Wednesday, April 25, 2012

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ឈ្មោះ បុរី និង​សំណង​ផ្ទះល្វែង ចំនួន​៧ ដែល​ពុំមាន​អាជ្ញាប័ណ្ណ​

(ថ្ងៃទី 25 មេសា 2012, ម៉ោង 03:19:PM) | ដោយ: លីនណា
ក- ក+ | Print
ភ្នំពេញ: ​ដើម្បី​ការពារ​នូវ​សុវត្ថិភាព ផ្នែក​ច្បាប់ និង​ជៀសវាង​នូវ​ការខាតបង់​ថវិកា និង​ទ្រព្យសម្បត្តិ​ជាយថាហេតុ ក្រុមការងារ​អន្តរក្រសួង ដើម្បី​គ្រប់​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា មាន​បុរី និង​សំណង​ផ្ទះល្វែង ចំនួន ៧ កំពុង​ប្រកាស​លក់​លំនៅឋាន​របស់​ខ្លួន ពុំមាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សេចក្ដីជូនដំណឹង កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១២ បានបង្ហាញ​ពី​ឈ្មោះ​បុរី​ផ្ទះល្វែង​ទាំងនោះ រួមមាន​៖ ១. បុរី រុងរឿង​, ២. Luxurious Apartment 240, ៣. បុរី អាកាសចរណ៍​, ៤. សំណង់ផ្ទះ​ល្វែង ម៉ៅ​ឃីម​, ៥. សំណង់ផ្ទះ​ល្វែង​តុល​លន​, ៦. បុរី មនោ​រម្យ (​ឫស្សីកែវ​) និង ៧. បុរី សូ​នី​។​

​សេចក្តីប្រកាស​លើកឡើងថា បុរី​ផ្ទះល្វែង​ទាំងនេះ កំពុង​ប្រកាស​លក់​លំនៅឋាន​របស់​ខ្លួន ពុំមាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្របតាម​ប្រកា​សលេខ ១២២២ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០០៩ ស្ដីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ឡើយ​។​

​ សេចក្ដីជូនដំណឹង​ដដែល បញ្ជាក់ថា ដើម្បី​ការពារ​នូវ​សុវត្ថិភាព​ផ្នែក​ច្បាប់ និង​/​ឬ​ជៀសវាង​នូវ​ការខាតបង់​ថវិកា និង​ទ្រព្យសម្បត្តិ​ជាយថាហេតុ ក្រុមការងារ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ សូម​ធ្វើការ​រំលឹក​ដល់​សាធារណជន​ទាំងអស់ មិនគួរ​គប្បី​ទិញ​លំនៅឋាន​ក្នុង​គម្រោង​ខាងលើ​ឡើយ ដ៏​រាប​ណា​បុគ្គល​អភិវឌ្ឍន៍​អចលនវត្ថុ​ដែលជា​ម្ចាស់​គម្រោង​ខាងលើ ពុំទាន​បាន​សាងសង់​ចប់​ជា​ស្ថាពរ និង​ពុំទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​ត្រឹមត្រូវ ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕​

No comments:

Post a Comment