(ថ្ងៃទី 6 កញ្ញា 2012, ម៉ោង 05:04:PM) | ដោយ: រតនា
ភ្នំពេញ: ខេត្តសៀមរាប គ្រោងនឹងសាងសង់ព្រលានយន្តហោះថ្មី ដែលស្ថិតនៅភាគខាងកើតក្រុងសៀមរាប ចំងាយប្រមាណ ៤០គីឡូម៉ែត្រ។ ព្រលានយន្តហោះថ្មីនោះ ត្រូវបានអភិបាលខេត្តសៀមរាប អះអាងថា នឹងធ្វើការសាងសង់លើផ្ទៃដីទំហំដីជាង ៣ ពាន់ហិកតា ស្ថិតក្នុងស្រុកសូត្រនិគម ហើយគម្រោងនេះ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០១២នេះ។
លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ព្រលានយន្តហោះ ដែលកំពុងដំណើរការ បច្ចុប្បន្ន គឺមានសណ្ឋានតូច។ ម្យ៉ាងទៀតនៅក្បែរអង្គរផង ដែលការហោះហើរ បានតែយន្តហោះប្រភេទខ្នាតតូចៗល្មម។
លោកអភិបាលខេត្តសៀមរាប បានបន្តថា នៅពេលខាងមុខ នឹងមានយន្តហោះខ្នាតធំ ប្រភេទ ៧៤៧ ឬក៏ ៣២១ ជាដើម ត្រូវហោះ មកកាន់ខេត្តសៀមរាប ដូច្នេះហើយដែលចាំបាច់ត្រូវតែមានព្រលានយន្តហោះមួយ ដែលសមស្របតាមការអភិវឌ្ឍន៍របស់ប្រទេស។
លោកអភិបាលខេត្ត បានបន្តថា គម្រោងនៃការសាងសង់ទីតាំងព្រលានយន្តហោះថ្មីនោះ គឺមានទំហំដីជាង ៣ពាន់ហិកតា ស្ថិតនៅខាងកើតក្រុងសៀមរាប ហើយនឹងធ្វើឡើងនៅឆ្នាំ២០១២នេះ។ ព្រលានយនុ្តហោះថ្មីនេះ សហការដោយក្រុមហ៊ុនសាធារណរដ្ឋកូរ៉េ ដែលមានរយៈពេល នៃការសាងសង់ប្រមាណពី ៥ឆ្នាំ ទៅ ៧ឆ្នាំ។
បច្ចុប្បន្ន ជើងហោះហើរ ផ្ទាល់ពីប្រទេសនានា មកកាន់ខេត្តសៀមរាប រួមមាន ប្រទេសហ្វីលីពីន កូរ៉េ ថៃ វៀតណាម សឹង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី។ល៕

No comments:
Post a Comment