សណ្តាប់ធ្នាប់នៅសាលារាជធានីត្រូវបានបំពាន(ថ្ងៃទី១
កុម្ភះ ២០១២)
Wednesday, 01 Feb 2012 15:35 news
ព្រឹកមិញនេះនៅវេលាម៉ោង
៨:៣០នាទី មានប្រជាពលរដ្ឋមួយក្រុមមកស្រែកតវ៉ា បិទផ្លូវចេញ-ចូល នៅមុខ
សាលារាជធានីភ្នំពេញ បង្កឱ្យកកស្ទះចរាចរ និងបាត់បង់សណ្តាប់សាធារណៈ។
សាលារាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាប ដល់សាធារណជនជ្រាបថា ប្រជាពលរដ្ឋដែលមានផ្ទះក្នុងបឹងកក់
ហើយបានព្រមព្រៀងចុះកិច្ចសន្យា
ទទួលគោលនយោបាយចាកចេញរួចហើយនោះ នៅតែ ស្នើសុំអាជ្ញាធរដោះស្រាយ ថវិកាឧបត្ថម្ភ
បន្ថែមចំនួន ២០.០០០ដុល្លា(ពីរម៉ឺន) ដែលករណីនេះ
សាលារាជធានីភ្នំពេញបានជម្រាបពួកគាត់ ជាច្រើនលើកហើយថា សាលារាជធានីភ្នំពេញ
មិនអាចដោះស្រាយជូនបានទេ។
ប្រជាពលរដ្ឋទាំងនេះមិនត្រឹមតែមិនគោរពតាមកិច្ចសន្យា ដែលបានផ្តិតមេដៃស្ម័គ្រចិត្ត ទទួលគោលនយោបាយ ពីក្រុមហ៊ុន ជាថ្នូរនឹងការចាកចេញពីតំបន់អភិវឌ្ឍន៍បឹងកក់នោះទេ ថែមទំាងញ៉ុះញង់ឱ្យ ប្រជាពលរដ្ឋគ្មានទីលំនៅ ពិតប្រាកដពីកន្លែងផ្សេងទៀត មកស្រែកតវ៉ាតាមគ្រប់រូបភាព ដោយបានបិទផ្លូវចេញ-ចូលមុខសាលារាជធានី ព្រមទំាងប្រើហឹង្សាបង្កឱ្យមានរបួសដល់សមត្ថកិច្ចថែមទៀត ទោះបីយើងបានព្យាយាមពន្យល់ ពួកគាត់ឱ្យបញ្ឈប់ការទាមទារ ដោយខុសច្បាប់នេះទៀតក៏ដោយ។
សាលារាជធានីភ្នំពេញគ្មានជំរើសអ្វី ក្រៅពីអនុវត្តកាតព្វកិច្ចក្នុងនាមអាជ្ញាធរសាធារណៈ សម្រេចចាត់វិធានការណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈសំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ទំាងអស់ ក្នុងគោលបំណង់ឱ្យការគោរពច្បាប់ ដែលជាគោលការណ៍នីតិរដ្ឋ ។
សាលារាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលនឹងមានការយោគយល់ ចំពោះវិធានការនេះ ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។
សាលារាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាប ដល់សាធារណជនជ្រាបថា ប្រជាពលរដ្ឋដែលមានផ្ទះក្នុងបឹងកក់
1:41
ប្រជាពលរដ្ឋទាំងនេះមិនត្រឹមតែមិនគោរពតាមកិច្ចសន្យា ដែលបានផ្តិតមេដៃស្ម័គ្រចិត្ត ទទួលគោលនយោបាយ ពីក្រុមហ៊ុន ជាថ្នូរនឹងការចាកចេញពីតំបន់អភិវឌ្ឍន៍បឹងកក់នោះទេ ថែមទំាងញ៉ុះញង់ឱ្យ ប្រជាពលរដ្ឋគ្មានទីលំនៅ ពិតប្រាកដពីកន្លែងផ្សេងទៀត មកស្រែកតវ៉ាតាមគ្រប់រូបភាព ដោយបានបិទផ្លូវចេញ-ចូលមុខសាលារាជធានី ព្រមទំាងប្រើហឹង្សាបង្កឱ្យមានរបួសដល់សមត្ថកិច្ចថែមទៀត ទោះបីយើងបានព្យាយាមពន្យល់ ពួកគាត់ឱ្យបញ្ឈប់ការទាមទារ ដោយខុសច្បាប់នេះទៀតក៏ដោយ។
សាលារាជធានីភ្នំពេញគ្មានជំរើសអ្វី ក្រៅពីអនុវត្តកាតព្វកិច្ចក្នុងនាមអាជ្ញាធរសាធារណៈ សម្រេចចាត់វិធានការណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈសំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ទំាងអស់ ក្នុងគោលបំណង់ឱ្យការគោរពច្បាប់ ដែលជាគោលការណ៍នីតិរដ្ឋ ។
សាលារាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលនឹងមានការយោគយល់ ចំពោះវិធានការនេះ ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។
រាជធានីភ្នំពេញ ថៃ្ងទី០១ ខែកុម្ភៈ ឆ្នាំ២០១២
សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ
No comments:
Post a Comment