម្រាប់ ទាក់ទាញមនុស្សបន្ថែមឲ្យបានកាន់តែច្រើន ដើម្បីបន្តការតវ៉ាជាច្រើនទៅមុខទៀត ដោយពួកជនបរទេស ទាំងនោះមិនអាចយកធនធានទៅដាក់ដូចដែលពួកគេបើកមាត់ប្រាប់បានផងនោះ។ ពួកគេពុំមានសេចក្តីថ្លៃថ្នូរ និង ទឹកចិត្តគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយដល់ស្ត្រីទាំងនោះ នូវធនធានច្បាស់លាស់ទាំងផ្នែកច្បាប់ និងហិរញ្ញវត្ថុ ដើម្បី កៀងគរដំឡើង ការការពារក្តីយ៉ាងវៃឆ្លាត សម្រាប់ស្ត្រីទាំងនោះទេ។ នៅកម្ពុជា ពួកគេគួរដឹងថា នៅមានសាលាឧទ្ធរណ៍ ស្ថិតនៅពីលើសាលាដំបូងរាជធានី ហើយនៅពីលើនោះទៀត មានតុលាការកំពូលថែមទៀត។ នេះជាការខ្មាសអៀន ណាស់ ដែលពួកគេបានត្រឹមតែបំបះបំបោរពន្យុះតែប៉ុណ្ណោះ
កំហុសទី៣ ជាការលើកតំកើនអ្នកតវ៉ា ដែលជាអ្នកតវ៉ាប្រឆាំងអាជ្ញាធរជាតិ និងក្រុង ព្រមទាំង ប្រឆាំងរដ្ឋាភិបាលដែលជ្រើសតាំងតាមសម្លេងប្រជាធិបតេយ្យ ដោយទុកដាក់អ្នកទាំងនោះថា “អ្នកការពារសិទ្ធិមនុស្ស” ឬ “អ្នកប្រជាធិបតេយ្យ” ដោយគ្រាន់តែបានឮពីអ្នកដទៃនិយាយ ដោយគ្រាន់តែអាននូវអ្វីដែលអ្នកដទៃសរសេរ ដោយគ្រាន់តែរំពឹងគិតថា រដ្ឋាភិបាលគឺជាបិសាចដ៏អាក្រក់មួយ។ តើពួកគេបានស៊ើបអង្កេតពីករណីអ្នកតវ៉ាបឹងកក់ ឲ្យបានស៊ីជម្រៅដែរឬទេ? ហើយថាតើពួកគេបានឮ និងទទួលយកចម្លើយជាភស្តុតាងរបស់សាក្សីរាប់រយនាក់ ជាអតីតអ្នករស់នៅបឹងកក់ ដែលសប្បាយចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែរឬទេ? តើពួកគេបានឮ និងយល់ពីករណីច្បាប់និងការអនុវត្តន៍ច្បាប់ ដែលលើកឡើងបង្ហាញពន្យល់ដោយសាលារាជធានីភ្នំពេញដែរឬទេ? បើពួកគេបានធ្វើកិច្ចការទាំងនោះបានស៊ីជម្រៅ នោះពួកគេនឹងមិនធ្វើចរិតក្រអឺតក្រទមបែបនេះទេ។ នេះជាការ មិនទទួលខុសត្រូវ
កំហុសទី៤ គួរពួកគេសិក្សាឱ្យបានស៊ីជម្រៅដល់អ្នកតវ៉ាទាំងនោះថា តើអ្នកតវ៉ាមួយចំនួនតូចនោះ ធ្វើការតវ៉ា ដើម្បីបុព្វហេតុអ្វី? បើក្រឡេកមួយភ្លែត និងមិនបានពិចារណានោះ យើងគិតថាពួកគេតវ៉ាដើម្បីទទួលកម្មសិទ្ធិលើដីធ្លី ។ ប៉ុន្តែធាតុពិត អ្នកជាប់ឃុំទាំងនោះ ភាគច្រើនបានទទួលកម្មសិទ្ធិលើដីធ្លីរបស់ពួកគាត់រួចហើយ ជាពិសេស ពួកគេធ្វើការតវ៉ាដោយហិង្សា ក្រោមការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច បំរើគោលនយោបាយឱ្យ គណបក្សប្រឆាំងនៅកម្ពុជា ដែលបានញុះញង់ និងភូតភរពួកគេថា អង្គការនឹងរៀបចំឱ្យអ្នកតវ៉ាទាំងនោះ ចេញទៅ រស់នៅបរទេសក្រោមលេសជាជនភៀសខ្លួននយោបាយ ដោយជម្រុញឱ្យអ្នកតវ៉ាទាំងនោះ ធ្វើយ៉ាងណាឱ្យសមត្ថកិច្ច អស់លទ្ធភាពអត់ធ្មត់ និងលើកលែង។ លើសពីនេះទៅទៀត អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ចង់បានរូបភាព នៃការតវ៉ាប្រកបដោយការរៀបចំនេះ ដើម្បីទទួលបានមូលនិធិសម្រាប់បម្រើសកម្មភាព និងផលប្រយោជន៏ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួន។
យើងមិនមែនអ្នកមានទ្រព្យសម្បត្តិហូរហៀរទេ ប៉ុន្តែយើងអាចធ្វើការលះបង់ជាប្រយោជន៍ទទួល។ យើងអាចរ៉ាប់រង ថ្លៃស្នាក់នៅសណ្ឋាគារ និងម្ហូបអាហារសម្រាប់រយៈពេល ២យប់ ១ថ្ងៃ សម្រាប់ជនបរទេសទាំងនោះ ដែលជាអ្នកត្រូវ មកភ្នំពេញ ដើម្បីមកប្រមូលភស្តុតាង និងការពិតពីករណីបឹងកក់។ យើងនៅតែសុំមិនបញ្ចេញឈ្មោះ និងសូមរក្សា ភាពអនាមិករបស់យើង។ ពួកគេអាចទាក់ទងតាមសារអេឡិចត្រូនិចinfo@phnompenh.gov.kh សម្រាប់ គោលបំណងនេះ ដូចគ្នាដែលពួកគេបានផ្ញើលិខិតអេឡិចត្រូនិច ហើយយើងសូមធានាថា យើងនឹងគោរព ពាក្យសន្យារបស់យើង ហើយសាលារាជធានីភ្នំពេញ នឹងពុំចូលពាក់ព័ន្ធឡើយ៕ 
រកហេតុការណ៍ឲ្យឃើញ ហើយកុំមួលបង្កាច់ការពិត news phnom penh

No comments:

Post a Comment