វេទិកាលើកកម្ពស់ស្ដ្រី ចូលរួមក្នុសកម្មភាពសង្គម និងនយោបាយ
ភ្នំពេញ:
រដ្ឋាភិបាល
កំពុងយកចិត្តទុកដាក់ក្នុងការជំរុញសមភាពយេនឌ័រ
និងលើកកម្ពស់ស្ដ្រីឲ្យចូលរួមនៅក្នុងកិច្ចការសង្គម
និងសកម្មភាពនយោបាយ ពីព្រោះស្ដ្រីជាឆ្អឹងខ្នងដ៏សំខាន់
ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងលទ្ធិប្រជាធិបតេយ្យ។
នៅ ក្នុងវេទិកា ស្ដីពី សមភាពយេនឌ័រ ដែលរៀបចំឡើងដោយមន្ទីរកិច្ចនារីរាជធានីភ្នំពេញ នៅសង្កាត់ទៀន ខណ្ឌពោធិសែនជ័យ ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់ ក្រោមអធិបតីភាពលោកស្រី នួន វណ្ណា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី។
លោកស្រីអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមអំពីការចូលរួមលើកកម្ពស់សមភាពយេនឌ័រ សម្រាប់ស្ដ្រី ដោយស្នើឲ្យគណបក្សនយោបាយដាក់បេក្ខភាពស្ដ្រីឈរឈ្មោះ ក្នុងការបោះឆ្នោត ជាពិសេសបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ដោយឲ្យបេក្ខភាពស្ដ្រី ឈរក្នុងលំដាប់លេខរៀងដែលជាប់ឆ្នោត ក្នុងក្រុមប្រឹក្សាឃុំសង្កាត់។
ជាមួយគ្នានោះដែរ លោកស្រី នួន វណ្ណា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានសុំឲ្យបុរសគាំទ្រស្ដ្រី នៅក្នុងសកម្មភាពនយោបាយ និងដាក់បេក្ខភាពស្ដ្រី ក្នុងលំដាប់លេខរៀង ដែលជាប់ឆ្នោតឲ្យបានច្រើននាក់ ដើម្បីសម្រេចគោលដៅសហសវត្សរ៍នៅឆ្នាំ២០១៥ ជំរុញឲ្យស្ដ្រីឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបាន ២០ភាគរយ។ លោកស្រី បានជំរុញឲ្យមានការគាំទ្រយេនឌ័រ និងសមភាព សម្រាប់ស្ដ្រីក្នុងភាពជាអ្នកដឹកនាំនៅប្រទេសកំពុងអភិវឌ្ឍន៍ ដែលតម្រូវឲ្យមានស្ដ្រីជាច្រើនចូលរួមក្នុងកិច្ចការសង្គម។
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរៀបចំវេទិកាសម្រាប់ការលើកកម្ពស់ស្ដ្រី ចូលរួមក្នុងសកម្មភាពនយោបាយនោះ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការជួញដូរស្ដ្រី កុមារ ការប្រើអំពើហិង្សាក្នុងគ្រួសារ និងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាព។
ជាមួយគ្នានោះ វេទិកានេះ នឹងផ្តោតធ្វើនៅតាមឃុំសង្កាត់ ដែលពុំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាស្ដ្រី ក្នុងគោលបំណងស្នើឲ្យបុរសគាំទ្រស្ដ្រី ឲ្យកាន់តែច្រើននៅក្នុងកិច្ចការសង្គម។
ចំណែកលោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល បានលើកឡើងថា គណបក្សភាគច្រើន នីតិវិធី នៃការជ្រើសរើសបេក្ខជន បេក្ខនារី មិនមានភាពច្បាស់លាស់ត្រឹមត្រូវទេ គឺថា គណបក្សមួយចំនួន គឺអាស្រ័យទៅនឹងថ្នាក់ដឹកនាំថ្នាក់ខេត្ត ឬថ្នាក់ជាតិ ជាអ្នកសម្រេចមើលបេក្ខជន បេក្ខនារី នៅក្នុងបញ្ជីរបស់គេ។ បើទោះបីឲ្យថ្នាក់មូលដ្ឋានឃុំ សង្កាត់ ជាអ្នកស្នើនូវបេក្ខជន បេក្ខនារី ទៅអ្នកសម្រេច អ្នកដែលមានសិទ្ធិ ចុងក្រោយ នៅថ្នាក់ខេត្ត ឬនៅថ្នាក់ជាតិតែម្តង។ ដោយនីតិវិធីភាគច្រើនអត់ឃើញថា មានទម្រង់ជារបៀបតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេ។ ប៉ុន្តែរឿងនេះអាចជាចំណុចមិនល្អ ហើយក៏ជាចំណុចល្អដែរ។ ចំណុចល្អត្រង់ថា បើសិនជាគណបក្សមានឆន្ទៈ មានគោលនយោបាយត្រឹមត្រូវ អាចរើសស្ត្រីបានច្រើន។
លោក គល់ បញ្ញា បានបន្តថា បើគណបក្សមានគោលនយោបាយ កូតាឲ្យស្ត្រីសម្រាប់ក្រកួតប្រជែងគ្នានៅក្នុងបេក្ខជនរបស់គណបក្ស ដើម្បីដាក់បញ្ចូលនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏អាចធ្វើឲ្យដំណើរការ នៃការជ្រើសរើសបេក្ខជនមានគុណភាពល្អ ហើយមានការគាំទ្រពីសមាជិក។
លោកបានបញ្ជាក់ថា “មកដល់ឥឡូវនេះ យើងអត់ទាន់មានព័ត៌មានឲ្យបានច្បាស់ថា តើគណបក្សនីមួយៗហ្នឹង ដាក់បេក្ខជនស្ត្រី បានប៉ុន្មានហើយ នៅក្នុងបញ្ជី”។
ជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិលទាំង១៤ ដែលធ្វើការយ៉ាងសកម្មក្នុងការលើកស្ទួយការចូលរួមរបស់ស្ត្រី ក្នុងវិស័យនយោបាយ ដែលមានឈ្មោះថា ក្រុមការងារស្ត្រីដើម្បីទាំងអស់គ្នា ក៏បានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ពិចារណាខ្ពស់ ក្នុងការជំរុញឲ្យបានគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍កម្ពុជា នូវចំណុចដៅទី២០ នៃគោលដៅទី៣ ដែលមានកំណត់ថា នៅឆ្នាំ២០១៥ កម្ពុជានឹងសម្រេចឲ្យបាននូវតំណាងស្ត្រី ជាប់ឆ្នោតយ៉ាងតិច ២៥ ភាគរយនៅថ្នាក់ឃុំសង្កាត់៕

No comments:
Post a Comment