ស្រ្តីសហគមន៏បុរីកីឡា២នាក់សន្លប់ និង ៦ នាក់ត្រូវបានចាប់ខ្លួនអំឡុងការប៉ះទង្គិចគ្នាជាមួយកម្លាំង អាជ្ញាធរនៅខាងមុខសាលាក្រុង
យ៉ាងហោចណាស់មានស្ត្រីអ្នកភូមិបុរីកីឡា២នាក់សន្លប់ និង ៥នាក់ទៀតក្នុងចំណោមជាង២រយនាក់ត្រូវបានចាប់ខ្លួន អំឡុងការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវជាមួយកម្លាំងអាជ្ញាកាលពី ព្រឹកមិញ ។
ញ្ញតិរបស់ក្រុមអ្នកភូមិដែលភាគច្រើនជាស្រ្តីទាមទារឲ្យចៅ ហ្វាយក្រុង កែប ជុតិមា ដោះស្រាយបញ្ហា៣ចំនុចរបស់ពួកគេ ក្នុងនោះមានការទាមទារ ឲ្យអាជ្ញាធរដោះលែងអ្នកភូមិ៨នាក់ដែលត្រូវបានចាប់ខ្លួន អំឡុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២ , ការទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិចសាងសង់អគារបន្ថែមតាមការសន្យា និង ទាមទារឲ្យមានការផ្ដល់សំណងខូចខាត
អំឡុងពេលបណ្ដេញចេញ ពុំត្រូវបានស្វាគមន៏ឡើយ ។ ជាហេតុធ្វើឲ្យស្រ្តីអ្នកភូមិ៤នាក់ ដោះអាវក្រៅ សល់តែអាវទ្រនាប់ ប្រយោជន៏ប្រឆាំងតវ៉ា ចំពោះជំហរបែបនេះរបស់សាលាក្រុង ។
ការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើង នៅពេលដែលកម្លាំងបង្ក្រាបបាតុកម្មរបស់អាជ្ញាធរដែលមានមាឌធំៗ ប្រមាណ១រយនាក់ បានស្ទុះមកវាយបំបែកហ្វូងប្រជាពលរដ្ឋ ។ក្នុងការប្រតាយប្រតប់គ្នានោះស្រ្តីម្នាក់បានដួលសន្លប់ និង ម្នាក់ទៀតក្នុងចំណោម៦នាក់ដែលត្រូវបានចាប់ខ្លួនដាក់ឡាន បានសន្លប់ដែរ ដោយបោកក្បាលនឹងថ្មរ បន្ទាប់ពីព្យាយាមលោតទម្លាក់ពីលើឡាន ។ ចំណែកអ្នកភូមិ៥នាក់ទៀតដែលនៅសល់លើឡាននៅព្រឹកមិញ គេពុំទាន់ដឹងថា ប៉ូលីសក្រុងភ្នំពេញដឹកយកទៅទីណាទេ ។
លោក អំ សំអាត មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សរបស់អង្គការលីការដូ បានធ្វើការរិៈគន់ខ្លាំងៗចំពោះអាជ្ញាធរទង្វើរបស់ក្រុងភ្នំពេញថា បានបំបាក់មុខរដ្ឋាភិបាលធ្ងន់ធ្ងរ ខណៈដែលរដ្ឋាភិបាលកំពុងតែព្យាយាមរកការគាំទ្រជាអន្តរជាតិឲ្យទទួល ស្គាល់ខ្លួន ជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង ក្នុងតួនាទីជាប្រធានអាស៊ាននោះ៕
No comments:
Post a Comment