http://www.khmer.rfi.fr/Clinton-intervient-dans-le-conflit-expropriation-a-Phnom-Penh-et-le-conflit-politique-khmere
លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិកហ៊ីលឡារី គ្លីនតុន
REUTERS/Saul Loeb/Pool
ដោយ លាង ដឺលុច
នៅក្នុងជំនួបស្តីពីសហប្រតិបត្តិការទ្វេភាគី លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិកហ៊ីលឡារី គ្លីនតុនមិនបានភ្លេចលើកបញ្ហាក្តៅគគុក២នៅក្នុងកម្ពុជាឡើយ។ នោះគឺការឃុំខ្លួនស្ត្រីអ្នកភូមិបឹងកក់១៣នាក់ និងបញ្ហាប្រធានគណបក្សប្រឆាំងគឺលោកសម រង្ស៊ី។ ប្រមុខការទូតអាមេរិកចង់ឃើញអ្នកទាំងនេះមានសេរីភាពឡើងវិញ។
សេចក្តីរាយការណ៍របស់ លាង ដឺលុច
ស្តាប់ (02:01)
14/06/2012 by លាង ដឺលុច
ក្នុងចំណោមប្រធានបទជាច្រើនដែលប្រមុខការទូតទាំងពីរបានលើក យកមកពិភាក្សាគ្នា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកហោ ណាំហុងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនោះ ក៏មានដែលបញ្ហាស្ត្រីអ្នកភូមិបឹងកក់ និងសំណុំរឿងមេគណបក្សប្រឆាំង គឺលោកសម រង្ស៊ី។ លោកស្រីហ៊ីលឡារី គ្លីនតុនចង់ឃើញការដោះលែងស្ត្រីអ្នកភូមិបឹងកក់ ហើយថា ប្រធានគណបក្សប្រឆាំងគូរតែមានវត្តមាននៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីគ្លីនតុនបានប្រាប់លោកហោ ណាំហុងថា ការដោះលែងស្ត្រីអ្នកភូមិបឹងកក់ គឺជាសញ្ញាមួយនៃការគាំទ្រសិទ្ធិបញ្ចេញមតិ។ លោកស្រីគ្លីនតុនបានសម្តែងការព្រួយបារម្ភចំពោះការដាក់ទោសពន្ធនាគារ លើស្ត្រីអ្នកភូមិបឹងកក់ទាំង១៣នាក់ ហើយបានជំរុញអោយអាជ្ញាធរកម្ពុជាអនុញ្ញាតអោយអ្នកភូមិមានសិទ្ធិ ដំណើរការនីតិវិធីតាមផ្លូវច្បាប់។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកភូមិបឹងកក់ មានទាំងកុមារជាកូនរបស់ស្ត្រីទាំង១៣នាក់ដែលតុលាការកាត់ទោសផងនោះ បានដង្ហែយកញត្តិស្នើសុំអន្តរាគមន៍ទៅគេហដ្ឋានលោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែត្រូវអាជ្ញាធររារាំង។
ព្រោះតែការតវ៉ា និងសំណើអន្តរាគមន៍ជាច្រើនលើកច្រើនដងរហូតដល់ព្រះមហាក្សត្រផងនោះ ចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា លោកនឹងសរសេរលិខិតទៅតុលាការដើម្បីអោយតុលាការពិនិត្យសំណុំរឿងនេះ ឡើងវិញ។ ដំណើរការកាត់ក្តីស្ត្រីទាំង១៣នាក់ និងការចាប់ឃុំខ្លួនបុរសស្ត្រី២នាក់ទៀតនោះ បានទទួលការរិះគន់ពីអង្គការក្រៅរដ្ឋាភិបាលយ៉ាងខ្លាំង។
ក្រៅពីសំណុំរឿងស្ត្រីអ្នកភូមិបឹងកក់ លោកស្រីប្រមុខការទូតសហរដ្ឋអាមេរិកបានពិភាក្សាផងដែរជាមួយលោកហោ ណាំហុងអំពីបញ្ហាលោកសម រង្ស៊ី។ យោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីគ្លីនតុនក៏បានប្រាប់ទៅលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងអំពីសារៈសំខាន់នៃការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាពឆ្នាំ២០១៣ ដែលត្រូវមានការចូលរួមពីគណបក្សនយោបាយចម្រុះ។ ប៉ុន្តែ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈបិទផ្លូវមិនអោយមានមានការចរចាដែលអនុញ្ញាត អោយលោកសម រង្ស៊ីអាចត្រឡប់ចូលក្នុងកម្ពុជាដោយមិនមានការជាប់ទោសនោះឡើយ៕

No comments:
Post a Comment