មិថុនា 2012, ម៉ោង 09:43:AM) | ដោយ: ឆាយា
ភ្នំពេញ: ករណីប្រជាពលរដ្ឋមួយចំនួនកំពុងផុលផុស ទាមទារឱ្យមានការដោះលែងប្រជាពលរដ្ឋបឹងកក់ចំនួន ១៥នាក់ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារនោះ បានក្លាយជាប្រធានបទមួយ ដែលមជ្ឈដ្ឋានមួយចំនួនកំពុងលើកយកមកពិភាក្សាយ៉ាងក្តៅគគុក រហូតដល់មានមតិមួយចំនួនរិះគន់ការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែប្រភពមួយបានអះអាងថា រាល់ការសម្រេចសុទ្ធសឹងតែយោងតាមច្បាប់ ហើយករណីនេះទៀតសោត ក៏បានបញ្ជូនទៅតុលាការថ្នាក់លើ តាមរយៈការប្តឹងឧទ្ធរណ៍របស់ជនត្រូវចោទរួចហើយ។
ប្រភពពី សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ប្រជាពលរដ្ឋបឹងកក់ចំនួន ១៣នាក់ ពីបទ កាន់កាប់ដោយខុសច្បាប់ លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទ ប្រឆាំងនឹងអ្នករាជការសាធារណៈ រួចបញ្ជូនទៅចៅក្រមដើម្បីបើកសវនាការជំនុំជម្រះភ្លាម។
មាត្រា ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បញ្ជាក់អំពីលក្ខខណ្ឌ ៤ យ៉ាង ដែលអាចបញ្ជូនទៅជំនុំជម្រះភ្លាម។ ក្នុងនោះមាន បទល្មើសជាក់ស្តែង បទល្មើសដែលត្រូវផ្តន្ទាទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំ ជានីតិជន និងមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។ ដូច្នេះការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះភ្លាម ពុំមែនជារឿងតក់ក្រហល់ទេ ពោលគឺជាការអនុវត្តន៍តាមច្បាប់ ព្រោះករណីប្រជាពលរដ្ឋបឹងកក់ ១៣នាក់ គឺជាបទល្មើសជាក់ស្តែង ការចោទប្រកាន់ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំ ប្រជាពលរដ្ឋទាំងនោះជានីតិជន និងមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅបើកសវនាការជំនុំជម្រះភ្លាម ដោយពុំចាំបាច់បើកការស៊ើបអង្កេតទេ។
ក្រោយពេលដែល សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសប្រជាពលរដ្ឋបឹងកក់ ១៣នាក់ ដាក់ពន្ធនាគាររយៈពេលពី ១ឆ្នាំ ទៅ ២ឆ្នាំ៦ខែ រួចហើយនោះ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋបឹងកក់ពីរនាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះដែរ។ ក្នុងនោះតុលាការបានសម្រេចឃុំខ្លួនប្រជាពលរដ្ឋ ២ នាក់នេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ កាន់កាប់ដោយខុសច្បាប់ លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទ ប្រឆាំងនឹងអ្នករាជការសាធារណៈ។
បន្ទាប់ពីបញ្ជូន ប្រជាពលរដ្ឋទាំង ១៥នាក់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស មានប្រជាពលរដ្ឋបឹងកក់មួយចំនួនបានធ្វើការតវ៉ា សុំឱ្យមានការដោះលែងមកវិញ តាមរយៈការដាក់ញត្តិទៅអង្គការមិនមែនរដ្ឋាភិបាល ស្ថានទូតបរទេសមួយចំនួន ស្ថាប័នព្រះមហាក្សត្រ ក្រសួងយុត្តិធម៌ និងដាក់លិខិតទៅរដ្ឋសភា។ លិខិតនោះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ដើម្បីចាត់ការសើរើឡើងវិញ។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ លោក ភូ ពៅស៊ុន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វិញ ដោយបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ ជនជាប់ចោទដែលជាប្រជាពលរដ្ឋទាំង ១៣នាក់ នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ បានប្តឹងឧទ្ធរណ៍នឹងការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររួចហើយ ហើយក្រឡាបញ្ជីកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាឧទ្ធរណ៍។ ដូច្នេះសាលាដំបូងរាជធានីភ្នំពេញ ពុំមានសមត្ថកិច្ចក្នុងរឿងក្តីខាងលើនេះទៀតទេ។
ដោយឡែក លោកស្រី សែម សក្កិកូឡា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទទួលបន្ទុកស៊ើបសួរករណីប្រជាពលរដ្ឋបឹងកក់ចំនួន ២នាក់ ដែលកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារនោះ ក៏បានធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ដោយបានបញ្ជាក់ថា សំណុំរឿងនេះកំពុងបន្តការស៊ើបសួរទៅតាមនីតិវិធី។
ទាក់ទិននឹងករណីខាងលើនេះ តាមប្រភពមួយបានបញ្ជាក់ផងដែរថា នៅពេលដែលតុលាការកំពុងបើកសវនាការជំនុំជម្រះសំណុំរឿងនេះ មេធាវីការពារក្តីឱ្យប្រជាពលរដ្ឋបឹងកក់ទាំង ១៣នាក់ បានបោះបង់កាតព្វកិច្ច រួចដើរចេញពីសវនាការ ដើម្បីបង្កការលំបាកពេលជំនុំជម្រះ។ ប៉ុន្តែពុំបានបន្ទុចបង្អាក់ដំណើរការជំនុំជម្រះទេ ដោយសារតែការចោទប្រកាន់នេះជាបទល្មើសមជ្ឈិម ដែលអាចពុំមានមេធាវីការពារក៏បាន ព្រោះពុំមែនជារឿងឧក្រិដ្ឋ៕

No comments:
Post a Comment