គល់ បញ្ញា ៖ ការហាមវិទ្យុមិនឲ្យផ្សព្វផ្សាយព័ត៌មានជុំវិញការបោះឆ្នោតនៅថ្ងៃ នេះ គឺជាភាពមិនប្រក្រតីធំមួយ
អាទិត្យ 03 មិថុនា 2012 - 7:21 pm | 240 views

នាយកប្រតិបត្តិអង្គការ ខុមហ្រ្វែលដែលធ្វើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាលោក គល់ បញ្ញា បានថ្លែងថា ការដែលក្រសួងព័ត៌មានហាមមិនឲ្យវិទ្យុក្នុងស្រុកមួយចំនួន ផ្សព្វផ្សាយអំពីស្ថានភាពនៃថ្ងៃបោះឆ្នោត គឺជាភាពមិនប្រក្រតីធំមួយសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិ ទី៣នេះ។
គួររំលឹកថា នៅវេលាម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី៣ ខែមិថុនា នេះ វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ត្រូវបានក្រសួងព័ត៌មានបញ្ជាឲ្យផ្អាកការផ្សាយភ្លាមៗ បន្ទាប់ពីវិទ្យុនេះបានធ្វើការផ្សាយអំពីស្ថានភាពនៃការបោះឆ្នោត ឃុំសង្កាត់ និងភាពមិនប្រក្រតីដែលបានកើតឡើង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ថា ការបិទការផ្សាយរបស់វិទ្យុមួយចំនួននៅព្រឹកមិញនេះ គឺដោយសារតែវាស្ថិតនៅក្នុងថ្ងៃស។ ប៉ុន្តែពួកគេអាចធ្វើការផ្សាយជាធម្មតាឡើងវិញនៅរសៀលនេះ។
ប៉ុន្តែលោក គល់ បញ្ញា បាននិយាយថា ក្រសួងព័ត៌មានបានធ្វើការងារខុសតួនាទីរបស់ខ្លួន ដោយធ្វើការហាមវិទ្យុ VOD និងវិទ្យុមួយចំនួនទៀតមិនឲ្យផ្សាយព័ត៌មានស្តីពីការបោះឆ្នោតនៅ ព្រឹកថ្ងៃទី០៣ មិថុនានេះ។ ហើយថា ក្រសួងនេះមិនបានមើលការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិ ដែលបន្តធ្វើការផ្សព្វផ្សាយសកម្មភាពមេដឹកនាំគណបក្សកាន់អំណាច ដោយមិនគិតថា ជាថ្ងៃស និងថ្ងៃបោះឆ្នោតឡើយ៕

The Free Press Magazine » គល់ បញ្ញា ៖ ការហាមវិទ្យុមិនឲ្យផ្សព្វផ្សាយព័ត៌មានជុំវិញការបោះឆ្នោតនៅថ្ងៃនេះ គឺជាភាពមិនប្រក្រតីធំមួយ
No comments:
Post a Comment