Friday, June 15, 2012
Ly Channary |
Sao Saroeun |
Synopsis: 2 Boeung Kak
Lake representatives among the 15 arrested – Mrs. Ly Channary and Mr. Sao Saroeun
– were temporarily released from Prey Sar jail at 7PM on 15 June. The
release of the pair is subject to 3 conditions: (1) They have to show up
to the Phnom Penh municipal court as summonsed, once every 3 weeks; (2)
they must not move from their current residence; (3) they have to show
up at the Srah Chork administration office in Daun Penh district.
តំណាងអ្នកបឹងកក់ ២នាក់ ក្នុងចំណោម ១៥នាក់ គឺអ្នកស្រី លី ចាន់ណារី និងលោក សៅ សារឿន ត្រូវដោះលែងពីពន្ធនាគារព្រៃសឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅម៉ោងជិត ៧យប់ ថ្ងៃសុក្រ ទី១៥ ខែមិថុនា នេះ។
2012-06-15
ដោយ សុខ សេរី
Radio Free Asia
ការដោះលែងនេះគឺផ្អែកតាមលក្ខខណ្ឌ ៣ចំណុច។ ទី១ គឺអ្នកទាំង២ ត្រូវបង្ហាញខ្លួននៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរៀងរាល់ ៣សប្ដាហ៍ម្ដង ទី២ មិនត្រូវផ្លាស់ប្ដូរលំនៅឋាន និងទី៣ ត្រូវមកបង្ហាញខ្លួននៅមុខប៉ុស្តិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ។
មេធាវីរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យឹម សាវ៉ាត បានបញ្ជាក់ថា ការដោះលែងនេះមិនមែនជាស្ថាពរនៅឡើយទេ។ ការដោះលែងនេះ គឺតាមដីកាសម្រេចរបស់ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ លោក សែម សក្ដិកូឡា ចុះថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១២។
លោកស្រី លី ចាន់ណារី មានប្រសាសន៍យ៉ាងខ្លីនៅពេលចាកចេញពីពន្ធនាគារព្រៃសថា អ្នកស្រីត្រេកអរដែលត្រូវបានដោះលែងមកវិញ។
លោក សៅ សារឿន និងអ្នកស្រី លី ចាន់ណារី ត្រូវអាជ្ញាធរចាប់ និងនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៤ ខែឧសភា នៅពេលដែលពួកគាត់រៀបចំឯកសារចូលទៅធ្វើជាសាក្សីអោយតំណាងអ្នកបឹង កក់ចំនួន ១៣នាក់៕
No comments:
Post a Comment