Friday, February 3, 2012

KI Media: ហ៊ុន សែន ចោទ​ ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណា...

ហ៊ុន សែន ចោទ​ ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម


លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជា​មនុស្ស​របស់​វៀតណាម

2012-02-03
ដោយ​ វោហារ ជាតិ
Radio Free Asia
អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា មិន​មែន​រឿង​ថ្មី​នោះ​ទេ ហើយ​ក៏​កើត​ឡើង​ជា​ញឹកញាប់​មក​ហើយ។ ហេតុផល​គឺ​ដោយសារ​ តែ​ដណ្ដើម​​ប្រជាប្រិយភាព​នយោបាយ​គ្នា ព្រោះ​ថា រដូវ​បោះ​ឆ្នោត​ជិត​មក​ដល់
លោក ហ៊ុន សែន បាន​ចោទ​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​វៀតណាម កាន់កាប់​កម្ពុជា ក្នុង​ទសវត្សរ៍ ៨០ ថា ជា​មនុស្ស​ជំនិត​របស់​ទីក្រុង​ហាណូយ។


បញ្ហា​វៀតណាម នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​ដដែល​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​លើក​យក​មក​បន្តុះ​ បង្អាប់ និង​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​តាំង​ពី​ជំនាន់​មុន​មក​ដល់​ជំនាន់​នេះ។ ជា​ពិសេស បញ្ហា​នេះ​បាន​កើត​មាន​ឡើង​យ៉ាង​ញឹក​ញាប់ និង​ក្ដៅ​គគុក​ក្នុង​របប​នយោបាយ​ខ្មែរ​គ្រប់​អាណត្តិ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ នៅ​ពេល​កង​ទ័ព​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត មក​ទល់​ឆ្នាំ​២០១២​នេះ។


ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា យ៉ាង​ចាស់​ដៃ​ថា លោក ប៉ែន សុវណ្ណ ជា​អ្នក​តស៊ូ​កុម្មុយនិស្ត​ខ្មែរ​ម្នាក់ បម្រើ​ឲ្យ​កុម្មុយនិស្ត​វៀតណាម តាំង​ពី​នៅ​តូច​ម្ល៉េះ តែ​ធ្វើ​ជា​ដើរ​តួ​ប្រឆាំង​វៀតណាម

No comments:

Post a Comment