Monday, January 23, 2012


សេចក្តីអំពាវនាវ
 


យើងខ្ញំុតាំងនាមឲ្យអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន ដែលមានការិយាល័យនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាសូមអំពាវនាវដល់ប្រជា
ពលរដ្ឋកម្ពុជាទាំងអស់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសកម្ពុជា សូមចូលរួមបរិច្ចាកនូវវិភាគទានទោះបីតិច ឬច្រើនក្តីទៅតាមកម្លាំងសទ្ធាដែលអាចជួយបាន ដើម្បីពួកយើងខ្ញំុអាចជួយគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រនៃសហគមន៍បរីកីឡា ដែលត្រូវរងនូវអំពើអយុត្តិធម៌ ដោយក្រុមហ៊ុនផាន អីុមិុចបានឈូសឆាយកំទេចទ្រព្យសម្បត្តិ និងលំនៅឋានរបស់ពួកគាត់កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១២។ 

បច្ចុប្បន្ននេះពួកគាត់ប្រមាណជាង១០០គ្រួសារដែលមិនព្រមទទួលយកសំណងពីក្រុមហ៊ុនដើម្បីជាថ្នូរនឹងការចាកចេញ ទៅតាំងទីលំនៅឋានថ្មីឯទួលសំបូរ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងភ្នំបាត ក្នុងស្រុកពញ្ញាព្ញុ ខេត្តកណ្តាល។ ពួកគាត់កំពង់ជួបប្រទះបញ្ហាយ៉ាងធ្ងន់ធ្ងរ ដូចជាបញ្ហាជីវភាព 
សុខភាព កូនៗអត់បានបន្តការសិក្សាជាដើម ។ល។

អាស្រ័យហេតុនេះបើសិនជាជនរួមជាតិខ្មែរទាំងអស់ មានក្តីអាណិតអាសូរចំពោះពួកគាត់ ចង់ជួយពួកគាត់ រំដោះពីភាពអត់ឃ្លានមួយរយៈ សូមមេត្តា
បរិច្ចាកនូវធនធានថវិកា ឬសម្ភារៈដែលអាចបរិច្ចាកជូនពួកគាត់បាន សូមផ្តល់តាមរយៈ អង្គការក្រុមការងារពិសេសសិទ្ធលំនៅឋានដែលមានអាស័យ
ដ្ឋានដូចខាងក្រោមនេះ។

 
ការិយាល័យលេខ៖ ២អា ផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អីុម៉ែលៈ 
phearumsia@ymail.com ; ទូរស័ព្ទដៃលេខ៖ ៨៥៥ ១២ ៨៥២ ៣២៥ លេខកូដធនាគា ANZ Royal: 542793
​​​​​​ 

Appeal to seek fund raising in order to support the Borey Keila (BK) Villagers (more than 100 families), who does not accept to move out from BK community. Now they are facing livelihood, health, education etc. Now they really need your support for continue to demand the fair and just…!

If you willing to support, please you may contribute via ANZ Bank Account: 542793
HRTF Office: #2A, Street 271, Phnom Penh, Cambodia. Email: phearumsia@ymail.com ; HP: 855-12-852-325

No comments:

Post a Comment