ពលរដ្ឋបុរីកីឡា ច្រានចោលសេចក្តីរាយការណ៍របស់អភិបាលរាជធានីភ្នំពេញ
ដោយ : សុខ ភក្តី (ថ្ងៃទី 27 កុម្ភៈ 2012,09:13:AM)
ភ្នំពេញ: ប្រជាពលរដ្ឋបុរីកីឡា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ បានជួបជុំធ្វើសន្និសីទកាសែត ដោយច្រានចោលនូវសេចក្តីរាយការណ៍របស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដាក់ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈលិខិតពីរច្បាប់ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ជុំវិញបញ្ហាពលរដ្ឋបុរីកីឡា ។
ក្នុងសន្និសីទកាសែត ដែលធ្វើឡើងនៅអគារទី៨ ក្នុងប្លុកបុរីកីឡា ដោយមានការចូលរួមពីពលរដ្ឋសហគមន៍ ដែលប្រឈមនឹងការបណ្ដេញចេញ និងអ្នកបឹងកក់ផងនោះ នៅព្រឹកថ្ងៃចន្ទនេះ តំណាងក្រុមពលរដ្ឋបុរីកីឡា បានច្រានចោលនូវសេចក្តីរាយការណ៍របស់អភិបាលរាជធានីភ្នំពេញ លើ ៣ ចំណុចសំខាន់ៗ៖
ទី១-ប្រជាពលរដ្ឋបុរីកីឡា ដែលត្រូវអាជ្ញាធរសមត្ថកិច្ច និងក្រុមហ៊ុនផានអ៊ីម៉ិច វាយកម្ទេចផ្ទះ នៅបុរីកីឡា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ គឺសុទ្ធតែជាអ្នកដែលមិនមានឯកសារគ្រប់គ្រាន់ ក្នុងការទទួលបានសំណងពីរដ្ឋាភិបាល និងក្រុមហ៊ុនឡើយ។
ទី២- ក្នុងព្រឹត្តិការណ៍ ដែលពលរដ្ឋបុរីកីឡាតវ៉ានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ គឺអាជ្ញាធរមិនមែនចាប់អ្នកបុរីកីឡាទេ តែជាការអញ្ជើញ ដោយមានការយល់ព្រមពីពលរដ្ឋបុរីកីឡា ដើម្បីឲ្យអ្នកតវ៉ាទាំងនោះទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ចរាជ ធានីភ្នំពេញ ឬមណ្ឌលព្រៃស្ពឺប៉ុណ្ណោះ។
ទី៣-ក្រុម ប្រជាពលរដ្ឋបុរីកីឡា ដែលបានរត់ចេញពីមណ្ឌលព្រៃស្ពឺ គឺដោយសារតែមានការញុះញង់ពីមន្ត្រីគណបក្សសមរង្ស៊ី។
ការលើក ឡើងទាំង ៣ ចំណុចខាងលើនេះ ត្រូវបានក្រុមពលរដ្ឋបុរីកីឡា អះអាងថា ជាការមិនពិត។
ក្រុមពលរដ្ឋបុរីកីឡា រួមទាំងពលរដ្ឋបឹងកក់ និងសហគមន៍ក្រីក្រ ដែលប្រឈមនឹងការបណ្ដេញចេញជាច្រើនទៀត ក្រោយពីសន្និសីទកាសែតនៅម៉ោង ៩ ព្រឹកនេះ ក៏គ្រោងនឹងលើកគ្នាទៅតវ៉ាមុខសាលារាជធានីភ្នំពេញផងដែរ ៕S

No comments:
Post a Comment