Thursday, April 5, 2012

លោកស្នងការ មិន​ទទួលយក​លិខិត​ពលរដ្ឋ​តំបន់​បឹងកក់ ដែល​សុំ​ការពារ​ពី​សុវត្ថិភាព​

1
 
1
 
 
(ថ្ងៃទី 5 មេសា 2012, ម៉ោង 11:19:AM) | ដោយ: មុនីរ័ត្ន
ក- ក+ | Print
ភ្នំពេញ: ​លោក​ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ មិន​ទទួលយក​លិខិត​ស្នើ​សុំ​របស់​ពលរដ្ឋ​បឹងកក់ ដែល​បាន​សុំ​ឲ្យ​ប៉ូលិស​ជួយ​ការពារ​សុវត្ថិភាព​ដល់​ពួកគាត់​នោះឡើយ​។ ការឆ្លើយតប​របស់​លោក​ស្នងការ បាន​ធ្វើឡើង នៅវេលា​ម៉ោង ១១ ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១២​។

​គួរបញ្ជាក់​ថា ប្រជាពលរដ្ឋ​តំបន់​បឹងកក់ បាន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១២ ដើម្បី​ដាក់​លិខិត​ជូន​លោក​ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក ឲ្យជួយ​ការពារ​សុវត្ថិភាពព​លរ​ដ្ឋ​តំបន់​បឹងកក់​។​

​នៅក្នុង​លិខិត បាន​លើកឡើង​ថា ជា​រៀង​រាល់​ពេល​ដែល​ពួកយើង​ចេញដំណើរ​ពី​ផ្ទះ​នៅ​បឹង​កក់ តែងតែ​មាន​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល តាមដាន​រៀងរាល់ថ្ងៃ អ្វី​ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ កាន់តែ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ទៀត​នោះ គឺ​នៅ​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១២ មាន​ប៉ូលិស​ប៉ុស្ដិ៍ ឈ្មោះ ថៃ វិរៈ បាន​ជិះ​តាម​តាំងពី​ចេញពី​ភូមិ និង​មាន​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ ពាក់មួក​ការពារ​តាម​ប្រមាញ់​ពួកយើងខ្ញុំ​ទាំង ៥​នាក់ ដែល​មានឈ្មោះ តុល ស្រី​ពៅ​, ទេព វ​ន្នី​, បូ ឆវី​, គង់ ចាន់ថា និង​ផាន់ ឈុន​រ៉េត សកម្មភាព​របស់​ពួកគេ គួរឲ្យ​ព្រួយបារម្ភ និង​មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​របស់​ពួកយើង​ទាំងអស់គ្នា​ជា​ខ្លាំង​៕​

No comments:

Post a Comment