Wednesday, June 20, 2012

កុមារ​បឹងកក់ ប្រមូលផ្តុំ សុំឲ្យ​តុលាការ​សាលាឧទ្ធរណ៍ ដោះលែង​ម្តាយ​ពួកគេ​

(ថ្ងៃទី 20 មិថុនា 2012, ម៉ោង 10:00:AM) | ដោយ: សុខ ភក្តី
ក- ក+ | Print
Give our kids a better deal
ពលរដ្ឋ និងក្រុម​កុមារ​បឹងកក់ បាន​ប្រមូលផ្តុំ​ជាថ្មី លើក​បដា និង​ស្រែក​សុំឲ្យ​តុលាការ​សាលាឧទ្ធរណ៍ ដោះលែង​ម្តាយ​របស់​ពួកគេ​ទាំង ១៣ នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ (រូបថត: ស៊ីវ ចាន់ណា)
1 of 2  
ភ្នំពេញ: ក្រុម​កុមារ​បឹងកក់ បាន​ប្រមូលផ្តុំ​ជាថ្មី លើក​បដា និង​ស្រែក​សុំឲ្យ​តុលាការ​សាលាឧទ្ធរណ៍ នៅ​ជិត​ព្រះបរមរាជវាំង ដោះលែង​ម្តាយ​របស់​ពួកគេ​ទាំង ១៣ នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ​។ តុលាការ​សាលាឧទ្ធរណ៍ គ្រោង​នឹង​លើក​យក​សំណុំរឿង​ស្ត្រី​បឹងកក់​ទាំង ១៣ នាក់ មក​បើក​សវនាការ​នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១២​។​

​ ការប្រមូលផ្តុំ​របស់​កុមារ​បឹងកក់ បាន​ធ្វើឡើងចាប់តាំងពី​ម៉ោង ៩ ព្រឹក ថ្ងៃទី​២០​មិថុនា ឆ្នាំ​២០១២​។ កុមារ​តូចៗ​ទាំងនោះ បាន​លើក​បដា និង​ស្រែក​សុំ​អន្តរាគមន៍នៅ​មុខ​តុលាការ​សាលាឧទ្ធរណ៍​។​

កុមារ និងអ្នកភូមិបឹងកក់ ក៏បានអុជធូប ដាក់ផ្កាឈូក និងព្រលែងចាប ដោយបួងសួង សុំឲ្យតុលាការសាលាឧទ្ធរណ៍ បើកសវនាការ កាត់ក្តីដោយយុត្តិធម៌ នាថ្ងៃទី២៧មិថុនា​ខាងមុខ។

ការជួបជុំនោះ មិនមានការរារាំងពីសមត្ថកិច្ចប៉ូលិសឡើយ។

​ស្ត្រី​អ្នកភូមិ​បឹងកក់ ១៣ នាក់ ដែល​សកម្ម​ក្នុង​ការតវ៉ា​បញ្ហាដីធ្លី​នៅ​បឹង​កក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១២ ហើយ​នៅ​ថ្ងៃទី​២៤​ឧសភា ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​ទាំងនោះ ដាក់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ ៦ ខែ ក្នុង​រឿង​ជម្លោះ​ដី​នៅ​បឹង​កក់​៕
កុមារ​បឹងកក់ ប្រមូលផ្តុំ សុំឲ្យ​តុលាការ​សាលាឧទ្ធរណ៍ ដោះលែង​ម្តាយ​ពួកគេ​

No comments:

Post a Comment