អ្នកភូមិ ខំការពារព្រៃឈើបែរជារដ្ឋាភិបាលអនុញ្ញាតឲ្យកាប់ - Villagers prevent illegal logging, but the government allows logging
នគរបាលដាក់របាំង ការពារក្រុមហ៊ុន និងថតមុខអ្នកភូមិការពារព្រៃឈើ។
អ្នកភូមិឈប់សម្រាកក្នុងព្រៃពេលដើរបង្រ្កាប បទល្មើសព្រៃឈើ។ ទិត្យថារ៉ា
ឈើអ្នកភូមិ រកឃើញ ដែលទើបតែអារថ្មីៗនៅក្នុងព្រៃឡង់។ រូបថត ទិត្យថារ៉ា
កម្មករអង្គុយលើ គំនរឈើហ៊ុបក្នុងក្រុមហ៊ុន សេង សារ៉ាវុធ។ រូបថត ទិត្យថារ៉ា
ឈើដែលច្រៀករួច កំពុងរៀបចំលើកដាក់ឡានដឹកចេញ។ រូបថត ទិត្យថារ៉ា
គំនរឈើទើបតែអាររួច នៅក្នុងក្រុមហ៊ុនសេង សារ៉ាវុធ។ រូបថត ទិត្យថារ៉ា
ក្រុមហ៊ុនកាប់ឈើ យកមកក្រាលធ្វើផ្លូវដឹកឈើចេញពីព្រៃ។ រូបថត ថារ៉ា
ឈើដែលទើបតែ កាប់ផ្តួលក្នុងព្រៃ មានប្រវេងប្រមាណ ២០ ម៉ែត្រ។
រោងម៉ាស៊ីនអារឈើ នៅក្នុងក្រុមហ៊ុនសេង សារ៉ាវុធ នៅក្នុងព្រៃឡង់។
គល់ឈើដែលទើបតែកាត់រួចថ្មីៗ នៅក្នុងព្រៃឡង់។ រូបថត ម៉ៃ ទិត្យថារ៉ា
គំនរឈើ ដែលអ្នកភូមិរកឃើញ នៅក្នុងព្រៃឡង់។ រូបថត ម៉ៃ ទិត្យថារ៉ា
ឡានដឹកឈើដែល អាររួច ចេញពីតំបន់ព្រៃឡង់កាលពីថ្ងៃពុធ។ រូបថត ថារ៉ា
Friday, 30 March 2012
ភ្នំពេញប៉ុស្តិ៍
នៅក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ អ្នកភូមិចំនួន ៤ ខេត្ត នៅជុំវិញតំបន់ព្រៃឡង់ និងអាជ្ញាធរមូលដ្ឋាន បានពាក់មុខយក្សដាក់គ្នា ចំពោះឧក្រិដកម្មព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងតំបន់ព្រៃឡង់ នៃប្រទេសកម្ពុជា។
អ្នកភូមិបានចោទប្រកាន់ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល កងរាជអាវុធហត្ថ ទាហាន និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងតំបន់ជុំវិញព្រៃឡង់ បានឃុបឃិតគ្នារកស៊ីជាមួយឈ្មួញកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃស្រោង ដែលជាព្រៃត្រូពិក សេសសល់ចុងក្រោយធំជាងគេមួយនេះ។
No comments:
Post a Comment