Tuesday, June 12, 2012

ស្ថានទូត​អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​បឹងកក់​

អង្គារ 12 មិថុនា 2012 - 2:20 pm | 290 views

មន្រ្តី​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ និយាយ​នៅ​ព្រឹក​មិញ​ថា ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​នេះ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឃុំ​ ខ្លួន​អ្នក​ភូមិ​បឹងកក់​ទាំង​១៥នាក់ បន្ទាប់​ពី​ការ​កាត់​ក្តី​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ច្បាស់ ​លាស់​នោះ។
កូនៗអ្នកបឹងកក់អំពាវនាវឲ្យដោះលែងឳពុកម្តាយពួកគេដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស
លោក Sean Mc Intosh អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​និយាយ​ប្រាប់​ក្រុម​ អ្នក​រាយ​ការណ៍​ព័ត៌មាន​បន្ទាប់​ពី​សិក្ខាសាលា​ស្តីពី​កិច្ច​ សហប្រតិបត្តិការ​ផ្នែក​ច្បាប់ និង​តុលាការ​របស់​អាស៊ាន​ថា ស្ថានទូត​អាមេរិក​បាន​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​បឹងកក់​ដែល​សុំ​ឲ្យ​ជួយ​ អន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ​ទាំង​១៥នាក់​នោះ​រួច​ហើយ។ ហើយ​ថា ស្ថានទូត​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ករណី​នេះ ព្រោះ​តែ​ការ​កាត់ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​ក្រុម​អ្នក​ភូមិ​មាន​ ភាព​តក់ក្រហល់ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ដែល​របៀប​នេះ​អាច​នឹង​មាន​ភាព​មិន​ត្រឹមត្រូវ​កើត​ឡើង។
គួរ​រំលឹក​ថា កាល​ពី​ថ្ងៃទី​២៦ ឧសភា កន្លង​ទៅ​នេះ ក្រុម​អ្នក​ភូមិ​ជា​ស្រ្តី​ចំនួន​១៣​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ២ឆ្នាំ​៦ខែ​ពី​បទ​ចូល​កាន់​កាប់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ បន្ទាប់​ពី​ចាប់​ខ្លួន​រយៈ​ពេល​៣ថ្ងៃ​ប៉ុណ្ណោះ។ ការ​កាត់​ក្តី​របស់​តុលាការ​ក្រុងភ្នំពេញ​ចំពោះ​ករណី​នេះ ត្រូវ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ក្នុង ​ស្រុក និង​អន្តរជាតិ​នានា៕

No comments:

Post a Comment