សេចក្តីជូនដំណឹងពី - ជំនួបរវាងអ្នកតវ៉ា
និងមន្ត្រីសាលារាជធានី
Wednesday, 14 Mar 2012 16:11
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២
មានបងប្អូនប្រជាពលរដ្ឋប្រមាណ
៥០នាក់ បានយកសំណើ មកសាលារាជធានីភ្នំពេញ ដើម្បីលើកសំណូមពរ
ដល់អាជ្ញាធររាជធានីភ្នំពេញ។ ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សាលា
រាជធានីភ្នំពេញបានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន ២១នាក់ យកសំណើ
មកពិភាក្សាជាមួយ លោក លី សាវេត នាយករដ្ឋបាលសាលារាជធានីភ្នំពេញ។
ក្រោយពីជំនួបពិភាក្សាអស់រយៈពេលជាងមួយម៉ោង ដោយមាន ការយោគយល់ អធ្យាស្រ័យគ្នា និងប្រកប ដោយបរិយាកាសជិតស្និទ្ធ រវាងប្រជាពលរដ្ឋ និងសាលារាជធានីភ្នំពេញរួចមក ភាគីទាំងពីរបានឯកភាព ចំពោះសំណូមពរទាំង ០៤ចំណុច របស់ បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម ៖
ក្រោយពីជំនួបពិភាក្សាអស់រយៈពេលជាងមួយម៉ោង ដោយមាន ការយោគយល់ អធ្យាស្រ័យគ្នា និងប្រកប ដោយបរិយាកាសជិតស្និទ្ធ រវាងប្រជាពលរដ្ឋ និងសាលារាជធានីភ្នំពេញរួចមក ភាគីទាំងពីរបានឯកភាព ចំពោះសំណូមពរទាំង ០៤ចំណុច របស់ បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម ៖
- ចំពោះសំណើសុំធ្វើប្រព័ន្ធលូដើម្បីបញ្ចៀសការលិចផ្ទះនៅតំបន់បឹងកក់ សាលារាជធានីភ្នំពេញបានឯកភាព រួចហើយ ព្រមទាំងបានឆ្លើយតបតាមរយៈលិខិតលេខ ២៤៥ ឆត.រក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ជូនប្រជាពលរដ្ឋតំបន់បឹងកក់ដែលមាន លោកស្រី លី មុំ ជាតំណាង ដោយចាត់ឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូន សិក្សាជាបន្ទាន់ និងចាប់ដំណើរការអនុវត្តជាជំហានៗនៅពេលខាងមុខ។
- ចំពោះសំណើសុំបោះបង្គោលកំណត់ព្រំប្រទល់ដីទំហំ ១២,៤៤ហិកតា ដែលរាជរដ្ឋាភិបាលធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញនឹងចាប់អនុវត្ត ក្រោយការផ្តល់ប័ណ្ណកម្មសិទ្ធិ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធផ្សេងៗជូនប្រជាពលរដ្ឋចប់សព្វគ្រប់។
- ចំពោះសំណើសុំផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៥៨គ្រួសារ ស្ថិតក្នុងដីរបស់ក្រុមហ៊ុន ត្រូវធ្វើការអភិវឌ្ឍន៍ នោះ ហួសពីសមត្ថកិច្ចដែលសាលារាជធានីភ្នំពេញអាចដោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋអាចផ្តល់ជម្រើស បន្ថែមផ្សេងទៀត ដើម្បីងាយស្រួយពិចារណាដោះស្រាយជូន។ ដោយឡែក ចំពោះប្រជាពលរដ្ឋ ដែលរស់នៅជាប់ផ្លូវរថភ្លើង គឺកំពុង ស្ថិតនៅក្នុងសមត្ថកិច្ចដោះស្រាយ របស់គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ពីការស្ថាបនាផ្លូវដែក ។
- ចំពោះសំណើសុំដកពាក្យបណ្តឹងប្រជាពលរដ្ឋ
០៤រូប ដែលត្រូវបានសម្រេចឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាម
ផ្លូវតុលាការនោះ សាលារាជធានីភ្នំពេញមិនអាចដោះស្រាយជូនទេ
ព្រោះបច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថកិច្ច របស់ ស្ថាប័នតុលាការ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ និងសាធារណជនទាំងអស់ មេត្តា ជ្រាបជាព័ត៌មាន។
ធ្វើនៅរាជធានីភ្នំពេញ
ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១២ សាលារាជធានីភ្នំពេញ




No comments:
Post a Comment