Wednesday, 02 May 2012 10:59
កាលពីថ្ងៃទី៦ មេសា ២០១២ គេហទំព័រ ‘‘cambodiatrainspotter’’ បានចុះផ្សាយពីសេចក្តីថ្លែងការណ៍ សារព័ត៌មាន របស់អង្គការក្រៅរដ្ឋាភិបាលមួយ ទាក់ទងទៅនឹងស្ថានការណ៍អំពើហិង្សា ដែលកើតឡើងនៅ យប់ថ្ងៃទី៥ មេសា ២០១២ នៅភូមិត្រពាំងអញ្ចាញ។ សេចក្តីថ្លែងការណ៍របស់បណ្តាញផ្សព្វផ្សាយនេះ បានថ្កោលទោសអំពើហិង្សានៃការផ្លាស់ប្តូរ ទីតាំងរស់នៅ និងសេចក្តីប្រកាសនៃការបណ្តេញចេញពីផ្លូវ រថភ្លើង។
ក្នុងរយៈពេលមិនដល់មួយថ្ងៃ ដោយមានការរួមកម្លាំងគ្នារបស់ cambodiatrainspotter (CT), ស្ពានឆ្លង កាត់ព្រំដែនកម្ពុជា Bridges Across Cambodia Borders (BACB), ក្រុមការងារពិសេស ដើម្បីសិទ្ធិ លំនៅដ្ឋាន Housing Rights Task Forces (HRTF), សមាគមធាងត្នោត Sahmakum Teang Tnaut (STT), និងសម្ព័ន្ធខ្មែរពន្លឿន និងការពារសិទ្ធិមនុស្ស លីកាដូ Cambodian League for the Promotion and Defense of Human Rights (LICADHO) មូលហេតុដែលបានសន្មត់ជាមុន នៃព្រឹត្តការណ៍ដែលកើតឡើង ត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ និង សាយភាយទៅកាន់បណ្តាញផ្សព្វផ្សាយអេឡិចត្រូនិច។ អង្គការក្រៅរដ្ឋាភិបាល ខាងលើអស់ទាំងនេះ បានក្លែងខ្លួនពីអង្គការដែលទទួលខុសត្រូវ ក្នុងការ ជួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ទៅជា ‘‘ភ្នែក និងត្រចៀក’’ របស់ ពិភពលោក ‘‘ពិភពលោកនៃ ឧត្តមគតិដែលពួកគេបានពង្រីក’’ ក្នុងឧត្តមគតិ នៃសិទ្ធិមនុស្សគ្មានព្រំដែន ដែលពុំមានច្បាប់គ្រប់គ្រង សោះឡើយ។
តាមរយៈការអានសេចក្តីថ្លែងការណ៍នោះ អ្នកអានអាចរកឃើញថា មាន៣ចំនុចដែលវិញចូលគ្នា ជាខ្លឹមសារ ទៅលើអ្វីដែលបណ្តាញផ្សព្វផ្សាយរៀបចំជាមុនទុក ជាយុទ្ធនាការដើម្បីប្រឆាំងទៅនឹងអាជ្ញាធរជាតិ និងសាលាក្រុង។ ចំនុចទាំងនោះមានដូចជាៈ
• ព្រឹត្តិការណ៍នាថ្ងៃទី៥ មេសា ជាព្រឹត្តិការណ៍ដែលរំពឹងទុកជាខ្លាំងថានឹងមានកើតឡើងដោយអង្គការ ទាំងអស់ខាង លើនោះ
• បរាជ័យរបស់អង្គការទាំងនោះ ក្នុងការជួយ អ្នកស្រី រស់ បុប្ផា និងសមាជិករបស់គាត់ ដើម្បី ‘‘ប្តឹងម្ចាស់ គម្រោងអភិវឌ្ឍន៍’’ និងការតវ៉ាប្រឆាំងដោយទទួលខុសត្រូវចំពោះការលំបាក ដែល អ្នកស្រី រស់ បុប្ផា និងសមាជិក របស់គាត់ធ្លាប់បាននឹងកំពុងតែត្អូញត្អែរ។ តាមការពិតទៅអង្គការ ទាំងនោះ បដិសេធពីតួនាទីជាអ្នកដោះស្រាយបញ្ហា។
• សេចក្តីរីករាយ និងការរំភើបចិត្តរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកទាំងនោះ ក្នុងការបើកយុទ្ធនាការ អេឡិចត្រូនិច ដើម្បីបន្តុះបង្អាប់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិ និងសាលារាជធានី ស្តីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលខុសត្រូវផ្នែកសង្គម ដើម្បីធ្វើរមណីយកម្មជាមួយគ្នា រួចហើយពង្រីកកម្លាំងយុទ្ធនាការ តាមអេឡិចត្រូនិច ដោយមានអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែល ជាអ្នកឧបត្ថម្ភដល់ការចំណាយសម្រាប់ ការបន្តរស់រាន និងបន្តសកម្មភាពរបស់ពួកគេ។
តាមការពិត រឿងរ៉ាវកើតឡើងពីជម្លោះរវាងស្ត្រី ២នាក់ គឺ អ្នកស្រី រស់ បុប្ផា ដែលដើរតួនាទីជាតំណាង របស់សហគមន៍ផ្លាស់ប្តូរទីតាំងរស់នៅនៃគ្រួសារដែលរស់នៅលើផ្លូវរទេះភ្លើងនៅភ្នំពេញ និង អ្នកស្រី ជា ចាន់នី ដែលអ្នកទាំងពីរសុទ្ធតែរស់នៅក្នុងភូមិត្រពាំងអញ្ចាញ៤។ ចំនុច២ តម្រូវឲ្យមានការបរិយាយលំអិតៈ
ចំនុចទី១: អ្នកស្រី ជា ចាន់នី មានការខឹងសម្បាជាខ្លាំង បន្ទាប់ពីគាត់បានដឹងថា អ្នកស្រី រស់ បុប្ផា បានប្រើឈ្មោះ និងស្នាមមេដៃគាត់ដោយមិនសុច្ចរិត ព្រមជាមួយនឹងឈ្មោះរបស់កូនស្រីគាត់ ក្នុងការដាក់ញ្ញត្តិតវ៉ានូវធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ដែលផ្តល់មូលនិធិដល់គម្រោងស្តារផ្លូវដែកឡើងវិញនៅកម្ពុជា។ បើសិនជាករណីនេះត្រូវបានបញ្ជាក់ថា ពិតប្រាកដមែននោះ វានឹងក្លាយជាករណីក្លែងបន្លំឯកសារ និងបំពានដល់សិទ្ធិបុគ្គលឯកជន។ ជម្លោះរវាងស្ត្រី២នាក់បាន រាលដាលទៅជាការប៉ះទង្គិចរាងកាយគ្នា ដែលនាំឲ្យអ្នកខ្លះរងរបួស។ មូលហេតុនានាត្រូវតែបានដឹងឮ ក្រោយពី ការស៊ើបអង្កេតដ៏ហ្មត់ចត់របស់អាជ្ញាធរ ។
ចំនុចទី២: រហូតទៅដល់ពេលដែលមូលហេតុនានាត្រូវបានដឹងឮ ក្រោយពីការស៊ើបអង្កេតដ៏ហ្មត់ចត់ របស់អាជ្ញាធរ ឥឡូវនេះ អ្នកស្រី រស់ បុប្ផា ត្រូវបានសង្ស័យថាគាត់ត្រូវបាន ‘‘ដាក់បញ្ចូល’’ ក្នុងសហគមន៍ ផ្លូវរទេះភ្លើងភ្នំពេញ កាលពីឆ្នាំ២០១០ ដោយជនមិនស្គាល់មុខ ឬអង្គការណាមួយ ដើម្បីរៀបចំ និងដឹកនាំ សហគមន៍ ក្នុងការទាមទារតវ៉ា និងប្រឆាំងតាមរយៈការទិញដីទំហំ ៣ គុណ ៤ម៉ែត្រ ដែលត្រូវបាន ទទួលស្គាល់ផ្លូវការ ក្នុងតម្លៃ ៧០០ដុល្លារអាមេរិក ពីឈ្មោះ កុយ សាន និងប្រពន្ធរបស់គាត់ឈ្មោះ ម៉ម ស្រីនួន ដែលជាអ្នករស់នៅទីនោះ តាំងពីឆ្នាំ១៩៩៦។ សក្តានុពលនៃប្រាក់ចំណេញដែលអាចទទួលបានដោយ ចៃដន្យពីការវិនិយោគ៧០០ដុល្លារអាមេរិក ពីការទូទាត់សម្រាប់ការផ្លាស់ប្តូរទីលំនៅ ព្រោះតែគម្រោងស្តារផ្លូវដែកឡើងវិញនៅកម្ពុជា ហាក់បីដូចជាមានការ ទាក់ទាញតិចតួចខ្លាំងណាស់ ចំពោះ អ្នកស្រី រស់ បុប្ផា និងអ្នកប្រើប្រាស់គាត់ ដែលអាចជាជនណាមួយ ឬអង្គការ ណាមួយនោះ ។
សេចក្តីថ្លែងការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការក្រៅរដ្ឋាភិបាល ដែលចុះផ្សាយដោយ “cambodiatrainspotter” បានលាបពណ៌បង្ហាញថា អ្នកស្រី រស់ បុប្ផា គឺជាជនរងគ្រោះម្នាក់ នៃការបំពានរបស់អាជ្ញាធរមូលដ្ឋាន ដោយគាត់ ជាមុខសញ្ញារបស់អាជ្ញាធរមូលដ្ឋាន ពីព្រោះតែសកម្មភាពរបស់គាត់ក្នុងការប្រឆាំងចំពោះ ការផ្លាស់ប្តូរទីលំនៅទៅវិញ។ ម៉្យាងវិញទៀត ជាការពិតណាស់ នេះជាការងាររបស់អង្គការក្រៅរដ្ឋាភិបាល ក្នុងការសាកសួរទៅកាន់ “ADB និង AusAID ដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជា (RGC) ឲ្យធ្វើការស៊ើប អង្កេតជាសាធារណៈមួយ ចំពោះការអនុវត្តរបស់ អាជ្ញាធរមូលដ្ឋាន” ដែលត្រូវបានចោទប្រកាន់ដោយ សេចក្តីថ្លែងការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការក្រៅរដ្ឋាភិបាល ថាបានប្រើប្រាស់អំពើហិង្សាប្រឆាំង នឹងអ្នកភូមិ។ ក៏ប៉ុន្តែដោយមិនចាំបាច់លើកឡើងនិយាយដល់អ្វី ដែល ជាការពិតជាក់ស្តែង នរណាក៏បាន មើលឃើញដែរថា: អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ កំពុងស្វែងរកការពិត ហើយច្បាប់ជាធរមាននឹងត្រូវបានអនុវត្ត។
ដូច្នេះគឺជាការសមស្របត្រឹមត្រូវណាស់ក្នុងការនិយាយថា វប្បធម៌របស់ អង្គការក្រៅ រដ្ឋាភិបាលតែងតែលើកកំពស់ ខ្លួនឯង ទូន្មានប្រដៅរាជរដ្ឋាភិបាល ហើយនិងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិដែលនៅតែជាតម្លៃស្នូល របស់ អង្គការក្រៅរដ្ឋាភិបាល។
ជាអកុសលពេកណាស់ដែលអង្គការក្រៅរដ្ឋាភិបាល និងក្រុមការពារ សិទ្ធិមនុស្សមួយចំនួនតូច បានតំរង់តកន្ទុយគ្នា ដើរតាមសេចក្តីថ្លែងការណ៍ពី ប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការក្រៅរដ្ឋាភិបាល ចុះផ្សាយដោយ “cambodia trainspotter” ហើយ បានថែមគ្រឿងទៀតដូចជា ‘‘អ្នកស្រី រស់ បុប្ផា កំពុងស្ថិតរងការគម្រាម សម្លាប់’’, ‘‘អ្នកស្រី រស់ បុប្ផា កំពុងលាក់ខ្លួន’’, ‘‘អ្នកស្រី រស់ បុប្ផា ប្រឈមនឹងការចាប់ខ្លួន’’ ដើម្បី បំប៉ោងស្ថានការណ៍ថ្ងៃទី៥ មេសា នៅភូមិត្រពាំងអញ្ចាញ៤ ដែលជាការយល់ដឹងដ៏ទុនខ្សោយមួយអំពី កម្ពុជា ហើយដែលកម្ពុជាត្រូវបានទទួលស្គាល់ថា ជាសង្គមបើកចំហមួយដែលមានច្បាប់គ្រប់គ្រង។ គេប្រាកដជាឆ្ងល់ថាតើ អ្នកស្រី រស់ បុប្ផា គឺជាជនរងគ្រោះ នៃ ឧបាយកលរបស់អង្គការក្រៅរដ្ឋាភិបាល ឬ យ៉ាងណា!

ទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស
No comments:
Post a Comment