មាស សុខជា The Phnom Penh Post 27 June 2012
ភ្នំពេញៈ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងសមរង្ស៊ី
បានផ្ញើលិខិតមួយទៅប្រមុខរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញដោយស្នើ
សុំឲ្យធ្វើការបំភ្លឺនៅក្នុងសភា ពីផែនការដោះដូរភូមិ
ជាមួយប្រទេសវៀតណាម
និងដំណើរការបោះបង្គោលព្រំដែនសមុទ្រដែលធ្វើឲ្យកម្ពុជាបាត់បង់
ទឹកដី។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម
រង្ស៊ី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃម្សិលមិញ
ក្នុងនាមជាសមាជិករដ្ឋសភាកម្ពុជាថា
លោកបានផ្ញើលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីថ្ងៃអង្គារតាមរយៈលោកប្រធានរដ្ឋសភា ហេង សំរិន ស្នើឲ្យលោក ហ៊ុន
សែន ចូលទៅ ធ្វើការបំភ្លឺអង្គសភា អំពីការដោះដូរភូមិចំនួនពីរ
នៅខេត្តកំពង់ចាមជាមួយវៀតណាម
ហើយក៏សុំឲ្យលោកពន្យល់ពីការបោះបង្គោលព្រំដែនទឹក
ចាប់ផ្ដើមពីបង្គោលព្រំដែនលេខ ៣១៤
នៅក្នុងខេត្តកំពតនិងខេត្តគៀនយ៉ាង ដែលទើបតែសម្ពោធថ្មីៗនេះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា៖
«ដូច្នេះ ខ្ញុំយល់ថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ត្រូវចូលមកបំភ្លឺនៅក្នុងសភាជាតិម្ដង។
យើងមិនដែលបានទទួលវត្តមានលោកនាយករដ្ឋមន្ត្រី
ក្នុងការឆ្លើយបំភ្លឺទេ។
នេះជាបញ្ហាជាតិដែលលោកនាយករដ្ឋមន្ត្រីត្រូវចូលមកពន្យល់ជា
ផ្លូវការ»។
លោកអះអាងថា យោង តាមមាត្រាទី៩៦
នៃរដ្ឋធម្មនុញ្ញ
បើរដ្ឋាភិបាលមានផែនការធ្វើអ្វីមួយប៉ះពាល់នឹងកិច្ចការទូទៅរបស់
ជាតិ
នាយករដ្ឋមន្រ្តីត្រូវចូលទៅបំភ្លឺនៅក្នុងសភាជាតិអំពីផែនការនោះ។
លោកបានថ្លែងថា ៖ «បញ្ហា
ព្រំដែន គឺជាបញ្ហាធ្ងន់ធ្ងរមួយ។
ដូច្នេះនាយករដ្ឋមន្ត្រីត្រូវពន្យល់ពីការងាររបស់ខ្លួនដើម្បីចៀស
វាង ការចោទប្រកាន់ណាមួយដោយមិនច្បាស់លាស់»។
លោក សុន ឆ័យ បានចោទសួរថា
តើគោលការណ៍អ្វីដែលរដ្ឋាភិបាលអនុវត្ត
ព្រោះរដ្ឋាភិបាលមិនបានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញនៅឡើយទេ
ដោយលោក អះអាងថាការបោះបង្គោល
ព្រំដែនសមុទ្រចាប់ផ្ដើមពីបង្គោលព្រំដែនលេខ៣១៤
នឹងធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម។
លោក វ៉ា គឹមហុង
ទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា
ជាតំណាងឲ្យរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេ
ដោយមានប្រសាសន៍ថា លោកទើបតែត្រឡប់មកពីប្រទេសវៀតណាម
ហើយមិនទាន់បានឃើញលិខិតនោះនៅឡើយទេ តែថា អ្វីដែលគណបក្សសម រង្ស៊ី
បានលើកឡើង វាគឺជារឿងដដែលៗ។
លោក វ៉ា គឹមហុង
បានមានប្រសាសន៍ថា៖ «គំនិតរបស់គណបក្សប្រឆាំងមិនដែលស៊ីជាមួយរដ្ឋាភិបាលទេ។
វាតែងតែផ្ទុយគ្នាជានិច្ច»។
ព្រះ
អង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តមរណឫទ្ធិ
និងជាអតីតប្រធានរដ្ឋសភា
ដែលបានចូលរួមក្នុងការអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមកាលពី
ឆ្នាំ២០០៥ ជាមួយរដ្ឋាភិបាលចម្រុះរបស់គណបក្សប្រជាជនកម្ពុជា
មានបន្ទូលកាលពីសប្ដាហ៍មុនបន្ទាប់ពីសន្និសីទសារព័ត៌មាននៅដំណាក់
របស់ព្រះអង្គថា
នៅក្នុងសន្ធិសញ្ញានេះមិនតម្រូវឲ្យធ្វើការដោះដូរភូមិគ្នាទេ
ហើយថា ដោយផ្អែកតាមផ្លូវច្បាប់ការដោះដូរភូមិ គឺខុសច្បាប់។
ព្រះអង្គមានបន្ទូលថា៖ «ការ
ដោះដូរភូមិនេះ
បើផ្អែកតាមមូលដ្ឋានច្បាប់នោះ(យើង)មិនអាចដោះដូរបានទេ
តែបើផ្អែកទៅលើមូលដ្ឋានផ្សេងទៀត វាជារឿងផ្សេង។ បើយើងដោះដូរ
ដោយសារអ៊ីចេះ! ដោយសារអ៊ីចុះ!
ថ្ងៃណាមួយ(វាអាច)បង្កើតអស្ថិរភាពព្រំដែនបាន»។
លោក រ៉ុង ឈុន
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានយល់ឃើញថា បញ្ហា
ព្រំដែនគឺជាអាយុជីវិតជាតិ ហើយថា
មុនពេលមានការសម្រេចណាមួយត្រូវមានការពិភាក្សាយ៉ាងល្អិតល្អន់ជា
មុនសិនពីសភាជាតិ ហើយត្រូវស្វែងរកការឯកភាពជាតិមួយ។
លោក
រ៉ុង ឈុន បានថ្លែងថា ៖ «លោក វ៉ា គឹមហុង បានថ្លែងថា
ភូមិរបស់លោក ហេង សំរិន គឺជាភូមិរបស់វៀតណាម
វាមិនអាចដូច្នេះបានទេ។
ខ្ញុំធ្លាប់ធ្វើដំណើរចុះទៅជួបជាមួយពលរដ្ឋចាស់ៗនៅទីនោះដែរ
ពួកគេបានប្រាប់ខ្ញុំថា កាលពីទសវត្សរ៍ឆ្នាំ១៩៦០
ដីខ្មែរស្ថិតនៅចម្ងាយ ពី៣ទៅ៤គីឡូម៉ែត្រ
ពីបង្គោលព្រំដែននេះទៅទៀត»៕
No comments:
Post a Comment