ក្រុមស្ត្រីបឹងកក់ ពាក់អាវយឺត និងមួកកន្តឹប ពណ៌ផ្ទៃមេឃ ដោយមានសរសេរអក្សរពាក្យស្លោក និងលើកបដារូបភាព បង្ហាញពីសកម្មភាពវាយបំផ្លាញផ្ទះសម្បែង បានដង្ហែក្បួនបាតុកម្មដីធ្លី នៅព្រឹកមិញ។ ស្ត្រីបឹងកក់ក៏បានកាន់ទង់ជាតិកម្ពុជា ទង់អាស៊ាន ទង់ជាតិប្រទេសមហាអំណាច សហភាពអឺរ៉ុប និងទង់ជាតិអង្គការសហប្រជាជាតិ ដើរតាមដងផ្លូវជាច្រើន នៅទីក្រុងភ្នំពេញ។ ស្ត្រីសកម្មជនមួយចំនួន បានដាក់ច្រវាក់ដៃ បង្ហាញថា ជាអ្នកទោសដីធ្លី និងពាក់ម៉ាស់គូសសញ្ញាខ្វែង ដែលបង្ហាញពីការបំបិទសិទ្ធិសេរីភាព ក្នុងការនិយាយស្តី។
ក្រុមស្ត្រីប្រមាណ ៣០០ នាក់ បានដើរហែក្បួន ចេញពីតំបន់បឹងកក់ ទៅប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ហើយស្រែកទាមទាររកដំណោះស្រាយ លើបញ្ហាដីធ្លីនៅបឹងកក់ ជាពិសេសទាមទារឲ្យអាជ្ញាធរ បោះព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឲ្យប្រជាពលរដ្ឋរស់នៅបឹងកក់។ ក្បួនបាតុកម្ម បានហែញត្តិ ទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតជប៉ុន ទៅកាន់ព្រឹទ្ធសភា និងដាក់នៅផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ រកដំណោះស្រាយលើបញ្ហាដីធ្លីនៅបឹងកក់។ នៅតាមផ្លូវ ត្រូវបានក្រុមប៉ូលិស និងប៉េអឹម ឈររាំង មិនឲ្យស្ត្រីបាតុករ ហែក្បួន ឆ្លងកាត់ផ្លូវធំៗមួយចំនួន។ ក៏ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងទេ ព្រោះបាតុកម្មរបស់ស្ត្រីសកម្មជនដីធ្លីទាំងនោះ មានច្បាប់ពីសាលាក្រុង។
តំណាងប្រជាពលរដ្ឋបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ស្ត្រីបឹងកក់ ចង់ឲ្យមានការបោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដែលប្រមុខរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋអភិវឌ្ឍន៍នៅនឹងកន្លែង ព្រមទាំងទាមទារ កុំឲ្យមន្ត្រីអាជ្ញាធរឃុបឃិតជាមួយក្រុមហ៊ុន កាត់ប្រជាពលរដ្ឋជាង ៩៤ គ្រួសារចេញពីដីទំហំជាង ១២ ហិកតា ហើយដាក់ឈ្មោះក្រុមហ៊ុនចូលជំនួស។ ក្រុមពលរដ្ឋបឹងកក់ ក៏ចង់បង្ហាញពីស្ថាប័នតុលាការ សព្វថ្ងៃ មិនឯករាជ្យ ត្រូវបានមន្ត្រីពុករលួយមួយចំនួន ឃុបឃិតគ្នា ប្រើប្រាស់ប្រព័ន្ធតុលាការ មកគាបសង្កត់ប្រជាពលរដ្ឋ។ បញ្ហាដីធ្លី នៅបឹងកក់ កើតឡើងចាប់តាំងពីរដ្ឋាភិបាល សម្រេចប្រគល់ដីទំហំជាង ១៣០ ហិកតា ឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ិន អភិវឌ្ឍជាទីក្រុងរណប កាលពីឆ្នាំ២០០៦។
គម្រោងអភិវឌ្ឍន៍នោះ ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារ។ ប៉ុន្តែមកដល់ពេលនេះ មានពលរដ្ឋបឹងកក់ ដែលសេសសល់ពីការបណ្តេញចេញប្រមាណ ១.០០០ គ្រួសារ ត្រូវបានរដ្ឋាភិបាលសម្រេចកាត់ដី ១២,៤៤ ហិកតា ដើម្បីអភិវឌ្ឍនៅនឹងតំបន់បឹងកក់។ តែបញ្ហានៅតែកើតមាន មិនទាន់ចប់នៅឡើយ៕

ក្រុមស្ត្រីបឹងកក់ផ្តើមយុទ្ធនាការដើរហែក្បួន តវ៉ារឿងជម្លោះដីដ៏រ៉ាំរ៉ៃ នៅកណ្តាលក្រុងភ្នំពេញ - កម្ពុជា - RFI