Tuesday, June 26, 2012

សម្តេចតេជោ ហ៊ុន សែន ព្រមានអង្គការ សង្គមស៊ីវិល ដែលចង់ចូលរួម វាស់វែងដីធ្លី

Tuesday, 26 June 2012 09:43 ដោយៈ ស៊ន សុភក្រ្ត-Posted: ID-009

- សម្តេចបញ្ចេញប្រតិកម្ម ចំពោះការផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ និងខេមបូឌែដេលី
ភ្នំពេញៈ នៅចំពោះមុខយុវជនស្ម័គ្រចិត្តជាង ១ពាន់នាក់ ដែលត្រៀមទៅវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញនូវប្រតិកម្ម និងដាស់តឿនយ៉ាង ខ្លាំងៗ ដល់អង្គការសង្គមស៊ីវិលមួយចំនួន ដែលបានតាំងខ្លួន ជាអង្គការធំ អង្គការតូច ហើយចង់ចូលរួម វាស់វែងដីធ្លីជាមួយប្រជាពលរដ្ឋនោះ គឺមិនបាច់ចូលរួមទេ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ដាស់តឿនដល់អង្គការក្រៅរដ្ឋាភិបាលទាំង នោះ មិនត្រូវចាត់តាំងខ្លួនជាអង្គការធំ ហើយធ្វើការតាមដានរាល់សកម្មភាពរបស់ រដ្ឋាភិបាល ក្នុងការតាមដានត្រួតពិនិត្យនិង វាស់វែងដីធ្លីនោះឡើយ ដោយសម្ដេចបាន ចាត់ទុកថា នាំតែរំខានពីព្រោះរដ្ឋាភិបាល បានចាត់តាំង អង្គការស្របច្បាប់របស់ខ្លួន ដែលមានជំនឿទុកចិត្ដពីប្រជាពលរដ្ឋ ដែល កើតចេញពីការបោះឆ្នោតនោះ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានប្រតិកម្មខ្លាំងៗចំពោះការចុះផ្សាយគ្មាន វិជ្ជាជីវៈនិងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ របស់កាសែតឃែមបូឌាដេលី និងកាសែត ភ្នំពេញប៉ុស្ដិ៍ ដែលសរសេរថា ក្រោយការ ប្រកាសផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅបន្ដចុះ ហត្ថលេខាទៅឱ្យក្រុមហ៊ុនឯកជននោះ គឺ សម្ដេច បានស្នើឱ្យកាសែតទាំងពីរនេះ ចុះកែ តម្រូវទាំងស្រុង ។
សម្ដេចបានបញ្ជាក់ថា សម្ដេច មិនបាន ចុះហត្ថលេខាណាមួយ ផ្ដល់ដីសម្បទានសេដ្ឋ កិច្ច ដល់ក្រុមហ៊ុននោះទេ ក្រោយបទបញ្ជា លេខ០០១ របស់រដ្ឋាភិបាលនោះ ។
ទាក់ទិនការចុះផ្សាយរបស់កាសែតទាំង ពីរនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការសរសេរនិងការចុះ ផ្សាយ ត្រូវធ្វើអ្វីឱ្យច្បាស់លាស់ និងតាមវិជ្ជាជីវៈរបស់ខ្លួន ហើយស្នើឱ្យកាសែតទាំងនេះ ចុះផ្សាយនិងពិនិត្យមើលចំណុចទាំង៤ នៃបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ សម្ដេចនាយករដ្ឋមន្ដ្រី បានឆ្លើយទៅវិញទៀតថា រាជរដ្ឋាភិបាល មានសិទ្ធិអនុវត្ដតាមគោលការណ៍និងតាមនីតិវិធី ក្រោយពេលដែលបទបញ្ជាលេខ០០១ ត្រូវបានចុះហត្ថលេខានោះ ពោលជាការបំពេញ នីតិវិធីតទៅទៀត ៕

No comments:

Post a Comment