ប្រជាពលរដ្ឋនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ព្រួយបារម្ភពីការអភិវឌ្ឍដូចបុរីកីឡា
ដោយ : មុនីរ័ត្ន
(ថ្ងៃទី 14 កុម្ភៈ 2012,04:26:PM)
1 of 3
ភ្នំពេញ:
ប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ចំនួនជាង ១០ នាក់ តំណាងឲ្យប្រជាពលររដ្ឋជាង ៥០០
គ្រួសារ បានធ្វើការឡើងមកប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២
ដើម្បីសុំឲ្យសាលារាជធានីភ្នំពេញ
ធ្វើការឆ្លើយតបជាផ្លូវការចំពោះចម្ងល់របស់ប្រជាពលរដ្ឋនៅក្រុមទី
១០-១១ នៃភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការមក ប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ របស់ប្រជាពលរដ្ឋភូមិត្រពាំងឈូក គឺបានកើតឡើង បន្ទាប់ពីមានអាជ្ញាធរមូលដ្ឋាន បានចុះទៅបាញ់ថ្នាំក្រហមនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីព្រោះខ្លាចមានការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដូចជាប្រជាពលរដ្ឋនៅតំបន់បឹងកក់ នាពេលលកន្លងមក។
សូមជម្រាបថា ប្រជាពលរដ្ឋបានដាក់ទៅលោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្នើសុំឆ្លើយតបជាផ្លូវការនូវចម្ងល់របស់ប្រជាពលរដ្ឋ អំពីបញ្ហាបាញ់ថ្នាំក្រហមតាមផ្ទះប្រជាពលរដ្ឋ និងសុំប័ណ្ណកម្មសិទ្ធ។ ប៉ុន្តែរហូតមកដល់ត្រឹមថ្ងៃទី១៤ ខែកុម្ភៈ នៅមិនទាន់ឃើញមានការឆ្លើយតបនោះទេ។ ទើបបានជាប្រជាពលរដ្ឋឡើងមកឲ្យសាលារាជធានីភ្នំពេញធ្វើការឆ្លើយយតប។
បន្ទាប់ពីមានការប្រមូលផ្តុំគ្នារបស់ប្រជាពលររដ្ឋនៅមុខ សាលារាជធានីភ្នំពេញ មន្ត្រីសាលាក្រុង ក៏បានអនុញ្ញាតឲ្យចូលទៅជួបពិភាក្សា ដើម្បីរកដំណោះស្រាយជាមួយលោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ។
តំណាងប្រជាពលរដ្ឋភូមិ ត្រពាំងឈូក អ្នកស្រី សុខ ហេង បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីជំនួបចប់ថា មន្ត្រីសាលាក្រុងបានប្រាប់ថា ឲ្យរស់នៅជាធម្មតាទៅ អត់មានការដេញទេ ដោយសាលាក្រុងកំពុងតែសិក្សាគិតគូរសារជាថ្មីទៀត ដើម្បីដោះស្រាយ។ ចំពោះការបាញ់ថ្នាំក្រហមតាមផ្ទះប្រជាពលរដ្ឋ មិនត្រូវបានមន្ត្រីសាលាក្រុងធ្វើការបកស្រាយទេ តែគេថា មានក្រុមហ៊ុនមួយ ( មិនបានប្រាប់ឈ្មោះ ) ចង់គិតគូរធ្វើដូចជាបុរីកីឡា ប៉ុន្តែសាលាក្រុងមិនទាន់យល់ព្រមទេ ពីព្រោះបឹងឈូក វាស្ថិតនៅក្នុងច្បាប់ ០០៣ របស់រដ្ឋច្បាប់។
តំណាងប្រជាពលរដ្ឋបានបន្តថា “ផ្ទះប្រជាពលរដ្ឋចំនួន ៥២៧ គ្រួសារ ត្រូវបានបាញ់ថ្នាំក្រហម ចំពោះការអភិវឌ្ឍដីត្រពាំងឈូក ប្រជាពលរដ្ឋមានការព្រួយបារម្ភដែរ ក៏ប៉ុន្តែរង់ចាំមើលការឆ្លើយតបរបស់សាលាក្រុងសិន ហើយបើសិនអភិវឌ្ឍន៍ឲ្យប្រជាជនទៅឆ្ងាយ ក៏ត្រូវគិតឲ្យតម្លៃសមស្រប ឲ្យថោកពេកមិនដឹងយកលុយទៅរស់នៅកន្លែងផ្សេងមិនអាចសង់លំនៅដ្ឋាន បានទេ បារម្ភខ្លាចតែគេដោះដូរឲ្យតម្លៃថោក បើតម្លៃសមស្របអាចទទួលបានជាមួយក្រុមហ៊ុន និងយើងម្ចាស់ផ្ទះ”។
ចំពោះក្រុមហ៊ុនដែលមានគម្រោងធ្វើការអភិវឌ្ឍតំបន់ត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដូចបុរីកីឡា មិនត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញប្រាប់ឈ្មោះក្រុមហ៊ុននោះទេ៕

No comments:
Post a Comment