Saturday, February 18, 2012

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះលែង​អ្នក​ភូមិ​បុរីកីឡា៧នាក់

AddInto AddInto
សៅរ៍ 18 កុម្ភៈ 2012 - 8:42 am | 40 views  1  0
 

អ្នក​ភូមិ​បុរីកីឡា​ចំនួន​៧នាក់​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្រោយ ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្នុង​ជម្លោះ​ដីធ្លី​ដោយ​ហឹង្សា​កាល​ពី ​ដើម​ខែ​មករា ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​កាល​ពី​យប់​ថ្ងៃទី​១៧ មករា ម្សិលមិញ។
អ្នកភូមិបុរីកីឡាដែលត្រូវចាប់ខ្លួនអំឡុងការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី៣ ខែមករា ២០១២ (រូប៖Reuters)
លោក ជិន លីដា មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ភូមិ​បុរីកីឡា មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​និយាយ​ថា ការ​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​ទាំង​៧នាក់​ពី​ពន្ធនាគារ​ព្រៃស​នេះ គឺ​ធ្វើ​ឡើង​តាម​សេចក្តី​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​លោក ជា សុខហៀង ដែល​បាន​ចេញ​ដីកា​យល់​ព្រម​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​ទាំង​ ៧នាក់​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
គួរ​បញ្ជាក់​ថា អ្នក​ភូមិ​បុរីកីឡា​ទាំង​៧នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ អំឡុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហឹង្សា​ក្នុង​ការ​បណ្តេញ​អ្នក​សហគមន៍​ បុរីកីឡា​ចេញ​ពី​ផ្ទះ​សម្បែង​កាល​ពី​ថ្ងៃទី​៣ ខែ​មករា ដើម​ឆ្នាំ​នេះ។ ក្រោយ​ការ​ចាប់​ខ្លួន​ភ្លាមៗ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​អ្នក​ទាំង​៧នាក់​នោះ ដោយ​ចោទ​ពី​បទ​បង្ករបួស​ស្នាម​ទៅ​លើ​សមត្ថកិច្ច​ដែល​ចុះ​បំពេញ​ការងារ៕

No comments:

Post a Comment