Tuesday, April 10, 2012

ពលរដ្ឋ​លើ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ប៉ោយប៉ែត​ទទួល​រង​នូវ​ការ​បណ្តេញ​ ចេញ​


ភូមិ​គីឡូម៉ែត្រ​លេខ​៤​ក្នុង​សង្កាត់​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​
ទីកន្លែង​ដែល​នឹង​ត្រូវ​អភិវឌ្ឈ​ជា​ផ្លូវការ​
ភូមិ​គីឡូម៉ែត្រ​លេខ​៤​ក្នុង​សង្កាត់ ​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ទីកន្លែង​ដែល​នឹង​ត្រូវ​អភិវឌ្ឈ​ជា​ផ្លូវការ ​
RFI/Chan Lida
ដោយ ចាន់ លីដា
ការ​អភិវឌ្ឍន៍​​ផ្លូវ​​ដែក​​កម្ពុជា​​​គឺ​​ជា​​គម្រោង​​ថ្មី​​​មួយ ​​របស់​​រាជ​រដ្ឋាភិបាល​​ ដើម្បី​តភ្ជាប់​​ប្រទេស​​របស់​​ខ្លួន​​​​ទៅ​នឹ​ង​​ប្រទេស​​ផ្សេង​ៗ​ទៀត​​ នៅ​ក្នុង​​តំបន់​​អាស៊ាន ​នា​ពេល​ឆាប់ៗ​​ខាង​​មុខ​​នេះ។​ ប៉ុន្តែ ​​គម្រោង​នៃ​ការ​​អភិវឌ្ឍន៍​ផ្លូវ​​ដែក​​កម្ពុជា​​ដែល​នឹង​​មាន​​រយៈ​ ចម្ងាយ ​៦៥០​គីឡូ​​ម៉ែត្រ​​​ពី​​ទីក្រុង​​ប៉ោយប៉ែត​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ​ទៅ​ក្រុង​​ព្រះស៊ីហនុ​មួយ​នេះ​​បាន​​នឹង​​កំពុង​​ជួប​ប្រទះ​​​នូវ​​ភាព​​​ រាំង​ស្ទះ។​ រាំងស្ទះ​​ដោយសារ​​តែ​​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​​​ដែល​​រស់​​នៅ​តាម​​បណ្តោយ​ ​ផ្លូវ​​រថភ្លើង​​ត្រូវ​​ទទួល​រង​នូវ​​ការ​​បណ្តេញ​​ចេញ​​ដោយ​​ពុំ​មា​ន​​ សំណង​​សមស្រប។ ​

No comments:

Post a Comment