ត្រីម្ចាស់ពាន់រង្វាន់ពិភពលោក នឹងធ្វើពិធីលើកទឹកចិត្តដល់សហគន៍ដែលមានជម្លោះដីធ្លី
ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី12 មេសា ឆ្នាំ2013 ម៉ោង15:08
ស្ត្រីជាសកម្មជនដីធ្លី នៅតំបន់បឹងកក់ ដែលទទូលពានរង្វាន់ពិភពលោក ពីភាពក្លាហាន ហ៊ានប្រឆាំងនឹងការបណ្តេញចេញ អះអាងថា ពានរង្វាន់នោះ ជាកម្មសិទ្ធិរបស់ស្ត្រីគ្រប់រូបនៅទូទាំងប្រទេស ហើយពានរង្វាន់នោះ នឹងប្រកាសជាសាធារណៈ នៅថ្ងៃស្អែកនេះ ដើម្បីផ្ញើសារទៅកាន់មន្ត្រីពាក់ព័ន្ធថា ការតស៊ូមតិ របស់ស្ត្រីនៅកម្ពុជាត្រូវបានអង្គការសហប្រជាជាតិគាំទ្រ ។
អ្នកស្រី ទេព វន្នី ដែលទើបវិលត្រឡប់ មកពីទទូលពាន់រង្វាស់ នៅសហរដ្ឋអាមេរិក និងប្រទេសហូឡង់ ទាក់ទិននឹងភាពក្លាហាន តស៊ូមតិ ប្រឆាំងនឹងការបណ្តេញចេញ ឲ្យដឹងនៅថ្ងៃទី១២ខែមេសានេះថា នៅថ្ងៃសៅរ៍ស្អែកនេះ នឹងមានពិធីជួបជុំមួយនៅតំបន់បឹងកក់ ដែលមានប្រជាសហគន៍ មានជម្លោះដីធ្លីជាច្រើន មកចូលរួម ដើម្បីស្វែងយល់ពីពានរង្វាន់នេះ។ អ្នកស្រីបន្តថា ក្នុងឱកាសនោះ ក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បីបណ្តេញឧបទ្រុបចង្រៃ ឲ្យសកម្មជនដីធ្លីមា្នក់ គឺអ្នកស្រី យ៉ោម បុប្ផា ឆាប់បានចេញពីការឃុំខ្លួន ៖ "យើងចង់បញ្ហាញថា នេះជាសមិទ្ធផលនឹងការតស៊ូ របស់ពួកគាត់ទាំងអស់គ្នា ទាំងសហគមន៏ផ្សេងៗ ទាំងសហគមន៍ខ្ញុំរបស់ពួកខ្ញុំ ដែលយើងខំប្រឹងប្រែងតស៊ូ ការពារសិទ្ធរបស់យើង ការពារលំនៅដ្ឋានរបស់យើង ប្រឆាំងនឹងការអភិវឌ្ឍ ដោយអយុត្ដិធម៌ អញ្ចឹងពានរង្វននេះ ការទាមទារបស់យើង ការយំស្រែករបស់យើង រកយុត្ដិធម៌ហ្នឹងត្រូវបានសង្គមបានដឹង ហើយគេកំពុងតែឃ្លាំមើលសកម្មភាពយើង ហើយគេគាំទ្រយ៉ាងពេញទំហឹង នឹងផ្ដល់ទឹកចិត្ដ កម្លាំងចិត្ដដល់យើង"។
ស្ដាប់សំឡេង ៖
អ្នកស្រី ទេព វន្នី ធ្លាប់ជាប់ពន្ធាគារជាង៣០ថ្ងៃ បានទទូលពានរង្វាន់ចំនួនពីរ ដាក់ដោយឡែកពីគ្នា គឺមួយនៅប្រទេសហូឡង់ ដែលពានរង្វាន់នោះមានឈ្មោះថា មេអំបៅមាស និងពានរង្វាន់មួយទៀត នៅសហរដ្ឋអាមេរិក ឈ្មោះថាស្ត្រីភាពជាមេដឹកនាំដឹកនាំពិភពលោក ដែលពានរង្វាន់ទាំងនោះឲ្យតម្លៃទៅលើភាពក្លាហាន របស់សកម្មជនដីធ្លីរូបនោះ ហ៊ានតតាំងជាមួយកម្លាំងសមត្ថកិច្ច រហូតជាប់ពន្ធនាគារ ដើម្បីការពារសិទ្ធិរស់នៅស្របច្បាប់ក្នុងសហគមន៍ ។
តំណាងអ្នកភូមិម្នាក់ទៀត កញ្ញា សុន ស្រីលាភ អះអាងថា ការដែលអ្នកមានជម្លោះដីធ្លីទទូលបានពានរង្វាន់ពិភពលោកបែបនេះ បង្ហាញថា ជម្លោះដីធ្លីនៅកម្ពុជាត្រូវបានឭដល់ក្រៅប្រទេស ដែលជាកត្តាជំរុញឲ្យស្ត្រីខ្មែរ ដទៃទៀត មានកម្លាំងចិត្តតស៊ូបន្តទៀត ទាមទាសិទ្ធិរស់នៅស្របច្បាប់ក្នុងសហគមន៍ ៖ "ឲ្យគាត់ដឹងថាអ្វីធ្វើរាល់ថ្ងៃនេះ គឺជាសិទ្ធិរបស់យើង ដែលការពាដី ការពារផ្ទះ ហើយអ្វីដែលយើងធ្វើគឺជាសិទ្ធិដែលយើងមាន ដែលយើងត្រូវតែប្រើ "។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ស្វាគមន៍ចំពោះការទទួលបានពានរង្វាន់ពិភពលោកនេះ ដោយលោកអះអាងថា សកម្មភាពរបស់អ្នកភូមិបឹងកក់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សស្រាប់។
យ៉ាងណាក៏ដោយសកម្មជនដីធ្លីឲ្យដឹងថា សហគមន៍ជាច្រើន ដែលប្រឈនឹងការបណ្តេញចេញ និងត្រូវបានបណ្តេញចេញ មិនទាន់ត្រូវបានអាជ្ញាធរ រកដំណោះស្រាយបាននៅឡើយ បើទោះបីជាជម្លោះនោះបានអូសបន្លាយច្រើនឆ្នាំក៏ដោយ ដូចជាតំបន់បឹងកក់ បុរីកីឡា សហគមន៍ថ្មគោល បឹងឈូក និងសហគមន៍មួយចំនួនទៀត ៕
No comments:
Post a Comment