Thursday, May 10, 2012

IRI បង្ហាញ​របាយការណ៍​ស្ទង់​មតិ​សាធារណជន​ខ្មែរ​

ភ្នំពេញ: វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​កាត់​ថា IRI បានធ្វើ​បទ​បង្ហាញ​របាយការណ៍​ស្ទង់​មតិ​សាធារណជន​ខ្មែរ នៅ​សណ្ឋាគារ​សាន់វេ នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១២ ។​

​របាយការណ៍​បង្ហាញថា តាម​ការសម្ភាសន៍​ទល់​មុខ​គ្នា​ដោយផ្ទាល់ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១១ ដោយ​មជ្ឈមណ្ឌល សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ នៅ​រាជធានី​ភ្នំពេញ​។ ដំណើរការ​ស្រាវជ្រាវ​នេះ ត្រូវ​រៀបចំឡើង និង​វិភាគ ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន North Star Opinion Research, Inc.​។​

​ សំណើ​រួមមាន​មនុស្ស​សរុប​ចំនួន​ពីរពាន់​នាក់ តំណាង​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែលមាន​អាយុ ១៨​ឆ្នាំ សម​មាត្រ​ទៅតាម​ចំនួន​ប្រជាជន នៅតាម​បណ្តា​ខេត្ត​នីមួយៗ ចំនួន​តាម​ទីប្រជុំជន ទីជនបទ និង​តាម​ភេទ​។​

​ការស្ទង់មតិ​នេះ ធ្វើឡើង​ដោយ​ជ្រើសរើស​សំណាក​ចៃដន្យ​មួយ សម្រាប់​ប្រទេស​ទាំងមូល ក្នុង​បី​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គឺ​ចែកចេញជា ២៤ ខេត្ត​-​ក្រុង ដំណាក់កាល​ទី​២ គឺ​ចែក​តាម​របាយ​ប្រជាជន​រស់នៅ​ទីប្រជុំជន​-​ទីជនបទ ដំណាក់កាល​ទី​៣ គឺ​ចែក​តាម​ភេទ​។​

​សូមបញ្ជាក់ថា ព័ត៌មាន​ក្នុង​របាយការណ៍​ស្ទង់​មតិ​នេះ ធ្វើឡើង​តាម​ស្តង់ដារ​អន្តរជាតិ ចំពោះ​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​ទីផ្សារ និង​ការស្រាវជ្រាវ​សង្គម​នានា​។ ផលបូក​លេខ​ក្នុង​តារាង ឬ​ក្នុង​ក្រាហ្វិក​ខ្លះ អាច​មិន​ស្មើ​មួយរយ​ភាគរយ​ទេ ដោយសារ​ការ​រំកិល​ឡើង​ចុះ​ក្នុងពេល​គណនា​៕

No comments:

Post a Comment