Thursday, April 18, 2013

Land for Food, Not for Profit – FIAN and Civil Society Call for Mobilization 

17 April 2013, Heidelberg - On this International Day of Peasants’ Struggles, FIAN International, together with social movements and other civil society organizations call for mobilization to reclaim our food system, which is increasingly being taken over by global capital, in the form of land grabs.  
Every day communities all over the world lose access to their lands and face food, livelihood and physical insecurity as a result of corporate greed. The Transnational Institute (TNI) together with the European Coordination Via Campesina (ECVC) and the Hands-off the Land Alliance (HotL), including FIAN International and others, released a report today entitled “Land concentration, land grabbing and people’s struggles in Europe,” which reveals the hidden truth about land concentration in Europe: that half of all European farmland is controlled by just 3% of landowners.
This massive concentration of land ownership and wealth demonstrates that the issues of land grabbing and access to land are as critical in Europe as they are in the global South. The report cites public policies, such as the subsidies given to large land holders under the European Common Agricultural Policy (CAP), as a contributing factor to the crisis. While land grabbing and land concentration practices are not new to Europe, they have accelerated in recent decades, particularly in Eastern Europe. Many land deals feature European companies, as well as investors from China and the Middle East, looking for profit from the increasingly speculative practice of buying and selling land, or the “commodification” of land.
“There has been increasing and overwhelming evidence in recent years on the negative impacts of large land deals on local communities, environments, and related human rights violations. As a result, several governments and international institutions have expressed concern over these deals, stressing the importance of regulation. However, land and resource grabbing continues unabated,” said Philip Seufert, FIAN’s program coordinator for Access to Natural Resources.
In solidarity with struggles for the right to land worldwide, FIAN, ECVC and the HotL Alliance demand that land once again be seen as a public good. Priority should be given to the use of land for smallholder and peasant agriculture and food production, rather than to private or commercial interests.
FIAN calls upon the public to denounce the practices which aid and abet land grabbing and demand that governments promote policies that guarantee access to resources for smallholders, such as implementing the Tenure Guidelines adopted by the Committee on World Food Security, thus ensuring food sovereignty and the right to adequate food.
 Read the executive summary of the report here.  
 Read the report here.  

Tuesday, April 16, 2013

អ្នក​បឹកកក់​សូត្រ​មន្ត​អបអរ​អ្នកស្រី ទេព វន្នី ដែល​ទទួល​ពាន​រង្វាន់

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ទៀត បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ភូមិ​២២ ក្នុង​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មេសា។ ពួក​គេ​ចូលរួម​ពិធី​សូត្រ​មន្ត សុំ​សេចក្ដី​សុខ​សប្បាយ​ក្នុង​ឆ្នាំ​ថ្មី និង​អបអរ​ចំពោះ​តំណាង​ពួក​គេ គឺ​អ្នកស្រី ទេព វន្នី ដែល​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​មេ​ដឹកនាំ​ឆ្នើម​ពី​សហរដ្ឋ​អាមេរិក និង​ពី​សហគមន៍​អឺរ៉ុប។
ដោយ សុ ជីវី
2013-04-14


 
ទេព វន្នី ៣០៥
អ្នក​បឹងកក់ សូត្រ​មន្ត​សុំ​ពរ​ទេវតា​ឆ្នាំ​ថ្មី និង​អបអរ​អ្នកស្រី ទេព វន្នី ដែល​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហុឡង់ដ៍ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០១៣។
RFA/So Chivy


ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី ជាពិសេស​អ្នក​ភូមិ​បឹងកក់ ចាត់​ទុក​ពាន​រង្វាន់​ដែល​ប្រគល់​អោយ​តំណាង​ពួក​គាត់ ថា​ជា​គ្រឿង​លើក​ទឹក​ចិត្ត​ក្នុង​ការ​តស៊ូ ដើម្បី​ការពារ​សិទ្ធិ​លំនៅឋាន និង​ការ​ទាមទារ​អោយ​ដោះ​លែង​តំណាង​ពួក​គាត់ គឺ​អ្នកស្រី យ៉ោម បុប្ផា ពី​ពន្ធនាគារ។
ក្នុង​ពិធី​សូត្រ​មន្ត ដោយ​មាន​និមន្ត​ព្រះសង្ឃ​ចំនួន ២៧​អង្គ​ចូលរួម និង​ប្រលែង​ចាប​ចំនួន​២៧ ដែរ​នោះ អ្នក​បឹងកក់ មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ពាន​រង្វាន់​ចំនួន​២ ដែល​អ្នកស្រី ទេព វន្នី តំណាង​អ្នក​បឹងកក់ ទើប​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហុឡង់ដ៍ បាន​ជំរុញ​លើក​ទឹក​ចិត្ត​ពួក​គាត់​អោយ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ​ទាមទារ​សិទ្ធិ ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយសារ​បាន​រង្វាន់​នេះ​លើក​ស្ទួយ​ស្ត្រី​ការ​តស៊ូ​នៅ​តំបន់​បឹងកក់។ ប្រឹងប្រែង​តស៊ូ​ទៅ​មុខ​ទៀត ដើម្បី​យុត្តិធម៌ ទាមទារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស។ ប៉ង​ប្រាថ្នា​ជាង​គេ គឺ​សេរីភាព​អោយ​មាន​ការ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា ហើយ​និង​មាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផ្តល់​ប្លង់​កម្មសិទ្ធិ ៦៤​គ្រួសារ​ហ្នឹង។ សូម​ទេវតា​ឆ្នាំ​ថ្មី ជួយ​បណ្ដាល​ចិត្ត​អោយ​មាន​ការ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា នៅ​ក្នុង​ឆ្នាំ​នេះ»
អ្នកស្រី ទេព វន្នី ដែល​បាន​វិល​ត្រឡប់​ពី​ទទួល​ពាន​រង្វាន់ អោយ​ដឹង​ថា ពាន​រង្វាន់​ដែល​អ្នកស្រី​ទទួល​បាន គឺ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​សហគមន៍ និង​ការ​គាំទ្រ​ពី​សហគមន៍។ អ្នកស្រី​បន្ត​ថា ពាន​រង្វាន់​ទាំង​នេះ គឺ​សម្រាប់​ទាំងអស់​គ្នា ជាពិសេស​សម្រាប់​ស្ត្រី​ដែល​ហ៊ាន​តស៊ូ ដើម្បី​ការពារ​ដីធ្លី ផ្ទះ​សម្បែង។ អ្នកស្រី​ស្នើ​អោយ​អាជ្ញាធរ​ទទួល​ស្គាល់​ការ​តវ៉ា​អហិង្សា និង​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ​ថា ជា​ផ្នែក​មួយ​ជំរុញ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចង់​អោយ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ឯង​ហ្នឹង គឺ​គាត់​ផ្តល់​នូវ​យុត្តិធម៌ ដំណោះ​ស្រាយ​ដល់​ពួក​ខ្ញុំ ដោយ​គុណធម៌ និង​សីលធម៌ ផ្តល់​ភាព​កក់​ក្តៅ​ដល់​ពួក​យើង​ទាំងអស់​គ្នា នេះ​ជា​អ្វី​ដែល​ពួក​ខ្ញុំ​ចង់​បាន​បន្ថែម​ពី​លើ​ពាន​ដែល​ពួក​ខ្ញុំ​ទទួល​បាន​ពី​ប្រទេស​ហុឡង់ដ៍ និង​ពី​សហរដ្ឋ​អាមេរិក»
អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ពាន​រង្វាន់​ដល់​តំណាង​អ្នក​បឹងកក់ គឺ​ពុំ​មាន​អ្វី​គួរ​អោយ​ភ្ញាក់​ផ្អើល​ទេ ដ្បិត​នោះ​គឺ​ជា​ការងារ​របស់​អង្គការ​បរទេស​មួយ​ចំនួន ដែល​គាំទ្រ​អ្នក​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល។ យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ការ​តវ៉ា​ដែល​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ គឺ​ជា​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ៖ «ការ​តវ៉ា​របស់​ពួក​គាត់​នេះ ក៏​ជា​មោទនភាព​របស់​យើង ដើម្បី​បង្ហាញ​អោយ​ឃើញ​ថា ប្រទេស​យើង​គោរព​អនុវត្ត​លទ្ធិ​ប្រជា​សេរី​ត្រឹមត្រូវ ប៉ុន្តែ​ប្រទេស​ណា​ក៏ដោយ ប្រជាធិបតេយ្យ ឬ​ក៏​ភាព​សេរី​របស់​គាត់ វា​ត្រូវ​នៅ​ក្រោម​ច្បាប់ បើ​គាត់​ធ្វើ​ខុស​ច្បាប់ គឺ​មិន​អាច​ទៅ​រួច​ទេ»
កាល​ពី​សប្ដាហ៍​មុន តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ទទួល​បាន​ពាន​រង្វាន់​កិត្តិយស "ភាព​ជា​មេ​ដឹកនាំ​ពិភពលោក" របស់​អង្គការ​វ៉ាយថល វ៉យស៍ (Vital Voices)។ អង្គការ​វ៉ាយថល វ៉យស៍ ជ្រើស​រើស​អ្នកស្រី ដោយសារ​តែ​ភាព​ក្លាហាន​ប្រកប​ដោយ​ថាមពល​ក្នុង​ការ​ដឹកនាំ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន និង​រដ្ឋាភិបាល ទាមទារ​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ ដោយ​មិន​សុខ​ចិត្ត​ឲ្យ​ការ​រំលោភ​បំពាន​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ឯ​កាល​ពី​ចុង​ខែ​មីនា អ្នកស្រី​ក៏​ទទួល​បាន​ពាន​រង្វាន់ អ្នក​ការពារ​សិទ្ធិ​មនុស្ស ឈ្មោះ​ថា មេអំបៅ​មាស នៅ​ប្រទេស​ហុឡង់ដ៍ ក្រោយ​ពេល​ខ្សែ​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​បង្ខំ​បណ្ដេញ​ចេញ​នៅ​តំបន់​បឹងកក់ ឈ្មោះ​ថា សូម្បី​តែ​បក្សី​ក៏​ត្រូវ​ការ​សម្បុក ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត៕

Monday, April 15, 2013

ត្រី​ម្ចាស់​ពាន់រង្វាន់​ពិភពលោក នឹង​ធ្វើ​ពិធី​លើកទឹកចិត្ត​ដល់​សហ​គន៍​ដែល​មាន​ជម្លោះ​ដីធ្លី​

បោះពុម្ព
​ស្ត្រី​ជា​សកម្មជន​ដីធ្លី នៅ​តំបន់​បឹងកក់ ដែល​ទ​ទូល​ពានរង្វាន់​ពិភពលោក ពី​ភាពក្លាហាន ហ៊ាន​ប្រឆាំង​នឹង​​ការ​ប​ណ្តេ​ញ​ចេញ​ អះអាងថា ពានរង្វាន់​នោះ ជា​កម្មសិទ្ធិ​របស់​ស្ត្រី​គ្រប់​រូប​នៅ​ទូទាំង​ប្រ​ទេស ហើយពានរង្វាន់​នោះ នឹង​​ប្រ​កាស​​ជា​​សា​ធា​រ​ណៈ​ នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ផ្ញើ​សារទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​ថា ការតស៊ូ​មតិ របស់​ស្ត្រី​នៅ​កម្ពុជា​ត្រូវបាន​អង្គការសហប្រជាជាតិ​គាំទ្រ ។​
​អ្នកស្រី ទេព វ​ន្នី ដែល​ទើប​វិលត្រឡប់ មក​ពី​ទ​ទូល​ពាន់​រង្វាស់ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ហូ​ឡង់ ទាក់ទិន​នឹង​ភាពក្លាហាន តស៊ូ​មតិ ប្រឆាំង​នឹង​ការបណ្តេញចេញ ឲ្យដឹង​នៅ​ថ្ងៃ​ទី​១២​ខែ​មេសា​នេះ​ថា នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ នឹង​មាន​ពិធី​ជួបជុំ​មួយ​នៅ​តំបន់​បឹងកក់ ដែល​មាន​ប្រជា​សហ​គន៍ មាន​ជម្លោះ​ដីធ្លី​ជាច្រើន មក​ចូលរួម ដើម្បី​ស្វែងយល់​ពី​ពានរង្វាន់​នេះ​។ អ្នកស្រី​បន្ត​ថា ក្នុង​ឱកាស​នោះ ក៏មាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ដើម្បី​បណ្តេញ​ឧបទ្រុបចង្រៃ ឲ្យ​សកម្មជន​ដីធ្លី​មា្ន​ក់ ​គឺ​អ្នកស្រី ​យ៉ោម បុប្ផា​ ឆាប់​បាន​ចេញ​ពី​ការឃុំខ្លួន  ៖ "យើងចង់​បញ្ហាញថា នេះជា​សមិទ្ធផលនឹង​ការ​​ត​ស៊ូ​ របស់​ពួក​គាត់​ទាំង​អស់​គ្នា ទាំង​សហ​គមន៏ផ្សេងៗ ទាំង​សហ​គមន៍ខ្ញុំរបស់​ពួក​ខ្ញុំ ដែល​យើង​ខំ​ប្រឹង​ប្រែងតស៊ូ​​ ​ការ​ពារ​សិទ្ធ​របស់​យើង ការ​ពារ​លំនៅ​ដ្ឋាន​របស់​យើង​ ប្រ​ឆាំ​ង​នឹង​ការ​អភិ​វឌ្ឍ​ ដោយ​អយុត្ដិ​ធម៌​ អញ្ចឹង​ពានរង្វននេះ ការ​ទាម​ទា​របស់​យើង​ ការយំ​ស្រែក​របស់​យើង​​ រកយុត្ដិធម៌ហ្នឹង​ត្រូវ​បាន​សង្គម​បាន​ដឹង​ ហើយ​គេ​កំពុង​តែ​ឃ្លាំមើល​សកម្មភាព​យើង​ ហើយ​គេ​គាំ​ទ្រ​យ៉ាង​​ពេញ​ទំហឹង នឹង​ផ្ដល់​ទឹក​ចិត្ដ​ កម្លាំង​ចិត្ដ​ដល់​យើង​"។
​ស្ដាប់សំឡេង ៖    
អ្នកស្រី ​ទេព វ​ន្នី ធ្លាប់​ជា​ប់​ពន្ធា​គារ​ជា​ង​៣០​ថ្ងៃ បាន​ទ​ទូល​ពានរង្វាន់​ចំនួន​ពីរ ដាក់​ដោយឡែក​ពីគ្នា គឺ​មួយ​នៅ​​ប្រ​ទេស​​ហូ​​ឡង់ ដែល​ពានរង្វាន់​នោះ​មានឈ្មោះ​ថា មេអំបៅ​មាស និង​ពានរង្វាន់​មួយទៀត នៅ​សហរដ្ឋអាមេរិក ឈ្មោះ​ថា​ស្ត្រី​ភាពជា​មេដឹកនាំ​ដឹកនាំ​​ពិ​ភព​លោក ដែល​ពានរង្វាន់​ទាំងនោះ​ឲ្យ​តម្លៃ​ទៅលើ​ភាព​ក្លា​ហាន របស់​​ស​កម្ម​ជន​​ដី​ធ្លី​​រូប​នោះ​ ហ៊ាន​តតាំង​ជាមួយ​កម្លាំង​សមត្ថកិច្ច រហូត​ជាប់​ពន្ធនាគារ ដើម្បី​ការពារ​សិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុង​សហគមន៍ ។​
​តំណាង​អ្នក​ភូមិ​ម្នាក់ទៀត កញ្ញា សុន ស្រី​លាភ អះអាងថា ការ​ដែល​អ្នកមាន​ជម្លោះ​ដីធ្លី​ទ​ទូល​បាន​ពានរង្វាន់​ពិភពលោក​បែបនេះ បង្ហាញថា ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ត្រូវបាន​ឭ​ដល់​ក្រៅប្រទេស ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ ដ​ទៃ​ទៀត​ មាន​​កម្លាំង​ចិត្ត​​ត​ស៊ូ​​បន្ត​ទៀត ទាមទា​សិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុង​សហគមន៍  ៖ "ឲ្យគាត់​ដឹង​ថា​អ្វី​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​ជា​សិទ្ធិ​របស់​យើង​ ដែល​ការពា​ដី​ ការ​ពារ​​ផ្ទះ ហើយ​អ្វីដែល​យើង​ធ្វើ​គឺ​ជា​សិទ្ធិ​ដែល​យើង​មាន​ ដែល​យើង​ត្រូវ​តែ​ប្រើ ​"។
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ស្វាគមន៍​ចំពោះ​ការទទួលបាន​ពានរង្វាន់​ពិភពលោក​នេះ ដោយ​លោក​អះអាងថា សកម្មភាព​របស់​អ្នក​ភូមិ​បឹងកក់ ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​អនុ​វត្ត លិ​ទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​ សេរី​ពហុបក្ស​ស្រាប់​។
​យ៉ាងណា​ក៏ដោយ​សកម្មជន​ដីធ្លី​ឲ្យដឹងថា សហគមន៍​ជា​ច្រើន ដែល​ប្រ​ឈ​នឹង​ការបណ្តេញចេញ និង​ត្រូវ​បាន​បណ្តេញចេញ មិនទាន់​ត្រូវបាន​អាជ្ញាធរ រក​ដំណោះស្រាយ​បាន​នៅឡើយ បើទោះបីជា​ជម្លោះ​នោះ​បាន​អូសបន្លាយ​ច្រើន​ឆ្នាំ​ក៏ដោយ ដូចជា​តំបន់​បឹងកក់ បុរី​កីឡា សហគមន៍​ថ្មគោល បឹង​ឈូក និង​សហគមន៍​មួយចំនួនទៀត ៕

Saturday, April 13, 2013

បទសំភាសន៍របស់លោក សៀ ភារម្យ ជាមួយទូរទស្សន៍អាសីុសេរី នាទីក្រុងវ៉ាសីុនតោន សហរដ្ឋអាមេរិក ដើមខែមេសា ឆ្នាំ២០១៣

http://www.rfa.org/khmer/video

បទ​វិភាគ៖ តើ​កម្ពុជា​អាច​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ឬ​ទេ?

បឹង​កក់ តុលាការ​កំពូល ៣០៥
អ្នក​ភូមិ​បឹង​កក់ ដុត​រូប​ជញ្ជីង​តំណាង​យុត្តិធម៌ នៅ​មុខ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៣។ ក្រុម​អ្នក​ភូមិ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ពួក​គេ គឺ​អ្នកស្រី យ៉ោម បុប្ផា ប៉ុន្តែ​តុលាការ​បដិសេធ។
RFA/Mom Sophon
ក្នុង​រយៈកាល​ជាង ២​ទសវត្សរ៍​កន្លង​មក​នេះ វប្បធម៌​និទ្ទណ្ឌភាព​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា។ ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់​មួយ​ចំនួន​តែង​ទទួល​បាន​ការ​ការពារ​ពី​អ្នក​មាន​អំណាច នាំ​ឲ្យ​គេច​ផុត​ពី​សំណាញ​ច្បាប់។ រី​ឯ​ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព ក្រៅ​តែ​ពី​ជន​សាមញ្ញ​ដែល​គ្មាន​ឈ្មោះ​បោះ​សំឡេង ក៏​មាន​អ្នក​នយោបាយ អ្នក​សារព័ត៌មាន តារាភាពយន្ត តារា​ចម្រៀង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ជាដើម ដែល​ត្រូវ​បាន​ធ្វើ​ឃាត តុលាការ​មិន​អាច​រក​យុត្តិធម៌​ជូន​ពួក​គេ​បាន។
លោក ជី វិតា មាន​បទវិភាគ​មួយ​ផ្តោត​ទៅ​លើ​សំណួរ​ថា តើ​កម្ពុជា​អាច​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​បាន​ឬ​ទេ?
«និទណ្ឌភាព» ដែល​ភាសា​អង់គ្លេស​ហៅ​ថា «IMPUNITY» មាន​ន័យ​ថា «ការ​មិន​អាច​នាំ​ខ្លួន​ជនល្មើស​ច្បាប់ ឬ​ជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស​មក​ជំនុំជម្រះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយសារ​តែ​ជន​ល្មើស​មាន​អ្នក​មាន​ឥទ្ធិពល ឬ​មាន​ច្បាប់​ការពារ​ពី​ក្រោយ។
និទ្ទណ្ឌភាព​ដែល​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ​ទទួល​អារម្មណ៍​ថា ពួកគេ​កំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​បែង​ចែក​វណ្ណៈ ពោល​គឺ​ច្បាប់​ត្រូវ​បាន​អនុវត្ត និង​ដាក់​ទោស​ទណ្ឌ​តែ​លើ​អ្នក​តូចតាច អ្នក​គ្មាន​អំណាច និង​ជន​ក្រីក្រ។ អារម្មណ៍​បែប​នេះ​អាច​នាំ​ឲ្យ​សង្គម​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ ដូច​នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​សំដែង​មតិ​តវ៉ា​តាម​ផ្លូវ​ថ្នល់ ជំនួស​ការ​ទៅ​រក​យុត្តិធម៌​នៅ​តុលាការ ឬ​ទៅ​តុលាការ​ផង តវ៉ា​ក្រៅ​តុលាការ​ផង។ ប្រសិន​បើ​ការ​សំដែង​មតិ​ដោយ​សន្តិវិធី​បែប​នេះ នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ទៀត អំពើ​ហិង្សា​ដើម្បី​រក​ដំណោះស្រាយ​អាច​កើត​មាន។
យោង​តាម​បរិបទ ឬ​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​ងាយ​លុប​បំបាត់​បាន​ទេ ហើយ​ហេតុផល​គឺ​ងាយ​យល់​ទេ។ ដើម្បី​អាច​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ដែល​រឹង​មាំ ឯករាជ្យ និង​ដាច់​ខាត​មិន​ចំណុះ​ក្រោម​ឥទ្ធិពល​នយោបាយ​ណា​មួយ​ឡើយ។
តើ​តុលាការ​កម្ពុជា មាន​គុណភាព​បែប​នេះ​ឬ​ទេ?
របាយការណ៍​នានា រួម​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​ត្រឹម​តែ​ពុករលួយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ឧបសគ្គ​រារាំង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​លំអៀង។
ជាក់ស្ដែង​ថ្នាក់ដឹកនាំ​តុលាការ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​លោក ជីវ កេង ដែល​កាន់​មុខ​តំណែង​បួន​ប្រាំ​នោះ ជា​ប្រធាន​សាលាដំបូង​រាជធានី​ផង និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង​ផង តែង​រិះគន់​ថា តុលាការ​កម្ពុជា មិន​មែន​ជា​តុលាការ​របស់​មហាជន​ទេ ប៉ុន្តែ​ជា​តុលាការ​របស់​គណបក្ស​កាន់​អំណាច។
មាន​ករណី​ជាក់ស្ដែង​ជា​ច្រើន​ដែល​សាធារណជន​មើល​ឃើញ​ថា តុលាការ​លំអៀង​ទៅ​មន្ត្រី ឬ​អ្នក​មាន​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំ​រឿង​ឧក្រិដ្ឋ​ខ្លះ បើ​ជនសង្ស័យ​ជា​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា តុលាការ​មិន​អើ​ពើ​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ។ សំណុំ​រឿង​ខ្លះ​តុលាការ​ដាក់​បទ​ចោទ​ប្រកាន់​ស្រាល ដែល​មិន​ស៊ី​សង្វាក់​ទៅ​នឹង​ទម្ងន់​នៃ​បទល្មើស ហើយ​ចេញ​សាលក្រម​ដាក់​ទោស​ក្នុង​ស្ថាន​សម្រាល ឬ​ព្យួរ​ទោស​ជាដើម ប្រសិន​បើ​ជន​ជាប់​ចោទ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំ​រឿង​ខ្លះ​ទៀត តុលាការ​បើក​សវនាការ​កាត់​ទោស​យ៉ាង​ប្រញាប់ប្រញាល់ ប្រើ​រយៈពេល​យ៉ាង​ខ្លី ប៉ុន្តែ​កាត់​ទោស​ឲ្យ​ជាប់​គុក​រាប់​សិប​ឆ្នាំ ហើយ​ពេល​ខ្លះ សូម្បី​តែ​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាក ក៏​តុលាការ​បើក​សវនាការ​ដែរ បើ​ជនសង្ស័យ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល។
ឧទារហណ៍៖ សំណុំ​រឿង​ឧក្រិដ្ឋ​របស់​អតីត​ចៅហ្វាយ​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ​កាត់​ដេរ ៣​នាក់​ឲ្យ​រង​របួស។ បើ​ទោះ​ជា​មាន​សាក្សី និង​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ឈូក បណ្ឌិត ជា​ជន​ដៃ​ដល់​ក៏ដោយ ក៏​សាលាដំបូង​ខេត្ត​ស្វាយរៀង ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ហើយ​បើ​ទោះ​ជា​សាលាឧទ្ធរណ៍​បង្គាប់​ឲ្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង សើរើ​រឿង​ក្ដី​នេះ​ឡើង​វិញ​ក៏ដោយ ក៏​រហូត​មក​ដល់​ម៉ោង​នេះ ជន​ជាប់​ចោទ ឈូក បណ្ឌិត ដែល​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​ផង​នោះ មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ឡើយ។ នេះ​ក៏​ដោយសារ​តែ​លោក ឈូក បណ្ឌិត ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​មន្ត្រី​ថ្នាក់​កំពូល​នៃ​រាជរដ្ឋាភិបាល​ការពារ​ពី​ក្រោយ​ខ្នង។ នេះ​ហើយ​ជា​និទ្ទណ្ឌភាព។
ករណី​ជាក់ស្ដែង​នៃ​វប្បធម៌​និទ្ទណ្ឌភាព​ដែល​តុលាការ​លំអៀង​ទៅ​រក​ជន​ល្មើស​មួយ​ទៀត គឺ​សំណុំ​រឿង​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា តារា​ចម្រៀង​ខារ៉ាអូខេ កាល​ពី​ឆ្នាំ​១៩៩៩។ ជនល្មើស​ឈ្មោះ ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​បក្ស​ពួក បាន​ចាក់​ស្រោច​ទឹក​អាស៊ីដ​បំផ្លាញ​សម្រស់​មុខ​មាត់ និង​រាង​កាយ​របស់​កញ្ញា តាត ម៉ារីណា ដែល​កាល​ណោះ​មាន​វ័យ ១៦​ឆ្នាំ បណ្ដាល​ឲ្យ​នាង​រស់​ទាំង​ត្រដរ ស្ទើរ​ក្លាយ​មិន​មែន​ជា​មនុស្ស។ បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ចំហ គេ​ឯង​ដឹង​ឮ​គ្រប់ៗ​គ្នា​ក៏ដោយ ក៏​តុលាការ​មិន​ហ៊ាន​ប៉ះពាល់​ដល់​ជនល្មើស​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ ស្ងាត់ៗ​បាន​ចេញ​សាលក្រម​កំបាំង​មុខ​សម្រេច​ព្យួរ​ទោស​ជនល្មើស ឃួន សុផល។ នេះ​មាន​ន័យ​ថា បើ​ទោះ​ជា​តុលាការ​បាន​រក​ឃើញ​ថា អ្នកស្រី ឃួន សុផល បាន​ប្រព្រឹត្ត​បទល្មើស​ពិត​មែន ប៉ុន្តែ​ក៏​មិន​បាន​សម្រេច​ដាក់​ទោស​ទណ្ឌ​ដែរ សូម្បី​តែ​មួយ​ថ្ងៃ​នៅ​ក្នុង​គុក។ នេះ​ហើយ​ជា​វប្បធម៌​និទ្ទណ្ឌភាព។
សំណុំ​រឿង​ក្ដី​នៃ​ឥទ្ធិពល​អ្នក​ធំ​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​មួយ​ទៀត គឺ​ករណី​ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា។ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៣ នគរបាល​បាន​ចាប់​ខ្លួន​លោក នឹម សុភា ជាប់​សង្ស័យ​ពី​បទ​បាញ់​សម្លាប់​មនុស្ស ២​នាក់ និង​របួស ៤​នាក់ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ បើ​ទោះ​ជា​មាន​សាក្សី និង​នគរបាល​បញ្ជាក់​ថា លោក នឹម សុភា ជា​អ្នក​លើក​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ចោមរោម​មើល​លោក និង​គូកន ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​តុលាការ​ក្រុង​ភ្នំពេញ នៅ​ខែ​មីនា ឆ្នាំ​២០០៤ បើក​សវនាការ​ស្ងាត់ៗ ចោទ​ត្រឹម​បទ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ។ ប៉ុន្តែ ៥​ខែ​ក្រោយ​មក រឿង​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល និង​ស្មាន​មិន​ដល់​មួយ​ទៀត​នោះ គឺ​សាលាឧទ្ធរណ៍​ប្រកាស​ថា អ្នក​ដែល​បាន​បាញ់​នៅ​ពេល​នោះ មិន​មែន នឹម សុភា ទេ តែ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ឈ្មោះ សំ ឌឿន ហើយ​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ សំ ឌឿន ជាប់​ពន្ធនាគារ ១០​ឆ្នាំ។ ចំណែក នឹម សុភា ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​រួច​ទោស​ទាំង​ស្រុង។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គ្មាន​នរណា​ដឹង​ថា ឈ្មោះ សំ ឌឿន ជា​នរណា និង​នៅ​ទី​ណា​ទេ? ប្រការ​នេះ​នាំ​ឲ្យ​គេ​ឯង​សង្ស័យ​ថា សំ ឌឿន មួយ​នេះ ទំនង​ជា​មិន​មាន​នៅ​លើ​លោក​នេះ​ផង។
វប្បធម៌​និទ្ទណ្ឌភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ការ​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​អហិង្សា​រាប់​រយ​នាក់​ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ កាល​ពី​ឆ្នាំ​១៩៩៧ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​តិច ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ សំណុំ​រឿង​ឧក្រិដ្ឋ​ដ៏​ធំ​ផ្អើល​ពិភពលោក​មួយ​នេះ រហូត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជាង ១៦​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឬ​តុលាការ នៅ​តែ​មិន​អាច​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បាន​ទៀត។
ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ តែង​តែ​ឆ្លើយ​ប្រាប់​អ្នក​កាសែត​ដដែលៗ​ថា សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​ទេ។ ចំណែក​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​វិញ​ឆ្លើយ​តប​ថា គេ​ជឿ​ថា​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​មែន ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ ហើយ​ក៏​គ្មាន​បំណង​ស៊ើប​អង្កេត​ដែរ ទើប ១៦​ឆ្នាំ​កន្លង​មក​នេះ គ្មាន​លទ្ធផល​អ្វី​ទាំង​អស់។ លើស​ពី​នេះ​ទៀត មូលហេតុ​សំខាន់​ដែល​មិន​ហ៊ាន​បើក​ការ​ស៊ើប​អង្កេត​នោះ ទំនង​ជា​មក​ពី​ជនសង្ស័យ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​គប់​គ្រាប់បែក​ពេល​នោះ គឺ​ជា​មនុស្ស​ជំនិត​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
របាយការណ៍​របស់​ភ្នាក់ងារ​ស៊ើប​ការណ៍​អាមេរិក អេហ្វ.ប៊ី.អាយ (FBI) និង​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា អនុ​ប្រធាន​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង គឺ​ជា​អ្នក​រៀបចំ និង​បញ្ជា​ឲ្យ​មាន​ការ​គប់​គ្រាប់​បែក​នៅ​ពេល​នោះ។ ប៉ុន្តែ​រយៈកាល ១៦​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ លោក ហ៊ីង ប៊ុនហៀង មិន​ត្រឹមតែ​មិន​ជាប់​ឈ្មោះ​ជា​ជន​សង្ស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ឯក និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ ថែម​ទៀត​ផង។
វប្បធម៌​និទ្ទណ្ឌភាព​នៅ​មាន​ច្រើន​ទៀត។ គិត​ត្រឹម​តែ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ជន​រងគ្រោះ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​សម្លាប់ ឬ​ក្លាយ​ជា​ជន​ពិការ ហើយ​ជនល្មើស​មិន​ត្រូវ​បាន​វែក​មុខ។ ដោយ​ត្រួសៗ ជន​រងគ្រោះ​ទាំង​នោះ រួម​មាន អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី តារាភាយន្ត ពិសិដ្ឋ ពីលិកា ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ ព្រម​ទាំង​ទាហាន និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជិត ១០០​នាក់ ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧។
ចំណែក​ឃាតកម្ម និង​និទ្ទណ្ឌភាព​មក​លើ​អ្នក​សារព័ត៌មាន​វិញ ក៏​មិន​ណយ​ដែរ។ គិត​ចាប់​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​សារព័ត៌មាន​ចំនួន ១០​នាក់​ហើយ ត្រូវ​បាន​ធ្វើ​ឃាត បន្ទាប់​ពី​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ឬ​រាយការណ៍​អំពើ​ពុករលួយ​របស់​មន្ត្រី​អ្នក​មាន​អំណាច។ ជន​រង​គ្រោះ​ទាំង ១០​នាក់​នោះ មាន៖ លោក នន់ ចាន់ និពន្ធ​នាយក​កាសែត «សំឡេង​យុវជន​ខ្មែរ» លោក ឆោម មង្គល កាសែត «អន្តរាគមន៍» លោក ចាន់ ដារា កាសែត «កោះ​សន្តិភាព» លោក ធុន ប៊ុនលី កាសែត «ឧត្ដម​គតិ​ខ្មែរ» លោក ចិត្តដួង ដារាវុធ កាសែត «អ្នក​ប្រយុទ្ធ» លោក មៃឃល សេន័រ (Michael Senior) កាសែត ហ្វ្រីលេន (Freelance) លោក ជួ ជេដ្ឋារិទ្ធ វិទ្យុ «តាព្រហ្ម» លោក ឃឹម សំបូរ កាសែត «មនសិការ​ខ្មែរ» ហើយ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ចុង​ក្រោយ​គេ គឺ​លោក ហង្ស សិរីឧត្តម កាសែត «វរជន​ខ្មែរ» នៅ​ខេត្ត​រតនគិរី ដែល​មាន​ជន​សង្ស័យ ២​នាក់​កំពុង​ជាប់​ឃុំ។
តើ​កម្ពុជា អាច​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន ឬ​ទេ?
វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទំនង​ជា​មិន​អាច​លុប​បំបាត់​បាន​ទេ ដរាប​ណា​ប្រទេស​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របៀប​ដូច​សព្វថ្ងៃ​នេះ។ ការ​លុប​បំបាត់​និទ្ទណ្ឌភាព​ទាមទារ​ឲ្យ​កម្ពុជា មាន​តុលាការ​រឹងមាំ ស្អាតស្អំ និង​ឯករាជ្យ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ស្ថានភាព​កម្ពុជា បច្ចុប្បន្ន ទំនង​ទៅ​មិន​រួច​ទេ។
មូលហេតុ៖
-ទី​១ មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា មេដឹកនាំ​កម្ពុជា មាន​បំណង​ស៊ើប​អង្កេត​សំណុំ​រឿង​ឃាតកម្ម​ទាំង​ឡាយ​ដែល​កើត​ឡើង​កន្លង​មក ដើម្បី​វែក​មុខ​ឃាតក រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​លើក​កម្ពស់​នីតិរដ្ឋ​ឡើយ។
-ទី​២ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច គ្រប់គ្រង​គ្រប់​ស្ថាប័ន​រដ្ឋ​ធំៗ​ទាំង​អស់ ទំនង​ជា​មិន​ចង់​ឲ្យ​តុលាការ​រឹង​មាំ និង​ឯករាជ្យ​នោះ​ទេ។ ស្ថាប័ន​រដ្ឋ​កំពូលៗ​ដែល​គប្បី​ត្រូវ​ឯករាជ្យ និង​អព្យាក្រឹត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចូល​សមាសភាព​របស់​ខ្លួន​ទៅ​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព។ ស្ថាប័ន​ទាំង​នោះ​រួម​មាន ស្ថាប័ន​នគរបាល យោធា ក្រុមប្រឹក្សា​ធម្មនុញ្ញ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម តុលាការ​ទាំង​បី​ជាន់​ថ្នាក់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
-ទី​៣ រូបភាព​ខាង​ក្រៅ​គេ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ចង់​ឲ្យ​តុលាការ​ឯករាជ្យ រឹង​មាំ និង​មិន​ពុករលួយ។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ស៊ី​ជម្រៅ គេ​នឹង​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​តុលាការ​កំពុង​ទន់​ខ្សោយ និង​ពុករលួយ បញ្ជ្រាប​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ក្នុង​ស្ថាប័ន​តុលាការ ដែល​ជា​ការ​ផ្ទុយ​នឹង​គោលការណ៍​បែង​ចែក​អំណាច​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។
ឧទាហរណ៍៖ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៦ លូក​ដៃ​ចូល​កិច្ចការ​តុលាការ ដក​ហូត ផ្លាស់ប្តូរ និង​ព្យួរ​ចៅក្រម និង​ព្រះរាជអាជ្ញា​ជិត ១០​នាក់ ធ្វើ​ឲ្យ​មន្ត្រី​តុលាការ​រអ៊ូរទាំ​ផង និង​ភ័យ​បាក់​ស្បាត​ផង។ បន្ទាប់​មក​ទៀត ដើម្បី​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ​កាន់​តែ​ច្រើន ហើយ​មើល​ទៅ​ស្រប​ច្បាប់​ទៀត​នោះ រដ្ឋាភិបាល​បាន​បង្កើត «ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌» ដោយ​បាន​តែងតាំង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កាន់​មុខ​តំណែង​ធំៗ​ជា​ច្រើន ហើយ​មាន​ឥទ្ធិពល​លើ​តុលាការ​ស្រាប់​នោះ ជា​សហ​ប្រធាន​ជាមួយ​លោក ឌិត មុន្ទី ដែល​ជា​ប្រធាន​តុលាការ​កំពូល និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។ យោង​តាម​រដ្ឋធម្មនុញ្ញ មាន​តែ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន មាន​ភារកិច្ច​កែ​លម្អ និង​ពង្រឹង​ប្រព័ន្ធ​តុលាការ។
-ទី​៤ ដើម្បី​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព ចាំបាច់​ណាស់​ត្រូវ​មាន​ប្រព័ន្ធ​យុត្តិធម៌ ក្នុង​នោះ​មាន​ចៅក្រម ព្រះរាជអាជ្ញា នគរបាល​យុត្តិធម៌​ជាដើម ដែល​ស្អាតស្អំ រឹងមាំ និង​ឯករាជ្យ។ សម្រាប់​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន ការ​អនុញ្ញាត​ឲ្យ​តុលាការ​រឹងមាំ និង​ឯករាជ្យ គឺ​ស្មើ​នឹង​ការ​នាំ​គ្រោះ​កាច​មក​ដាក់​ខ្លួន។ ប្រសិន​បើ​តុលាការ​ឯករាជ្យ រឹងមាំ និង​មិន​លំអៀង សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កើត​ឡើង​កន្លង​មក ដែល​តុលាការ​បច្ចុប្បន្ន​មិន​ហ៊ាន​ហើប​មាត់ បើក​ការ​ស៊ើប​អង្កេត​នោះ អាច​នឹង​ត្រូវ​សើរើ​យក​មក​ជម្រះ​បញ្ជី។
សំណុំ​រឿង​ក្ដី​កប់​ចោល​ទាំង​នោះ រួម​មាន៖ ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន ឃាតកម្ម​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ ឧក្រិដ្ឋកម្ម​ស្លាប់​រង្គាល​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​មុខ​រដ្ឋ​សភា​ចាស់ ឧក្រិដ្ឋកម្ម​សម្លាប់​ឈ្លើយ​សឹក​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ឃាតកម្ម​លើ​ប្រធាន​សហជីព​លោក ជា វិជ្ជា ឃាតកម្ម​លើ​តារា​ភាពយន្ត ពិសិដ្ឋ ពីលិកា ឃាតកម្ម​លើ​ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច និង​ឃាតកម្ម​លើ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ឈុត វុទ្ធី ជាដើម។
មូលហេតុ​មួយ​ទៀត​ដែល​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​អាច​លុបបំបាត់​បាន​នោះ គឺ​ថា អ្នក​នយោបាយ​ណា​ដែល​មិន​ចង់​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌ ដូច្នេះ​ហើយ​ទើប​ប្រទេស​នីមួយៗ រួម​ទាំង​កម្ពុជា​ផង ធ្វើ​ច្បាប់​មិន​ឲ្យ​មន្ត្រី​ខាង​រដ្ឋាភិបាល និង​រដ្ឋ​សភា​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ។
កម្រ​មាន​គណបក្ស​ណា​មួយ នាយករដ្ឋមន្ត្រី​ណា​មួយ ឬ​ប្រធានាធិបតី​ណា​មួយ​ដែល​មិន​ចង់​អត់​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នោះ​ទេ ជា​ពិសេស​ពេល​បាន​ក្ដាប់​ណែន​នៅ​ក្នុង​ដៃ​ហើយ​នោះ ពិត​ជា​មិន​ចង់​ឲ្យ​របូត​ចេញ​ទៅ​វិញ​ទេ ពីព្រោះ​ពេល​បាន​ក្ដោបក្ដាប់​តុលាការ គឺ​ស្មើ​នឹង​មាន​បាន​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត។ តុលាការ​អាច​ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​សម្រាប់​រក្សា​អំណាច និង​សម្រាប់​បំបាក់​ស្មារតី​គូប្រឆាំង​របស់​ខ្លួន។
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង រហូត​មក​ដល់​ពេល​នេះ​បាន​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍ ទាំង​បើក​ចំហ​ផង និង​ទាំង​លាក់លៀម​ផង​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ និង​ក្រុម​អ្នក​រិះគន់។ ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជ្រាប​សមាជិក​ខ្លួន​ទៅ​គ្រប់​ជាន់​ថ្នាក់​នៃ​តុលាការ​កម្ពុជា​ហើយ​នោះ ការ​ជួយ​ពង្រឹង​ដោយ​ចិត្ត​ស្មោះ​ស ដើម្បី​ឲ្យ​តុលាការ​រឹងមាំ និង​ឯករាជ្យ​នោះ មិន​ត្រឹម​តែ​នាំ​ឲ្យ​ខាត​បង់​ប្រយោជន៍​បក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​នាំ​គ្រោះ​កាច​ចង្រៃ​ដល់​មន្ត្រី​បក្ស​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នានា​ថែម​ទៀត​ផង។ ដូច្នេះ​ការ​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​ងាយ​ទេ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា មិន​មែន​ថា មិន​អាច​ធ្វើ​ទៅ​មិន​បាន​សោះ​នោះ​ទេ។ បញ្ហា​សំខាន់​វា​ស្ថិត​លើ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ថា​តើ​សុខ​ចិត្ត​លះបង់​ប្រយោជន៍​បក្ស​ដោយ​កាត់​សាច់​ដែល​ស្អុយៗ​ចោល​ខ្លះ ហើយ​ងាក​មក​ជួយ​ជ្រោមជ្រែង​ដោយ​ចិត្ត​ស្មោះ​ស​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា រឹង​មាំ ឯករាជ្យ និង​មិន​លំអៀង ដើម្បី​អនាគត​ល្អ​របស់​សង្គម​កម្ពុជា ទាំង​មូល ឬ​យ៉ាង​ណា?
ផ្ទុយ​ទៅ​វិញ ដរាប​ណា​តុលាការ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​គំនាប​នយោបាយ​ងើប​មុខ​មិន​រួច​ដូច​ពេល​បច្ចុប្បន្ន​នេះ វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​មិន​អាច​នាំ​ខ្លួន​ជនល្មើស​ច្បាប់​មក​វិនិច្ឆ័យ​ទោស នឹង​នៅ​តែ​បន្ត​ញាំញី​នៅ​ក្នុង​សង្គម​កម្ពុជា ត​ទៅ​មុខ​ទៀត៕

Tuesday, April 9, 2013

ស៊ូប៊ែរឌី​កំណត់​ពេល​មក​កម្ពុជា

លោក​សូរិយ៉ា ស៊ូប៊ែ​រឌី ពេល​មក​​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ កាល​ពី​​ឆ្នាំ​​មុន​​​។ រូបថត ហេង ជីវ័ន

Tuesday, 09 April 2013 
ABBY SEIFF 
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ យោង​តាម​មន្រ្តី​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ​លោក សូរីយ៉ា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​ របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នឹង​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​រយៈ​ពេល ១ សប្តាហ៍ ចាប់​ផ្តើម​នៅ​ថ្ងៃ ទី១៩ ខែ​ឧសភា​ខាង​មុខ
លោក James Heenan ​មន្រ្តី​ទទួល​បន្ទុក​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា៖ «លោក​សាស្រ្តចារ្យ ស៊ូប៊ែរឌី ​បាន​ចង្អុល​បង្ហាញ​ថា គាត់​នឹង​ផ្តោត​លើ​ការ​អនុវត្តតាម​អនុសាសន៍​ដែល​គាត់​បាន​លើក​ ឡើង​ក្នុង​របាយការណ៍​មុន ព្រម​ទាំង​លើ​កិច្ច​ពិភាក្សា​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​ស្ថាប័ន​ដទៃ​ទៀត​ ស្តីពី​ការ​លើក​កម្ពស់​ការ​គោរព​សិទិ្ធ​មនុស្ស ​នៅ​កម្ពុជា»
ក្នុង​របាយការណ៍​លើក​មុន ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ បាន​ជំរុញ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រាកដ​ប្រជា​ លើ​កិច្ច​ដំណើរការ​បោះឆ្នោត និង​ការ​កែប្រែ​ឡើង​វិញ​ នូវ​កិច្ច​ដំណើរ​ការ​ផ្តល់​ដី​សម្បទាន​ដោយ​លោក​ព្រមាន​ថា ​គោល​នយោបាយ​នេះ​ នៅ​ទីបំផុត​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​របស់​ជាតិ។
ក្នុង​រយៈ ពេល​តិច​ជាង ១ ខែ បន្ទាប់​ពី​លោក​ បាន​បង្ហាញ​របាយការណ៍ ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហប្រជាជាតិ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះគន់​លោក​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យLeeds ​រូប​នេះ។
ក្នុង​សុន្ទរកថា កាល​ពី​ខែ​តុលា ឆ្នាំ​មុន​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន បាន​ហៅ​អនុសាសន៍​ទាំង​នោះ​ថា​ គ្មាន​មូលដ្ឋាន ហើយ​លើក​ឡើង​ថា អនុសាសន៍​ទាំង​នោះ ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ព័ត៌មាន ពី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង៕

Subedi return set for next month, says UN

09 April 2013 
By Abby Seiff 
The Phnom Penh Post

UN rights envoy Surya Subedi’s next week-long mission to Cambodia will begin on May 19, according to a UN official.

“Professor Subedi has indicated he will focus on follow-up to recommendations made in his previous reports, as well as on discussions with the Royal Government, civil society and others on promot-ing respect for human rights in Cambodia,” James Heenan, officer-in-charge of the UN’s Office of the High Commiss-ioner for Human Rights, said.

In his last reports, the special rapporteur urged serious electoral reforms and an over-haul of the land-concessions process, warning that current policies would eventually erode the nation’s stability.

Prime Minister Hun Sen had called these recommendations unfounded and implied they were of little value, saying they relied too heavily on information from NGOs
and the opposition.