Thursday, April 26, 2012

ស្លាប់២នាក់ ដោយការផ្ទុះ អាវុធដាក់គ្នា នៅស្រុកថ្មបាំង

Thursday, 26 April 2012 14:01 ដោយ ៖ ស៊ន សុភក្ដ្រ : Posted : ID-011

E-mail Print PDF
កោះកុង ៖ យោងតាមសេចក្ដីរាយការណ៍ពី ស្រុកថ្មបាំង ខេត្ដកោះកុង បានឱ្យដឹងថា នៅ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២នេះ មានករណីផ្ទុះអាវុធ មួយបាន កើតឡើង បណ្ដាលឱ្យស្លាប់ពីរនាក់ ក្នុងនោះមានជនរង គ្រោះម្នាក់ ជាប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងម្នាក់ទៀត គឺជាមន្រ្តីកងរាជអាវុធហត្ថ ។
ទាក់ទិនបញ្ហានេះ ពុំទាន់មានសមត្ថកិច្ច ណាមួយអះអាងពីមូលហេតុ និងដំណើររឿង នៅឡើយទេថា ករណីផ្ទុះអាវុធនេះ កើតឡើង ដោយភាគីណា ជាអ្នកបង្កមុននោះ។
ស្នងការនគរបាលខេត្ដកោះកុង លោក សំ ឃិតវៀន បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីករណីនេះដែរ ប៉ុន្ដែនៅមិនទាន់ច្បាស់នៅឡើយទេ ដោយឱ្យបង្វែសំណួរ ទៅខាងមន្ដ្រីកងរាជអាវុធហត្ថវិញ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកោះកុង លោក ថុង ណារ៉ុង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលយ៉ាងខ្លីថា ពិតជាមានករណីផ្ទុះអាវុធកើតឡើង បណ្ដាល ឱ្យអង្គការការពារធនធានធម្មជាតិម្នាក់ស្លាប់ និងភាគីម្នាក់ទៀតបានស្លាប់ដែរ ប៉ុន្ដែលោកមិនបានបញ្ជាក់លំអិតនៅឡើយទេពីករណីនេះ ថាភាគីណាផ្ទុះអាវុធជាមួយភាគីណា ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសលោក ខេង ទីតូ បានមានប្រសាសន៍ ថា ពិតជាមានករណីនេះកើតឡើងមែន ដោយជនរងគ្រោះម្ខាងជាប្រធាន អង្គការការពារធនធានធម្មជាតិ និងជនរងគ្រោះម្នាក់ទៀត ជាមន្ដ្រីកងរាជអាវុធហត្ថ ដែលត្រូវបានគេដឹងថា មានឈ្មោះ រតនា។
លោក ខេង ទីតូ បានបន្ដថា យ៉ាងណាក៏ដោយ ការស្រាវជ្រាវកំពុងធ្វើឡើងថា តើភាគីណាផ្ទុះអាវុធមុន ពីព្រោះនៅកន្លែងកើតហេតុជនរងគ្រោះទាំងពីរ រងរបួសទាំងពីរនាក់ ហើយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
www.dap-news.com
លោក ឈុត វុទ្ធី ប្រធានអង្គការការពារ ធនធានធម្មជាតិ

No comments:

Post a Comment