Wednesday, April 4, 2012

រ៉ុង ឈុន គ្រោង​ធ្វើបាតុកម្ម​​​ដើម្បី​រកយុត្តិធម៌​​ឲ្យ​អ្នក​បុរីកីឡា​

AddInto AddInto
អង្គារ 03 មេសា 2012 - 4:34 pm | | 201 views  12  1
 

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯរាជ្យ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ នឹង​ដឹកនាំ​ក្បួន​បាតុកម្ម​មួយ​​នា​ពេល​    ឆាប់​ៗ​នេះ ដើម្បី​នាំ​ញត្តិ ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ប្រយោជន៏​ស្វែង​រក​យុត្តិធម៌​​ឲ្យ​ដល់​​​ប្រជាពលរដ្ឋ​សគមន៏​បុរីកីឡា​​ដែល​ ទទួល​រង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ ពី​​សំណាក់​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច  ។
លោក រ៉ុង ឈន់ ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជា ឯករាជ្យ
បើ​តាម​លោក ​រ៉ុង ​ឈុន ផែន​​ការ​បាតុកម្ម​ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​សេរីភាព​នោះ​​គឺ​បន្ទាប់​ពី​មាន ​ការ​ស្នើ​សុំ​ពី​អតីត​អ្នក​ភូមិ​បុរីកីឡា ចំនួន​១១៧​គ្រួសារ ​ឲ្យ​ជួយ​​​ស្វែង​រក​យុត្តិធម៌​ឲ្យ​ដល់​ពួកគេ ។
ប្រធាន​សមាគម​គ្រូប​ង្រៀន​រូប​នេះ បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​​បុរីកីឡា​​ប្រមាណ​​​​៧០​​​នាក់​ ​បាន​ឡើង​មក​កាន់​​​ទី​​ស្នាក់​ការ ​​​​សមាគម​របស់​លោក ​ដើ​ម្បី​​​​សុំ​​​​ស្បៀង​​​អា​ហា​រ​​​ និង​​សំ​ភារៈ​​​ផេ្សងៗ​នៅ​ថ្ងៃ​នេះ​​ ​​​​  ហើយ​លោក​​បាន​យល់​ព្រម​តាម​សំណើ​​របស់​ពួកគេ​ ៕

No comments:

Post a Comment