មានការរកឃើញថា អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ជាងពាក់កណ្ដាលគ្មានសកម្មភាព
ពុធ 04 មេសា 2012 - 7:01 am | សិលាពល | 111 views 5 2គណៈកម្មាធិការសហប្រតិបតិ្តការដើម្បីកម្ពុជា ដែលជាបណ្ដាញអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងនៅក្នុង របាយការណ៏ថ្មីមួយរបស់ខ្លួន ដែលចេញផ្សាយកាលពីម្សិលមិញថា ថ្វីត្បិតតែតួរលេខបង្ហាញថា មានអង្គការក្រៅរដ្ឋាភិបាលច្រើននៅក្នុងប្រទេសកម្ពុជា ដែលជាការបង្ហាញឲ្យឃើញពីលម្ហរសេរីភាព នៅក្នុងប្រទេស ដែលពោរពេញដោយការរិៈគន់ពីរឿងបំពានសិទ្ធិនេះក្ដី ប៉ុន្តែមានជាងពាក់កណ្ដាលនៃអង្គការទាំងនោះពុំមានសកម្មភាព ។
របាយការណ៏នោះបានឲ្យដឹងថា ក្នុងចំណោមអង្គការជាតិនិងអន្តរជាតិចំនួន៣.៤៩២ដែលបានចុះបញ្ជី ក្នុងប្រទេសកម្ពុជា គឺមានតែប្រមាណ១.៣៥០ប៉ុណ្ណោះដែលមានសកម្មភាព ។ ពោលគឺ៦៥ភាគរយទៀតពុំមានសកម្មភាពតែម្ដង ។
ក្នុងផែនការជួយអភិវឌ្ឍន៏កម្ពុជា កាលពីឆ្នាំ២០១១កន្លងទៅ ទឹកប្រាក់ប្រមាណ៥៥០លានដុល្លារត្រូវបានគាំទ្រដល់សកម្មភាពរបស់ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ដែលបានធ្វើឲ្យពលរដ្ឋកម្ពុជាប្រមាណ៥ ២.០០០នាក់ទទួលបានការងារធ្វើ ។
យ៉ាងណាក៏ដោយមានការកត់សម្គាល់ថា អង្គការភាគច្រើនត្រូវបានបង្កើតឡើង ក្នុងគោលដៅស្វែងរកប្រយោជន៏ ជាជាងការជួយប្រជាពលរដ្ឋដោយពិតប្រាកដ ហើយពួកគេទាំងនោះបានបិទទ្វារ បន្ទាប់ ពីពុំទទួលបានការគាំទ្រខាងហិរញ្ញវត្ថុ ហើយអង្គការមួយចំនួនទៀតត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលសម្រាប់ ប្រើប្រាស់ក្នុងគោលដៅយុទ្ធសាស្រ្ត នយោបាយដែលគេហៅថា” បន្លាមុតយកបន្លាជួស ” ៕



No comments:
Post a Comment