ស្ត្រី អ្នកតវ៉ានៅបឹងកក់នាំគ្នាលែងប្តីដើម្បីកុំឲ្យប៉ះពាល់ការងារ [-អយុត្តិធម៌ អ្វីម៉្លេះ?]
ដោយ សម្បត្តិ
កាសែតថ្មីៗ
ភ្នំពេញ៖ មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់មួយទៀតនៅក្នុងចំណោមអ្នកតវ៉ានៅ បឹងកក់។ អ្នក ដែលមានប្តីបម្រើការជាទាហាឬមន្ត្រីរាជការត្រូវបានគេហៅប្តីរបស់ពួកគេទៅ ព្រមានកុំឲ្យប្រពន្ធចេញមុខតវ៉ាទៀត។ ដើម្បីជាដំណោះស្រាយ ក្រុមស្ត្រីទាំងនោះអះអាងថានឹងធ្វើលិខិតលែងប្តីជាផ្លូវការដើម្បីកុំឲ្យប៉ះពាល់ ដល់ការងាររបស់ប្តី។
អ្នកស្រីទេព វន្នី ដែលជាសកម្មជនតស៊ូដ៏ស្វិតស្វាញម្នាក់នៅបឹងកក់បានឲ្យដឹងនៅថ្ងៃនេះ ថា ប្តីរបស់គាត់ ដែលធ្វើទាហានរបស់រដ្ឋាភិបាលត្រូវបានអង្គភាពហៅទៅព្រមានថាកុំឲ្យ ប្រពន្ធចេញមុខតវ៉ាទៀត។ ការព្រមានបែបនេះបានធ្វើឲ្យគាត់ព្រួយបារម្ភពីការបាត់បង់ការងាររបស់ ប្តី។ ដូច្នេះ គាត់អះអាងថា នឹងធ្វើលិខិតលែងលះជាមួយប្តីនៅចំពោះមុខតុលាការដើម្បីកុំឲ្យ ប៉ះពាល់ការងារប្តីរបស់គាត់។
ដូចគ្នាដែរអ្នកស្រី តុល ស្រីពៅ ដែលមានប្តីធ្វើការខាងអគ្គិសនីក្នុងរាជធានី ភ្នំពេញក៏ត្រូវបានអង្គភាពហៅទៅព្រមានដែរ។ អ្នកស្រីក៏មានបំណងរៀបចំឲ្យមានមេធាវីជួយក្នុងការធ្វើលិខិតលែងលះ ប្តីដើម្បីកុំឲ្យការតវ៉ារបស់គាត់ប៉ះពាល់ដល់ការងារប្តី។ ស្ត្រីអ្នកបឹងងក់មួយចំនួនទៀតដែលមានប្តីបម្រើការងារនៅតាម ស្ថាប័នរដ្ឋនានាក៏មានបញ្ហាដូចគ្នាដែរ។ ពួកគេអះអាងថា ប្តីមានតួនាទីសំខាន់ក្នុងការចិញ្ចឹមកូន បើប្តីបាត់បង់ការងារគ្រួសាររបស់ពួកគេនឹងមានបញ្ហាធំ។ ដូច្នេះវិធីដោះស្រាយគឺមានតែការសុំលែងប្តីជាផ្លូវការដើម្បីកុំ ឲ្យការតវ៉ារបស់ពួកគេ ជាប់ពាក់ពន្ធ័គ្នាជាមួយការងាររបស់ប្តីទៀត៕
No comments:
Post a Comment