មាត្រា១ - គោលបំណង
ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង
ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹងនាំ
និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ
និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ
និងកាត់បន្ថយភាពក្រីក្រ។
មាត្រា ២ - គោលដៅ
ច្បាប់នេះ
មានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធាន
ការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាប់បទល្មើសពុករលួយ
ហើយដោយមានការចូលរួម និងគាំទ្រពីមហាជន
និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
មាត្រា ៣ - វិសាលភាព
ច្បាប់
នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ
និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអានុភាពអនុវត្ត។
មាត្រា ៤ - និយមន័យ
វាក្យសព្ទបច្ចេកទេសក្នុងច្បាប់នេះមានន័យដូចតទៅៈ
១ - បទល្មើសពុករលួយ: មានន័យថា
បទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងជំពូកទី ៦ នៃច្បាប់នេះ។
២ - អ្នករាជការសាធារណ: មានន័យថាៈ
ក -
បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ត
ស្ថាប័ននីតិប្រតិបត្តិ ឬ ស្ថាប័នតុលាការ
ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុទ្ត ទោះជាអចិន្តៃ្រយ៍
ឬជាបណ្ដោះអាសន្នក្តី ទោះជាបាន ឬមិនបានទទួលប្រាក់ឈ្នួលក្តី
ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលឡើយ។
ខ -
បុគ្គលឯទៀតដែលធ្វើការក្នុងមុខងារសាធារណៈរួមទាំងទីភ្នាក់
ងារសាធារណៈ ឬសហគ្រាសសាធារណៈ
ព្រមទាំងស្ថាប័នសាធារណៈដទៃទៀតដែលមានចែងនៅក្នុងច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា។
៣ - មន្ត្រីសាធារណៈបរទេស: មានន័យថា
មន្ត្រីបរទេសដែលកាន់តំណែងក្នុងស្ថាប័ននីតិប្បញ្ញតិ្ត
ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការរបស់ប្រទេសក្រៅ
ទោះជាបានតែងតាំង ឬបោះឆ្នោតជ្រើសរើសក៏ដោយ
និងជនបរទេសដែលអនុវត្តមុខងារសាធារណៈសម្រាប់ប្រទេសក្រៅណាមួយ
រួមមានទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ។
៤ - មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ:
មានន័យថា មន្ត្រីអន្តរជាតិ
ឬជនណាដែលទទួលបានការអនុញ្ញាតពីអង្គការអន្តរជាតិឲ្យបំពេញ
ភារកិច្ចក្នុងនាមអង្គការអន្តរជាតិនោះ។
៥ - ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត:
មានន័យថា សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី
ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក
ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត
ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។
៦ - ចៅក្រម: មានន័យថាចៅក្រមអាសនៈ
និងចៅក្រមអយ្យការ។
៧ - នីតិបុគ្គល: មានន័យថាក្រុមមនុស្ស
ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាប្រធាននៃសិទ្ធិ
និងកាតព្វកិច្ច។
៨ - សង្គមស៊ីវិល: មានន័យថា សហគមន៍
ឬក្រុមមនុស្សដែលបង្កើតឡើងដើម្បីធ្វើសកម្មភាពក្នុងការការពារផល
ប្រយោជន៍លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌
និងសាសនា មានជាអាទិ៍ សមាគម អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ។
៩ - អត្ថប្រយោជន៍: មានន័យថាៈ
ក - អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់
ឬកម្រៃជើងសាដែលមិនមានការអនុញ្ញាតដោយច្បាប់ជាធរមាន
ជាទឹកប្រាក់ ឬជាវត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ។
ខ - ការងារ តំណែង មុខងារ កិច្ចព្រមព្រៀង
ឬកិច្ចសន្យាអ្វីមួយ។
គ - ការបង់ប្រាក់ ការលើកលែង ការលុបចោល
ការលុបបំបាត់នូវប្រាក់កម្ចី អ្វីមួយ កាតកិច្ច ឬបំណុលដទៃទៀត
ទោះជាទាំងមូលក្តី ឬដោយផ្នែកក្តី។
ឃ - សេវាកម្មឯទៀត ឬការផ្តល់ជាគុណប្រយោជន៍
រួមទាំងកិច្ចការពារមិនឲ្យ មានការដាក់ទណ្ឌកម្ម ដែលលេចចេញពីអំពើ
ឬដំណើរការនៃការដាក់ទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្ម - ទណ្ឌ
ទោះបីទណ្ឌកម្មនេះត្រូវបានកំណត់ ឬពុំទាន់ត្រូវបានកំណត់ក៏ដោយ។
ង - ការអនុវត្ត ឬការរារាំងមិនឲ្យអនុវត្តនូវសិទ្ធិ
ឬអំណាច ឬភាកិច្ចអ្វីមួយ។
ច - ការស្នើជូន ឬការសន្យាថាជូន ទោះបីមានលក្ខខណ្ឌ
ឬគ្មានលក្ខខណ្ឌក្តី នូវអត្ថប្រយោជន៍
ដូចមានចែងក្នុងស្មារតីនៃកថាខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។
១០ - អំណោយ: មានន័យថា ទ្រព្យ
ឬសេវាដែលត្រូវបានផ្តល់ឲ្យទៅបុគ្គលណាម្នាក់
ឬដើម្បីជាប្រយោជន៍ដល់បុគ្គលណាម្នាក់
ហើយដែលមិនត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង
និងមិនមែនជាជំនូនតាមទំនៀមទម្លាប់ ឬប្រពៃណី។
១១ - ទំនាស់ផលប្រយោជន: មានន័យថា
ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ
ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមាន
ឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់
ក្នុងការអនុវត្តកាតកិច្ចជាផ្លូវការរបស់ខ្លួន។
១២ - ទ្រព្យសម្បតិ្ត: មានន័យថា
ទ្រព្យគ្រប់ប្រភេទ ទោះជាចលនវត្ថុ ឬជាអចលនវត្ថុ រូបីយ ឬអរូបីយ
និងឯកសារគតិយុត្ត ឬលិខិតូបករណ៍ដែលបញ្ជាក់ពីកម្មសិទ្ធិ
ឬផលប្រយោជន៍នៅក្នុងទ្រព្យសម្បត្តិនោះ។
១៣ - ការចាប់យក: មានន័យថា
ការហាមប្រាមជាបណ្ដោះអាសន្នមិនឲ្យធ្វើការផ្ទេរផ្លាស់ប្តូរ
ប្រែប្រួល ប្រគល់ឲ្យ ឬធ្វើចលនានៃទ្រព្យសម្បត្តិ
ឬយកធ្វើជាទ្រព្យសម្បត្តិបណ្ដោះអាសន្ន
ឬគ្រប់គ្រងទ្រព្យសម្បត្តិតាមរយៈដីកាតុលាការ។
១៤ - ការរឹបអូស: មានន័យថា
ការដកហូតជាអចិន្ត្រៃយ៍នូវទ្រព្យសម្បត្តិណាមួយតាមរយៈសេចក្តី
សម្រេចរបស់តុលាការ។
១៥ - ផលនៃអំពើពុករលួយ: មានន័យថា
ទ្រព្យណាក៏ដោយដែលមានមកពី ឬទទួលបានដោយផ្ទាល់
ឬដោយប្រយោលតាមរយៈការប្រព្រឹត្តអំពើពុករលួយ។
១៦ - កម្រៃ: មានន័យថា
ផលជាប្រាក់បានមកអំពីកិច្ចការការិយាល័យ
ឋានៈមុខងារឬការងារដែលរួមទាំងប្រាក់បៀវត្ស ប្រាក់ឈ្នូល
និងប្រាក់បន្ថែមឯទៀត។
១៧ - ការប៉ុនប៉ង: មានន័យថា
ការប្រព្រឹត្តអំពើពុករលួយដែលអាចត្រូវផ្តន្ទាសទោសបាន
កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញៈ
ក - ចារីបានចាប់ផ្តើមប្រព្រឹត្តបទល្មើស មានន័យថា
ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់
ដើម្បីប្រព្រឹត្តបទល្មើស និង
ខ -
ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវ
បានរាំងស្ទះ ឬអាក់ខានដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។
អំពើត្រៀមបម្រុងដែលពុំមាន គោលបំណងដោយផ្ទាល់
ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្តើមប្រព្រឹត្តទេ។
១៨ - អ្នកផ្តើមគំនិត: មានន័យថា
បុគ្គលណាដែលៈ
ក - ជម្រុញឲ្យប្រព្រឹត្តបទល្មើសពុករលួយតាមការណែនាំ ឬបញ្ជា។
ខ - បង្កឲ្យមានបទល្មើសពុករលួយ ដោយផ្តល់អំណោយ
ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម
ឬដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។
១៩ - អ្នកសមគំនិត: មានន័យថា
បុគ្គលដែលជួយសម្រួលដោយចេតនាដល់ការ ប៉ុនប៉ង
ឬការសម្រេចបទល្មើសពុករលួយដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។
២០ - អង្គភាពដើមប្រឆាំងអំពើពុករលួយ:
មានន័យថា
អង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ
លេខ ៨៤អនក្រ.បក ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០០៦។
No comments:
Post a Comment