(ហេឡូវីអូអេ ២៨ មិថុនា ២០១២)
ថ្ងៃសុក្រ, 29 ខែមិថុនា 2012
ដោយ សុខ ខេមរា វីអូអេ | វ៉ាស៊ីនតោន
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធី ហេឡូវីអូអេ ថ្ងៃទី ២៨ មិថុនា ២០១២៖
ការដោះលែងអ្នកភូមិបឹងកក់ និងដំណោះស្រាយបញ្ហាការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ (ហេឡូវីអូអេ ២៨ មិថុនា ២០១២)
តំណាងប្រជាពលរដ្ឋអ្នកភូមិបឹងកក់ទាមទារឲ្យអាជ្ញាធរនិងក្រុមហ៊ុន វាស់វែងដីធ្លីជូនអ្នកភូមិបឹងកក់ដើម្បីបញ្ចប់ជម្លោះនិងការ រងទុក្ខទោសរបស់អ្នកភូមិ។ នេះបើ តាមការអះអាងរបស់អ្នកស្រី ទេព វន្នី និងអ្នកស្រី បូ ឆវី តំណាងអ្នកភូមិបឹងកក់ ដែលចូលរួមក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពី ប្រធានបទស្តីពី «ការដោះលែងអ្នកភូមិបឹងកក់និងដំណោះស្រាយរឿងការ បណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ»។
អ្នកស្រីទេព វន្នី ជាជនរងគ្រោះម្នាក់ដែលទើបរួចពីគុកដោយសារការ តវ៉ារឿងការ បណ្តេញចេញពីលំនៅដ្ឋាន។ ហើយអ្នកស្រី បូ ឆវី ទើបរងការវាយប្រហារដោយ គ្រេចដៃ ដោយសារការតវ៉ាកាលពីថ្ងៃពុធហើយត្រូវបង្រ្កាបដោយក្រុមប៉ូលីស។
ជនរងគ្រោះទាំងពីរបានចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនថាបាន ឃុបឃិតគ្នាដោយមិន បានវាស់វែងដីធ្លីនិងបែងចែកដីធ្លីជាង១២ហិកតាដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ឲ្យនោះទេ។ ពួកគេព្រមានថា ពួកគេមិន ខ្លាចនឹងការចាប់ខ្លួន ការប្រើអំពើហឹង្សា និងការដែលអាជ្ញាធរបង្កទុក្ខទោស នោះទេ ក្នុងការទាមទារដីនិងផ្ទះពួកគេឲ្យបាននោះ។
No comments:
Post a Comment