កម្ពុជាជាប្រទេសដែលមានសេរីភាពបញ្ចេញមតិល្អជាងគេក្នុងតំបន់អាស៊ីនេះ
នៅក្នុងជំនួបពិភាក្សាការងារមួយនារសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១២នៅទីស្តីការក្រសួងមហាផ្ទៃ ជាមួយលោក Jean FrancoisCautainឯកអគ្គរដ្ឋទូតប្រធានប្រតិភូរបស់EUប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៏លើក ឡើងថា“នៅគ្រប់ប្រទេសទាំងអស់រាល់ការបោះឆ្នោតតែងតែមានការខ្វះខាតដូច្នេះកម្ពុជាក៏អាច មានការខ្វះខាតខ្លះដែរប៉ុន្តែសំខាន់គឺកម្ពុជាបានធ្វើការកែលំអរការងារបោះឆ្នោតនេះជាប់ជាប្រចាំនិងទទួល យករាល់មតិពីសហគមន៍ជាតិនិងអន្តរជាតិសំដៅឲការងារបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តបានល្អនិងអាចទទួល យកបានពីគ្រប់គណៈបក្សនយោបាយ។ លោកJean Francois Cautainបានវាយតំលៃខ្ពស់ចំពោះការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំការងារបោះឆ្នោតបានកាន់តែល្អឡើងជាលំដាប់។ គាត់បានលើកឡើងថាគោលការសំខាន់នៃលទ្ធិប្រជាធិបតេយ្យគឺសេរីភាពនៃការបញ្ចេញមតិ របស់គណបក្សប្រឆាំងនិងប្រជាពលរដ្ឋ។លោក Jean បានកោតសរសើរចំពោះស្ថានភាពសេរីភាព ក្នុងការបញ្ចេញមតិនៅកម្ពុជាដោយបានលើកឡើងថា“នៅតំបន់អាស៊ីនេះ គ្មានប្រទេសណាមួយមានសេរីភាពក្នុងការបញ្ចេញមតិល្អដូចកម្ពុជានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈដូចជា Facebook twisterនិងបណ្តាញផ្សេងៗមិនត្រូវបាន រដ្ឋាភិបាលកម្ពុជាហាមឃាត់នោះទេ។ ពាក់ព័ន្ធនឹងបញ្ហាសមាជិកភាពសភារបស់គណបក្សសមរង្សីឯកឧត្ដមឧបនាយករដ្ឋមន្រ្តីសខេង បានជំរាបជូនលោក Jean Francois Cautainជ្រាបថាលោកស្រីមួរសុខហួនិងលោកចាន់ចេង គឺគាត់បានបង្កើតបញ្ហាដោយខ្លួនឯង។លោកចាន់ចេងបានលួចពង្រត់ជនសង្ស័យពីសមត្ថកិច្ច។ លោកស្រីមួរសុខហួបានពាក់ព័ន្ធនឹងប្រាក់ពិន័យតែនៅជាសមាជិកសភានិងនៅធ្វើសកម្មភាពនយោបាយ ដដែល។ដូចករណីលោកសមរង្សីដែរគឺគាត់បានបង្កើតបញ្ហាដោយខ្លួនឯង ដោយទៅដកបង្គោលសីមា។សព្វថ្ងៃបង្គោលនេះត្រូវបាត់បង់។ ហេតុអ្វីក៏សមរង្សីមិនថតយករូបភាពនេះមកដាក់អោយសាធារណៈមតិពិភាក្សា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងអំណរគុណចំពោះសហគមន៏អឺរ៉ុប ដែលបានគាំទ្រដល់ការសំរេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកផ្តល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុន។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តការដកហូតដីសម្បទានសេដ្ឋកិច្ចនេះពីក្រុមហ៊ុនណា ដែលមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍រាជរដ្ឋាភិបាល៕

កម្ពុជាជាប្រទេសដែលមានសេរីភាពបញ្ចេញមតិល្អជាងគេក្នុងតំបន់អាស៊ី
No comments:
Post a Comment