ថ្ងៃ ច័ន្ទ ទី 5 ខែ មីនា ឆ្នាំ 2012
មន្ត្រីសាលារាជធានីភ្នំពេញ ហៅប្រជាពលរដ្ឋបុរីកីឡា ៥នាក់ ចូលជួបពិភាក្សា
ដោយ : មុន្នីរ័ត្ន (ថ្ងៃទី 6 មីនា 2012,09:12:AM)
ភ្នំពេញ:
ប្រជាពលរដ្ឋបុរីកីឡា ចំនួន ៥ នាក់
ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញ ហៅចូលធ្វើការពិភាក្សា
ដើម្បីដោះស្រាយលើបញ្ហាផ្ទេរលំនៅដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែមីនា
ឆ្នាំ២០១២ ដោយមានប្រជាពលរដ្ឋដែលបាននាំគ្នាទៅនោះប្រមាណ ១០០ នាក់
នៅមុខសាលារាជធានីភ្នំពេញ រង់ចាំស្តាប់លទ្ធផលនៃកិច្ចប្រជុំនោះ។
ពលរដ្ឋបុរីកីឡាជាង ៣០០ គ្រួសារ ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច វាយកម្ទេចផ្ទះ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ដោយសំអាងថា ពួកគេមិនមានឯកសារគ្រប់គ្រាន់ដើម្បីទទួលបានសំណងជាផ្ទះល្វែងដូច អ្នករស់នៅបុរីកីឡាជាច្រើនរយគ្រួសារនោះទេ ។
ក៏ប៉ុន្តែក្រុម ពលរដ្ឋបុរីកីឡា ភាគច្រើនជាស្ត្រី បានព្យាយាមតវ៉ា លើកបដាច្រើនលើកច្រើនសា ព្រមទាំងបង្ហាញលិខិតឯកសារ ដើម្បីទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារផ្ទះល្វែង ២ បន្ថែមទៀត ដើម្បីផ្តល់ឲ្យអ្នកភូមិបុរីកីឡា ដូចការសន្យាពីមុន ៕S

No comments:
Post a Comment