ផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គម នៃការបណ្ដេញចេញលើក្រុមគ្រួសារនៅរាជធានីភ្នំពេញ
ដោយ : លីន ណា (ថ្ងៃទី 30 មករា 2012,11:48:AM)
ភ្នំពេញ: ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF) បានចងក្រងរបកគំហើញ នៃការអង្កេតរបស់ខ្លួន សម្រាប់ឆ្នាំ២០១១ ស្ដីពី “ផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គម នៃការបណ្ដេញចេញលើក្រុមគ្រួសារនៅរាជធានីភ្នំពេញ” ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលមានសរុប ២៦៣ ទំព័រ ដោយបានលើកឡើងថា របាយការណ៍នេះ ជាមូលដ្ឋានសម្រាប់ធ្វើការតស៊ូមតិ ទៅដល់អ្នកធ្វើសេចក្ដីសម្រេចចិត្ត និងអ្នកបង្កើតគោលនយោបាយ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងដល់គោលនយោបាយសម្រាប់ការបណ្ដេញចេញ និងសិទ្ធិលំនៅដ្ឋាន។
របាយការណ៍ខាងលើ មានគោលបំណងសំខាន់នៃការអង្កេតនេះ គឺដើម្បីធ្វើការសិក្សាពីស្ថានភាពសេដ្ឋកិច្ច ការងារ ការអប់រំ សុខភាព សន្ដិសុខស្បៀង និងបរិស្ថានរស់នៅ របស់សហគមន៍រងការគំរាមកំហែង (TC) និងសហគមន៍ដែលបានប្ដូរទីលំនៅ (RC) នៅរាជធានីភ្នំពេញ។
HRTF បានលើកឡើងថា ការអង្កេតពីផលប៉ះពាល់នេះ ត្រូវបានធ្វើឡើងទាំងបែបគុណវិស័យ ទាំងបែបបរិមាណវិស័យ ដែលរួមមាន (១) ការពិនិត្យមើលឯកសារសំខាន់ៗ (២) ការអង្កេតទៅលើខ្នងផ្ទះ ដោយប្រើប្រាស់ LQAS ជាវិធីសាស្ដ្រនៃអង្កេត។ សំណាកសរុបមានចំនួន ១៩៥ ដែលក្នុងនោះ ៩៧ មកពី TC និង ៩៨ ផ្សេងៗទៀតមកពី RC រួមមាន ១៦,៤% ជាបុរស និង ៨៣,៦% ជាស្ដ្រី។ ការអង្កេតនេះ បានធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១១។
របាយការណ៍បង្ហាញពីរបកគំហើញចំនួន ១៦ ចំណុច ដូចខាងក្រោម ៖
- នៅរាជធានីភ្នំពេញ មានសហគមន៍ចំនួន ៧៤ (មាន ១១.៩២២ គ្រួសារ និងប្រជាជន ៣២.៤៤០ នាក់) ដែលរងផលប៉ះពាល់ពីការបណ្ដេញចេញ នៅឆ្នាំ២០១១។
- អត្រាអ្នកគ្មានការងារធ្វើ ក្នុងចំណោម RC កើនពី ១៨,៤% មុនការប្ដូរទីតាំង ទៅ ៣៥,៧% ក្រោយការប្ដូរទីលំនៅ។
- មានចំនួនគ្រួសារច្រើននៃ RC ដែលមិនមានការងារធ្វើពេញលេញ ឬមានការងារដែលមានចំណូលទាប។
- ២៨,៦% នៃ RC និង ១៣,៤% នៃ TC មានសមាជិកគ្រួសារដែលបានបាត់បង់ការងារ ដោយសារការបណ្ដេញចេញដោយបង្ខំ។
- គ្រួសារភាគច្រើននៅក្នុង RC បានជំពាក់បំណុល (៧០%) ដែលចំនួននៃសាច់ប្រាក់ជាមធ្យម គឺ ៨៦៩ ដុល្លារ បើធៀបទៅនឹងគ្រួសារដែលនៅក្នុង TC (២៥% និង ៤៥៥ ដុល្លារ)។
- ការរៀនត្រួតថ្នាក់ និងការបោះបង់ចោលការសិក្សារបស់ក្មេងអាយុពី ៦-១៨ឆ្នាំ ក្នុងចំណោម TC និង RC មានកម្រិតខ្ពស់ (១៣% និង ១៣% ក្នុង TC និង ១៨% និង ១០% ក្នុង RC) បើធៀបទៅនឹងកម្រិតថ្នាក់ជាតិ ដែលមានត្រឹម ៨,៩% និង ៨,៣%។
- គ្រួសារនៅក្នុង RC មានកម្រិតទាបជាងខ្លាំង ក្នុងការប្រើប្រាស់បង្គន់អនាម័យ ៨៣,៧% ទឹកស្អាត ៧២,៤% និងភ្លើងអគ្គិសនី ៨០,៦%បើធៀបទៅនឹងគ្រួសារនៅក្នុង TC ដែលការប្រើប្រាស់បង្គន់អនាម័យ (៩០,៧%) ទឹកស្អាត (៩៧,៩%) និងភ្លើងអគ្គិសនី (៩២,៨%)។
- ៨៥,៣% នៃគ្រួសារនៅក្នុង TC បានទិញផ្ទះពីគេ ហើយបានរស់នៅជាមធ្យមច្រើនជាង ១១ឆ្នាំ ហើយកំពុងតែជួបប្រទះនឹងការគំរាមកំហែងនៃការបណ្តេញចេញ។
- ភាគច្រើននៃគ្រួសារទាំងនៅក្នុង TC និង RC ធ្លាប់មានបញ្ហាសុខភាព (៧៤,២% និង ៦៨,៤%) ក្នុងរយៈពេលបីខែចុងក្រោយ ដែលភាគច្រើននៃអ្នកទាំងនោះ បានទៅរកសេវាសុខភាព (៧៥% និង ៧០,១%)។
- ៥១% នៃគ្រួសារក្នុង TC និង ៤៩% នៃ RC គិតថាពួកគាត់មានសុខភាពល្អ។
- ច្រើនជាង ៥០% នៃគ្រួសារទាំងក្នុង TC និង RC ធ្លាប់មានសមាជិកដែលជួបការអត់ឃ្លាន មិនមានអាហារហូប ព្រោះកង្វះស្បៀងអាហារក្នុងរយៈពេល ៣ខែចុងក្រោយ។
- មានប្រមាណ ៤០% នៃគ្រួសារ ទាំងក្នុង TC និង RC បានរាយការណ៍ថា ស្បៀងអាហាររបស់គេមិនគ្រប់គ្រាន់។
- ចំនួនដងនៃការហូបអាហារជាមធ្យមក្នុងមួយថ្ងៃ គឺ ២,៦៤ ដងនៅក្នុង TC និង ២,៤៧ ដងនៅក្នុង RC ដោយសារតែមានចំណូលទាប និងបង្កើនការសន្សំ ព្រោះស្ថានភាពមានការផ្លាស់ប្តូរ និងអស្ថេរភាពដោយសារការបណ្តេញចេញ។
- មានការគំរាមកំហែងយ៉ាងខ្ពស់ (៣៧% ក្នុង TC និង ២៥% ក្នុង RC) ការចាប់ចង (២២,២% ក្នុង TC និង ១២,៥% ក្នុង RC) និងវាយដំ (៧,៤% ក្នុង TC) ចំពោះអ្នកដឹកនាំសហគមន៍ (តំណាងសហគមន៍) ជាពិសេសតំណាងសហគមន៍ជាស្ត្រី (គំរាមកំហែង ៨៣,៣% ចាប់ចង ៦៦,៧% និងវាយដំ ៩,៥%)។
- ភាគច្រើននៃតំណាងសហគមន៍ គឺជាបុរសទាំងក្នុង TC (បុរស ៧៩,៤% និងស្ត្រី ២០,៦%) និង RC (បុរស ៦២,៥% និងស្ត្រី ៣៧,៥%)។
- កម្រិតនៃការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពតស៊ូមតិ ដើម្បីសិទ្ធិលំនៅដ្ឋាន មានកម្រិតខ្ពស់ទាំងនៅក្នុង TC (ខ្ពស់ណាស់ ២៥,៩% និងខ្ពស់ ៤០,៧%) និង RC (ខ្ពស់ណាស់ ៣៧,៥% និងខ្ពស់ ៦២,៥%)។
ក្រុមការងារពិសេសសិទ្ធលំនៅដ្ឋាន បានសន្និដ្ឋានថា ការគំរាមកំហែងដែលកើតពីការបណ្តេញចេញ និងការផ្លាស់ប្តូរទីលំនៅ បានធ្វើឲ្យមានផលប៉ះពាល់ដល់ចំណូល ការអប់រំរបស់កុមារ សុខភាព សន្តិសុខស្បៀង ទៅដល់ក្រុមគ្រួសារក្នុងសហគមន៍ និងភាពមិនប្រាកដប្រជាក្នុងការរស់នៅ។ សហគមន៍ដែលរងការគំរាមកំហែង ជានិច្ចកាលជួបប្រទះនូវអសន្តិសុខ និងភាពមិនប្រាកដប្រជាទាក់ទិនទៅនឹងការបណ្តេញចេញដោយបង្ខំ ដែលប៉ះពាល់ជាអវិជ្ជមានដល់សុខភាព ចំណូល និងការអប់រំរបស់កូនៗពួកគេ។ ប្រជាជនដែលបានផ្លាស់ប្តូរទីលំនៅ ភាគច្រើនគឺបានទៅរស់នៅក្នុងតំបន់មិនមានសេវាមូលដ្ឋានសមស្របនៅឡើយ ដែលជាមូលហេតុជំរុញឲ្យពួកគាត់មានការកើនឡើងនូវការខ្ចីបុល ដើម្បីទិញសម្ភារៈសំខាន់ៗ និងមានកត្តារួមផ្សំជាច្រើនទៀត ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ចំណូល បញ្ហាសុខភាព ការអប់រំ និងលំនៅដ្ឋានមិនសមរម្យ -ល-។
តែទោះបីជាយ៉ាងណាក៏ដោយ ការបណ្តេញចេញដោយបង្ខំបានរួមចំណែកក្នុងការពង្រឹងអំណាចដល់ស្ត្រី ដែលពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំសហគមន៍ និងជាអ្នកដែលនៅជួរមុខ ក្នុងការទាមទារ និងតវ៉ាយ៉ាងសន្តិភាព ដើម្បីសិទ្ធិលំនៅដ្ឋានរបស់ពួកគាត់។
ទាក់ទងនឹងរបកគំហើញ ខាងលើ ក្រុមការងារពិសេសសិទ្ធលំនៅដ្ឋាន បានលើកឡើងនូវអនុសាសន៍ ដូចខាងក្រោម ៖
- រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិល គួរតែធានានូវអន្តរាគមន៍ក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយផលប៉ះពាល់ និងយោគយល់ដល់ប្រជាជនក្នុង TC និង RC។
- បង្កើតឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក្នុងដំណើរការ នៃការរៀបចំនូវយុទ្ធសាស្ត្រ នៃការទូទាត់សំណងសមស្រប ក្នុងករណីដែលមានគម្រោងក្នុងការផ្លាស់ប្តូរទីលំនៅ។
- បង្កើតគណៈកម្មាធិការត្រួតពិនិត្យ ដែលមានសមាសភាពចូលរួមពីសំណាក់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិល និងតំណាងសហគមន៍ ដើម្បីធ្វើការតាមដានការអភិវឌ្ឍ។
- បង្កើតប្រព័ន្ធតាមដានសម្រាប់ ៖
● ធ្វើបច្ចុប្បន្នភាព នូវស្ថិតិនៃសហគមន៍ដែលរងការគំរាមកំហែង និងសហគមន៍ដែលបានប្តូរទីលំនៅ
● ត្រួតពិនិត្យជាប្រចាំ នូវស្ថានភាពរបស់សហគមន៍ទាំងពីរនេះ។
- អាជ្ញាធរមូលដ្ឋានគួរតែធានា នូវការធ្វើឲ្យមានភាពប្រសើរឡើងនូវសេវាមូលដ្ឋាន ដូចជា ទឹកស្អាត អនាម័យ អគ្គិសនី និងសេវាផ្សេងទៀតនៅតំបន់ដែលបានប្តូរទីតាំងទៅ។
- បង្កើតឲ្យមានយន្តការ ដូចជា វេទិកាសាធារណៈ ដើម្បីធ្វើការពិគ្រោះយោបល់ ជាមួយប្រជាជនក្នុងសហគមន៍៕ K

No comments:
Post a Comment