អ្នកភូមិបុរីកីឡាជាង១រយនាក់លើកគ្នាអង្គុយពីមុខតុលាការក្រុង ពេលអ្នកភូមិ៥នាក់កំពុងត្រូវបានសាកសួរ
អង្គារ 06 មិនា 2012 - 10:26 am | មាស មុន្នី | 64 views 0 0មានអ្នកភូមិបុរីកីឡាយ៉ាងហោចណាស់ ជាង១រយនាក់នៅព្រឹកថ្ងៃអង្គារទី ៦ មិនា នេះ បានលើកគ្នា ខ្លះឈរ ខ្លះអង្គុយត្រៀបត្រា ពីខាងមុខសាលាក្រុងភ្នំពេញ ខណៈដែលសាលាក្រុងនេះកំពុងធ្វើការសាកសួរតំណាងអ្នកភូមិ ៥នាក់ ពីការទាមទារ ឲ្យក្រុម ហ៊ុន ផានអ៊ីម៉ិច សាងសង់អគារបន្ថែមពីរល្វែងទៀត សម្រាប់ពួកគេរស់នៅ ។
ផ្ទះ
អ្នក ភូមិ បុរីកីឡា ត្រូវ បាន កម្ទេច ដល់ ដី អំឡុង ការ បណ្ដេញចេញដោយបង្ខំមួយកាល ពី ខែ មករា ដើម ឆ្នាំ នេះ កាលពីឆ្នាំ២០០៤រដ្ឋាភិបាលនិងក្រុងហ៊ុននេះ បានសន្យារ
ជាមួយសហគមន៏ប្រជាពលរដ្ឋថា នឹងសាងសង់អគារចំនួន១០ល្វែង
ជាថ្នូរនឹងការប្រមូលយកផ្ទៃដីលំនៅដ្ឋានតូចៗរបស់ពួកគេ
។ប៉ុន្តែទីបំផុតទៅ ដោយយោងទៅលើលេស ក្ស័យទុន ក្រុមហ៊ុននេះ
សាងសង់អគារបានត្រឹមតែ៨ល្វែងប៉ុណ្ណោះ ។
ការនេះបានបន្សល់ទុកឲ្យអ្នកភូមិ ជាង៣រយគ្រួសារ
គ្មានបន្ទប់អគារសម្រាប់ស្នាក់នៅ។ហើយកាលពីខែ មករា ពួកគេទាំងនោះ
ត្រូវបានបណ្ដេញដោយបង្ខំ
ឲ្យទៅរស់នៅតំបន់ក្រៅក្រុងដែលគ្មានការទទួលខុសត្រូវ ។


No comments:
Post a Comment