Monday, February 27, 2012


អ្នក​បុរីកី​ឡា​ច្រាន​ចោល​សេច​ក្ដី​រាយករណ៏​ភូត​របស់​ចៅ​ហ្វាយ​ក្រុង

AddInto AddInto
ច័ន្ទ 27 កុម្ភៈ 2012 - 12:07 pm | | 19 views  0  0
 

នៅ​ក្នុង​សន្និសីត​កាសែត​កាល​ពី​ព្រឹក​មិញ​ អ្នក​ភូមិ​បុរីកី​ឡា បាន​ច្រាន​ចោល​សេចក្ដីរាយការណ៏​មួយ​របស់​ចៅ​ហ្វាយ​ក្រុង​ ទៅ​កាន់​ទីស្ដី​ការគណៈរដ្ឋមន្ត្រី​ ​ដោយ​បាន​ហៅ​ថា ជា​សេចក្ដី​រាយការណ៏​ភូត ។
ចំនុច​ចំនួ​ន​៣ ដែល​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​រាយការណ៏ ចុះ​ហត្ថលេខា​ដោយ​ចៅ​ហ្វាយក្រុង​កែប ជុតិមា កាល​ពី​ថ្ងៃ​​ទី២១​ខែ​កុម្ភះ ឆ្នាំ ២០១២ បាន​លើក​ឡើង​ថា ៖
- ប្រជាពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច វាយ​កម្ទេច​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​៣មករា គឺ​សុទ្ធ​តែ​ជា​អ្នក​ដែល​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ ក្នុង​ការ​ទទួល​បាន​សំណង​ពី​រដ្ឋា​ភិបាល ​និង​ក្រុម​ហ៊ុន ឡើយ ។
-  នៅ​ក្នុង​ព្រឹត្តិការណ៏​​ដែល​ប្រជាពលរដ្ឋ​បុរីកីឡា ទៅ​តវ៉ា នៅ​មុខ​សាលារាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១១​មករា ឆ្នាំ ២០១២ គឺ​អាជ្ញាធរ​មិនបាន​ចាប់​អ្នក​បុរីកីឡា​ទេ តែ​ជា​ការ​អញ្ជើញ ដោយ​មាន​ការ​យល​ព្រម​ពី​ប្រជាពលរដ្ឋ បុរីកីឡា ដើម្បី​ឲ្យ​អ្នក​តវ៉ា​ទាំង​នោះ ទៅ​ស្នាក់​នៅ ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​​ភ្នំ​ពេញ ឬ មណ្ឌល​ព្រៃ​ស្ពឺ​ប៉ុណ្ណោះ ។
- ក្រុម​​ប្រជាពលរដ្ឋ​បុរីកីឡា ដែល​បាន​រត់​ចេញ​ពី​មណ្ឌល​ព្រៃស្ពឺ គឺ​ដោយ​សារ​តែ​មាន​ការ​ញុះញង់​​ពី​គណបក្ស សម រង្ស៊ី ។
ក្រុម​ប្រជាពលរដ្ឋ​សហគមន៏​បុរីកីឡា​បាន​ចាត់​ទុក​សេចក្ដី​រាយការណ៏​ទៅ​ គណៈ​រដ្ឋមន្ត្រី​របស់​ចៅ​ហ្វាយ​​ក្រុងភ្នំពេញ កែប ជុតិមា នេះ​ថា ជា​ការ​ភូតកុហក់​មួយ​ដ៏​គឃ្លើន​ បំផុត ៕

No comments:

Post a Comment