Friday, March 2, 2012

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សាក​សួរ​អ្នក​ភូមិ​បឹង​កក់​ពី​បទ​ប្រមាថ​អាជ្ញាធរ​

bengkor20120223-khorn
តំណាងអ្កកភូមិបឹងកក់ នាំគ្នាស្លៀកបាក់ប្រពែណីខ្មែរ និងកាន់ព្រះពុទ្ធរូបតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ
តំណាង​អ្នក​ ភូមិ​បឹង​កក់ ៤នាក់ ដែល​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជ​ធានី​ នៅ​រសៀល​ថ្ងៃ​ព្រ​​ហ​​​​​​ស្ប​តិ៍​​​​​នេះ បាន​អះ​អាងថា តុលាការ​នៅ​មិន​ទាន់​ចោទ​ប្រកាន់​ពួកគេ ជុំវិញបណ្តឹង​​រប​​ស់​​​​​​សា​​​​​​លារាជា​​នី​ភ្នំ​​ពេញ ដែល​ចោទ​ពី​បទ​ប្រ​មាថ និង​ប្រឆាំ​ង​​មន្ត្រី​សាធារណៈ ក្នុង​អំឡុ​​ង​ពេល​ត​​​វ៉ា​ការ​ពា​​រ​​​​​​​​ដី​​និង​​ផ្ទះ​​នោះ​​នៅ​ឡើយ​ ទេ។
តំណាង​អ្នក​ភូមិ​៤​នាក់ គឺ​អ្នក​ស្រី ទេព វន្នី, អ្នក​​​ស្រី ហេង មុំ, អ្នក​ស្រី គង់ ចន្ថា និង​អ្នក​ស្រី បូ ឆឹវី ដែល​​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២​​​​នេះ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​មុខ​តុលាការ​ថា ​តុលាការ​បាន​សាក​សួរ​​ពួក​គេ​​ជិត​២​ម៉ោង ​តែ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទេ។
អ្នក​ភូមិ​បឹង​កក់​ទាំង​នោះ ហៅ​ការ​ចោទ​ប្រ​កាន់​របស់​​អាជ្ញា​ធរ​​រាជ​ធានី​ មក​លើ​​ពួក​គេ​​ថា ជា​​រឿង​អយុត្តិ​ធម៌ ពី​ព្រោះ​​ពួក​​គាត់​​គ្រាន់​តែ​តវ៉ា​ជំ​រុញ​អោយ​មន្ត្រី​ទាំង​នោះ​ បំពេញ​តួនាទី​ខ្លួន​ជូន​ពលរដ្ឋ តាម​​​​​​​​អ​​​​នុ​សាស​ន៍​​របស់​​ប្រ​មុខ​រដ្ឋាភិ​បាល ដែល​បាន​កាត់​ដី​នៅ​តំបន់​បឹង​កក់ ​​មួយ​ចំនួន អោ​​យ​ព​ល​រដ្ឋ​​​​រស់​​​នៅ​​លើ​ដី​របស់​ខ្លួន​ដដែល។ តែ​ទី​បំផុត​ពួក​​​គេ​បែរជា​ជាប់​ចោទ​ពី​បទ ម៉ាក់​ងាយ និង​ប្រ​​ឆាំង​​នឹង​មន្ត្រី​​​សា​ធារ​​ណៈ​​​ទៅ​វិញ ៖ “តុលាការគេ​គ្រាន់​ថា​ គេហៅ​មកលើ​កនេះ​ គ្រាន់​តែ​បង្គ្រប់​និតិវិធី ​គេថា​មិន​ទាន់​មាន​វគ្គ​ក្រោយ​ ឬ​ក៏​អត់​ទេ!” “បង្កើត​អាជ្ញាធរ​ ដើម្បីមើល​សុខ​ទុក្ខ​ប្រជារាស្ត្រ​ ដែល​ប្រជាពលរដ្ឋ​មាន​ទុក​លំបាក ​តែ​បើ​អាជ្ញាធរ​នៅ​ពេល​ដែល​ប្រជាជន​ទៅ​សួរ​អាជ្ញាធរ ​អាជ្ញាធរ​បែ​មក​ចោទ​ប្រជាជន​ ថាប្រជាជន​នឹង​ ចោទ​ប្រកាន់​តាម​មន្រ្តី​សាធារណៈ​ សួរ​ថា​បង្កើត​អាជ្ញា​ធរ​ធ្វើ​អី?”​ “ជាមន្ត្រីសាធា​រណៈ​ បើ​សិន​ជា​គាត់ធ្វើ​ខុ​ស ​ប្រជាជ​នមាន​សិទ្ធិ​រិះ​គន់​គាត់​ហើយ​ តែ​បើគាត់​ខ្លាច​ប្រជាជន​រិះគន់​ គាន់​ឈប់​ធ្វើអី​ទាំង​អស់​ទៅ​ គាត់​ធ្វើ​ជា​បុគ្គល​ម្នាក់​ គ្មាន​អ្នក​ណា​ម្នាក់​ទៅ​រិះ​គន់គា​​ត់​ទេ​ តែ​បើ​គាន់​មន្ត្រី​សាធារណៈ​ នៅពេល​ដែ​លគាត់​ពុក​រលួយ​ គាប​សង្កត់​ប្រជា​ពល​រដ្ឋ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ត្រូវ​តែ​រិះ​គន់​ ត្រូវ​តែ​ពិចារណ​ឡើង​វិញ​ហើយ។”​
នៅ​គ្រា​តំណាង​អ្នក​ភូមិ​៤នាក់ កំពុង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​នេះ គេ​សង្កេត​​ឃើញ​​មាន​​ពលរដ្ឋ​ជិត​ ២០០​នាក់ មក​ពី​៧​សហគមន៍​ផ្សេង​គ្នា គឺ​អតីត​ពលរដ្ឋ​បុរី​កីឡា អតីត​អ្នក​បឹង​កក់ អ្នក​ភូមិ​ត្រពាំង​ឈូក អ្នក​ភូមិ​ត្រពាំង​​ស្គន់ និង​​សហគមន៍​អង់​តានូ ជា​ដើម បាន​ស្លៀក​​ពាក់​​តាម​​របៀប​ប្រពៃណី​ខែ្មរ ដោយ​ពាក់​អាវ​ប៉ាក់ សំ​ពត់​ហូល ប្រមូល​ផ្តុំ​គ្នា នៅ​​ជាប់​របង​​តុលាការ​មួយ​នេះ ដោយ​មាន​​​លើ​ក​បដា​​ពាក្យ​​ស្លោក និង​មាន​ផ្ទាំង​គំនូរ ពុទ្ធ​​​ប្រវត្តិ​​ជា​ច្រើន​​ក្នុង​បំ​​ណង​​​ជំរុញ​​អោយ​តុលា​​ការ​​កាត់​​​ ក្តី​ដោ​យ​​​យុត្តិ​ធម៌ ហើយ​​​​ការ​តវ៉ា​ស្រែក​បំពង​សំឡេង​​​នៅ​ពេល​នោះ​ ក៏​មាន​​ស្ត្រី​​វ័យ​​​​​ចំណាស់​​ម្នាក់​​នៅ​​​ភូមិ​​​​២១​​ ​នៃ​​បឹង​កក់​​បាន​ដួល​សន្លប់ ៖ "
ទាក់​ទង​នឹង​រឿងជ​ម្លោះ​ដី​ធ្លី​នេះ លោកឧ​បនាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​​មហា​ផ្ទៃ បាន​ប្រតិ​កម្ម​​ដោយ​​កម្រ​មួយ កាល​​ពី​ដើម​​សប្តាហ៍​នេះ នៅ​ពេល​​ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការ​ងារ​​ក្រសួង​​មហា​ផ្ទៃ​ឆ្នាំ​២០១១ ដោយ​​បាន​​ហៅ​ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី​ទៅ​ដាក់​​ គុក​​ទាំង​​​មិន​មាន​កំហុស និង​​ការ​​ប្រើ​​កម្លាំង​​ប្រដាប់​​អាវុធ​ទៅ​​បង្រ្កាប​លើ​អ្នក​តវ៉ា​កន្លង​ មកនោះ​ថា នឹង​​ធ្វើ​​អោយ​អន្តរ​​​​​ជាតិចោទ​កម្ពុជា​ថា ជា​ប្រ​ទេស​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ហើយ​អន្តរ​ជាតិ​នឹង​​មិន​គាំទ្រ​​បេក្ខ​​ភាព​កម្ពុជា ជាស​មាជិក​​មិន​​អចិ​ន្ត្រៃយ៍​​របស់​​អង្គ​ការ​សហប្រ​ជា​ជាតិ ដែល​កម្ពុជា​​កំពុង​ស្វែង​​រ​ក​​ការ​​គាំ​ទ្រ​​នៅ​ពេល​នេះ​ទេ។
ចំណែក ជម្លោះដីធ្លី​នៅ​តំបន់​​បឹង​​កក់​ដែល​កើត​​ឡើង​​ជិត​៥ឆ្នាំ​មក​នេះ ពលរដ្ឋ​អះ​អាង​ថា ពេល​​នេះ​​នៅ​មិន​​​ទាន់​​បញ្ចប់​ទេ ពី​ព្រោះ​អាជ្ញាធរ​​មិន​បាន​​ផ្តល់​កម្ម​សិទ្ធិ​ដី​​ជូន​​ពលរដ្ឋ​ដែល​មិន​ ព្រម​​ចាក​​​​​ចេញ​​​​បាន​​​គ្រប់​​​ចំនួន​នូវ​ឡើយ៕

No comments:

Post a Comment