Friday, April 20, 2012

សេចក្តីថ្លែងការណ៏

ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០

ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាត្រូវបានបង្កើតជាផ្លូវការ

ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាក្នុងសន្និសីទថ្នាក់ជាតិ ស្តីពី  ” ការពង្រឹងក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា ”   នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-កូរ៉េ​ ដោយមានការចូលរួមពីអ្នក​សារព័ត៌មាន​មក​ពី​រាជធានីខេត្ត-ក្រុងនានាប្រមាណ១៣៦នាក់។​

នៅថ្ងៃទី១២​ ខែវិច្ឆិកា  ឆ្នាំ២០១០  ​ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា     ដែលមានសមាជិក​​​ចំនួន១៥នាក់   ជាអ្នកសារព័ត៌មានអាជីព    អ្នកសារព័ត៌មានដែល​មានបទពិសោធន៏​ច្រើន​ឆ្នាំ  និង​ជា​អ្នក​ជំនាញ    ដែលធ្វើការងារពាក់ព័ន្ធក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ         ត្រូវបានបង្កើតឡើង​ជា​ផ្លូវការនៅក្នុង​សន្និសីទ​​​ថ្នាក់ជាតិស្តីពី  ” ការពង្រឹងក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា ”   ក្នុងគោលបំណងបង្កើតយន្ត​ការ​ពង្រឹងការប្រតិបត្តិក្រមសីលធម៌  និងប្រកាស​ជាផ្លូវការនូវការបង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌​មានកម្ពុជា (ក.ក.អ.ក)។

ដោយមើលឃើញថា ការអនុវត្ត​ក្រម​សីលធម៌វិជ្ជាជីវៈ​ក្នុងចំណោមអ្នកសារព័ត៌មាន​កម្ពុជានៅ​មានកម្រិត​ហើយបាននឹងកំពុងធ្វើអោយមានការ​ព្រួ​យបារម្ភ ពីការធ្លាក់ចុះនូវជំនឿទុកចិត្ត​ពី​សារធារណ​ជន​ជាយ​ថា​ហេតុ។ ក្រុមប្រឹក្សា​ក្រម​សីលធម៌អ្នកសារព័ត៌មានកម្ពុជា  ត្រូវបានបង្កើតឡើង​  ដោយសង្ឃឹម​ថានឹង​ប្រមូល​​​បានការចូលរួមពី​អ្នកពាក់ព័ន្ធ​ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនានា រួមមានបណ្ណាធិការ និពន្ធនាយក អ្នក​និពន្ធ  និងអ្នក​យកព័ត៌មាន ​រួមគ្នាគាំទ្រ​យន្តការ​​​ពង្រឹង​ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា    ឆ្ពោះទៅលើកកម្ពស់​សមធម៌​និង​សមភាព​ក្នុងការ​ទទួលបាននូវសេរីភាព​បញ្ចេញ​មតិ​  និង​សិទ្ធិ​ទទួលបានព័ត៌មាននៃសង្គមកម្ពុជាទាំងមូល ។

ជា​មួយ​នឹង​យុទ្ធសាស្ត្រលើកស្ទួយក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន      ក្រុមប្រឹក្សាក្រមសីលធម៌​អ្នក​សារព័ត៌មានកម្ពុជារំពឹងថា​  ការពិភាក្សា​នានាក៏ដូចជាការយកចិត្តទុកដាក់លើបញ្ហានេះ  នឹង​មាន​សភាព ផុលផុស​ជាងមុន នៅពេលដែលអ្នកពាក់ព័ន្ធសំខាន់ៗលើវិស័យនេះ  រួមគ្នារក​ដំណោះ​ស្រាយ​ ដើម្បីភាព ល្អប្រសើរ ​និងលើក​កម្ពស់តម្លៃ​​វិជ្ជាជីវៈសារព័ត៌មាន។

ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា ក៏រំពឹងផងដែរលើស្មារតីចូលរួមចំណែកពីមជ្ឈដ្ឋានទូទៅសិស្ស​និស្សិត​ អង្គការមិនមែនរដ្ឋាភិបាល  វិស័យឯកជន  និងប្រជាពលរដ្ឋ នៅក្នុងការផ្តល់ព័ត៌មាន មតិ និងការគំាទ្រទាំងស្មារតី និងសម្ភារៈ ដើម្បី​សម្រេចបាននូវ​​គោលបំណងខាងលើនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងៈ 
១.    លោក សេក បរិសុទ្ធ                  ទូរស័ព្ទលេខ     ០៩២​ ៨៨៣​ ៥២៣ 

២.    លោក ឈឹម សារិទ្ធ                   ទូរស័ព្ទលេខ     ០១២ ៥០៩ ៣៣១ 

៣.   លោក កៃ គីមសុង                     ទូរស័ព្ទលេខ     ០១២ ៩២១ ០៥៣
                      
៤.    លោក ហង្ស ចក្រា                      ទូរស័ព្ទលេខ     ០១២ ៨៨០ ៥៩៣

៥.    លោក ទៀង សុភៈវិជ្ជា                        ទូរស័ព្ទលេខ        ០១២ ៩៨៩ ២៧២
                      
៦.    លោក សុខ សុវណ្ណ                   ទូរស័ព្ទលេខ     ០១២ ៧៧២ ២៦៧
                      
៧.   លោក ពុយ គា                  ទូរស័ព្ទលេខ     ០១២ ៩០៨ ៨៤០

៨.    លោកស្រី យឹម នីម៉ូល្លា            ទូរស័ព្ទលេខ     ០១២ ៩១៩ ០៩៩

៩.    លោក ប៉ែន បូណា                       ទូរស័ព្ទលេខ     ០១២ ៨៤៨ ៦២៩

១០.       លោក មឿនឈាន ណារិទ្ធ       ទូរស័ព្ទលេខ     ០១២​ ៨៣១ ៦៣៣

១១.       លោក ឃួន ប្លាយវី               ទូរស័ព្ទលេខ     ០១២ ៩៥៣ ០៩៦

No comments:

Post a Comment