2012-05-11
អ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិ អះអាងនៅថ្ងៃទី១១ ខែឧសភា ថា រដ្ឋាភិបាលកម្ពុជា នៅតែប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងទៅលើសកម្មជន ការពារសិទ្ធិមនុស្ស និងដីធ្លី នៅក្នុងដំណាក់កាលចុងក្រោយនេះ តាមយន្តការនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន វិនិយោគ។
ការ ថ្លែងបែបនេះរបស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្វើឡើងក្នុងសន្និសីទកាសែតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ នៅគ្រាលោកបញ្ចប់ទស្សនកិច្ចរយៈពេល ៨ថ្ងៃនៅកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ទៅលើបញ្ហាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានដដៃៗទៀត ដែលអង្គការសហប្រជាជាតិចាត់ទុកថា ការផ្តល់ដីសម្បទាននេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋសហគមន៍ ក្នុងមូលដ្ឋាន។
ថ្លែងប្រាប់ អ្នកកាសែតនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុង រាជធានីភ្នំពេញ លោក ស៊ូប៊ែឌី ឲ្យដឹងថា លោកនឹងវាយតម្លៃព័ត៌មានមួយចំនួនដែលលោកបានទទួល និងរៀបចំសរសេររបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីពិចារណានៅក្នុងសម័យប្រជុំពេញអង្គក្នុងខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ៕
No comments:
Post a Comment