Tuesday, January 24, 2012

ប្រជាពលរដ្ឋ​មកពី​សហគមន៍​ចំនួន ៧ សុំ​ការអន្តរាគមន៍​ពីស​ម្ដេច​ប្រធានរដ្ឋសភា

ភ្នំពេញ: ប្រជាពលរដ្ឋ​មកពី​សហគមន៍​ចំនួន ៧ បាន​ប្រមូល​ផ្ដុំគ្នា នៅមុខ​វិមាន​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ សុំ​ការអន្តរាគមន៍​ពីស​ម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅវេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១២​។​

​ក្រុម​ប្រជាពលរដ្ឋ​ទាំង ៧ សហគមន៍ ដែល​មកសុំ​អន្តរាគមន៍​ពីស​ម្តេច​ប្រធានរដ្ឋសភា​នាពេលនេះ មាន សហគមន៍​អតីត​អ្នករស់នៅ​តំបន់​ដីក្រហម​, បឹង​ឈូក​, បឹងកក់​, អតីត​បឹងកក់​ដែល​ត្រូវ​បណ្ដេញចេញ​, ក្រុម​សហគមន៍ ៧៨, ក្រុម​សហគមន៍ ៣៤៧ និង​សហគមន៍​អ្នករស់នៅ​បុរី​កីឡា​៕

ប្រជាពលរដ្ឋ​មកពី​សហគមន៍​ចំនួន ៧ សុំ​ការអន្តរាគមន៍​ពីស​ម្ដេច​ប្រធានរដ្ឋសភា

No comments:

Post a Comment