Sunday, June 10, 2012
ទូតជប៉ុន គ្រាន់បើ ជាងសាដាត់ អង្គែរស៊ីក្បាល ដែរ!
![]() |
សាដាត់ អង្គែរស៊ីក្បាល |
ស្ថានទូតជប៉ុនទទួលយកញត្តិសុំអន្តរាគមន៍ពី អ្នកបឹងកក់ និងបុរីកីឡា
ថ្ងៃ សុក្រ 08 មិថុនា 2012
ដោយ លាង ដឺលុច
Radio France Internationale
ការតវ៉ារបស់អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា នៅតែមានមិនចេះចប់។ នៅថ្ងៃសុក្រនេះប្រជាជនដែលអះអាងថា ជាជនរងគ្រោះនៃការបណ្តេញចេញ រួមទាំងកុមារតូចៗ ដែលមានម្តាយត្រូវតុលាការកាត់ទោសផង បាននាំគ្នាដង្ហែញត្តិស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុន។ មន្ត្រីស្ថានទូត ជប៉ុនបានទទួលសំណើរបស់ពួកគេ។
ក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់ និងបុរីកីឡាបានរំសាយការដង្ហែក្បួនភា្លមបន្ទាប់ពីស្ថានទូតជប៉ុន បានទទួលយកញត្តិរបស់ពួកគេដែលស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃសុក្រ។
ក្រុមអ្នកតវ៉ាទាំងពីរមានសំណើ២ផ្សេងគ្នា។ អ្នកភូមិបឹងកក់ ព្រមទាំងកុមារតូចបានស្នើសុំអោយស្ថានទូតជប៉ុនអន្តរាគមទៅរដ្ឋាភិបាល កម្ពុជាដើម្បីដោះលែងស្ត្រីអ្នកភូមិបឹងកក់ទាំង១៣នាក់ និងអ្នកការពារសិទ្ធិមនុស្ស២នាក់ទៀត។ រីឯ អ្នកភូមិបុរីកីឡាវិញបានសុំអោយរដ្ឋាភិបាលជប៉ុនអន្តរាគមធ្វើ យ៉ាងណាអោយក្រុមហ៊ុនផាន អ៊ីម៉ិចសង់អគារគេហដ្ឋាន២ទៀតតាមការសន្យាដើម្បីពួកគេបានរស់នៅ ទីនោះ។
ការតវ៉ារបស់អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡានៅតែមានជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃម្សិលមិញ អ្នកភូមិបឹងកក់បាននាំគ្នាបន់ស្រន់ ដើម្បីរកអន្តរាគមន៍ពីអ្នកតាម្ចាស់ទឹកម្ចាស់ដីឲ្យជួយដោះស្រាយ បញ្ហារបស់ពួកគេ។ ការបន់ស្រន់នេះមានទាំងការដាក់បណ្តាសាដល់អ្នកយកដីរបស់ពួកគេ ផងដែរ។ កុមារ និងអ្នកភូមិបានជួបជុំគ្នានៅកន្លែងទីសក្ការៈមួយក្នុងភូមិបឹងកក់ ផ្ទាល់តែម្តងដើម្បីរៀបចំពិធីបែបអបិយជំនឿនេះ។ កាលពីថ្ងៃអង្គារ ពួកគេបាននាំគ្នាទៅលុតជង្គង់ពីមុខព្រះបរមរាជវាំងដើម្បីសុំ ព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រ។
ទាក់ទងនឹងអ្នកភូមិបឹងកក់ដដែល អង្គការជាតិនិងអន្តរជាតិចំនួន៤៣ដែលធ្វើការលើបញ្ហាសិទ្ធិស្ត្រី និងសមភាពយេនឌ័របានអំពាវនាវសាជាថ្មីទៀតអោយរដ្ឋាភិបាលដោះលែង ស្ត្រីអ្នកភូមិបឹងកក់ទាំង១៥នាក់ ដើម្បីលើកស្ទួយកម្ពុជាខ្លួនឯងថា ជាប្រទេសប្រជាធិតេយ្យ និងគោរពសិទ្ធិមនុស្ស។ រីឯអ្នកទាំង១៥នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារនោះ បើតាមការអះអាងរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម ពួកគេគំរាមធ្វើកូដកម្មអត់អាហាររហូតដល់មានការដោះលែងពួកគេ៕
No comments:
Post a Comment