ពលរដ្ឋ១២គ្រួសារនៅខេត្តរតនគិរីរត់ចោលផ្ទះដោយសារខ្លាចការគំរាមសម្លាប់
មេឃុំកាឡែង លោក ស៊ុត សុំ មានប្រសាសន៍បញ្ជាក់ថា មន្ត្រីប៉ូលិសប៉ុស្តិ៍បានចុះអង្កេតករណីនេះ ហើយរកឃើញថា ពិតជាមានការគំរាម និងកាប់ផលដំណាំប្រជាពលរដ្ឋមែន។ លោកបន្តថា សូម្បីលោកជាមន្ត្រីអាជ្ញាធរក៏រងការគំរាមកំហែងពីគ្រួសារម្ចាស់ កសិដ្ឋាននេះដូចគ្នា៖ «ប្រជាពលរដ្ឋអត់សុខចិត្តចេញទេ។ ខ្ញុំថាមិនបាច់ចេញទេ ទោះបីកាប់សម្លាប់ក៏នៅហ្នឹងហើយ។ ខ្ញុំឲ្យប៉ុស្តិ៍ទៅត្រួតពិនិត្យឃើញកាប់ដើមខ្នុរ ស្វាយចន្ទី ដើមគរកាប់អស់ គឺគាត់ឲ្យកូនចៅគាត់ តាជូ ហ្នឹងណា។ លើកទី១ កម្មករគាត់ លើកទី២ កូនគាត់ថាបើមិនចេញទេ គាត់នឹងរុះរើផ្ទះសម្បែង មិនត្រឹមតែខ្ញុំទេ ទាំងលោកអភិបាលក៏គាត់ថាញាត់ក្នុងគុកដែរ»។
http://www.youtube.com/watch?v=El3i6g9zMBw
ដោយ រដ្ឋា វីសាល 2013-01-09 RFA
ប្រជាពលរដ្ឋជនជាតិដើមភាគតិច ១២គ្រួសារ នៅខេត្តរតនគិរី បានរត់ចោលផ្ទះសម្បែងដោយសារភ័យខ្លាចកូនប្រុសម្ចាស់កសិដ្ឋាន ម្នាក់ប្រើអាវុធគំរាមសម្លាប់។ គេបានបង្ខំឲ្យពួកគាត់ចាកចេញពីផ្ទះ ហើយប្រគល់ដីទៅឲ្យម្ចាស់កសិដ្ឋាននោះ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថានេះគឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
Cambodian police violence against protesting Borei Keila women
http://www.youtube.com/watch?v=EPxg-MqmEgU
ដោយអស់ជំនឿលើតុលាការ ទីបំផុតប្រជាពលរដ្ឋសម្រេចចិត្ត ទៅពឹងពាក់ចោរឲ្យជួយចាប់ចោរ...
ប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមកដាក់ញត្តិនៅព្រឹកថ្ងៃសុក្រនេះ។រូបថតហេង ជីវ័ន
ពលរដ្ឋបន្ទាយមានជ័យសុំនាយករដ្ឋមន្ត្រីជួយដោះស្រាយដីធ្លី
- Friday, 11 January 2013
- លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍
ប្រជាពលរដ្ឋជាង ២៥០គ្រួសារនៅក្នុងភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១១ខែមករានេះ បាននាំគ្នាឡើងមកតវ៉ាមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មុខវត្តបុទុម ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ជួយដោះស្រាយដីធ្លីជូនពួកគាត់។
នៅក្នុងញត្តិដាក់ជូនលោក នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ដីធ្លីនៅភូមិថ្នល់បត់ចំនួន ៧២១ ហិចតាត្រូវបានគេរំលោភបំពាន និងបំបាត់ដីធ្លី គឺមកពី «មូលហេតុដោយសារការបង្កើតភូមិថ្មីឈ្មោះភូមិបឹងស្នោចំណុះឲ្យឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងផែនទីរដ្ឋបាលថ្មីឆ្នាំ ២០០៨ បានគូរគ្របដណ្តប់រំលោភបំពានយកដីធ្លីភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅថែមទៀត»។
ញត្តិបន្តថា ពួកគាត់បានរាយការជូនដំណឹងដល់ឃុំ ស្រុក ខេត្ត និងដល់លោកហ៊ុន ម៉ានិត ពីការបាត់បង់ដីធ្លីរបស់ប្រជាជនភូមិថ្នល់បត់ នៅតែគ្មានដំណោះស្រាយ។
ប្រជាពលរដ្ឋទាំងនោះ ក៏បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយ បើមិនមានពួកគាត់ខ្ញុំពិតជារស់នៅដូចស្លាប់ទាំងមានជីវិត គ្មានដីធ្លី ដើម្បីចិញ្ចឹមជីវិតនឹងគេ។
ពលរដ្ឋបុរីកីឡាបន្តសុំអន្តរាគមន៍ពីធនាគារពិភពលោក
ពលរដ្ឋបុរីកីឡា សុំអន្តរាគមន៍ពីធនាគារពិភពលោកនៅវត្តបុទុមនៅព្រឹកថ្ងៃសុក្រនេះ។រូបថតហេង ជីវ័ន
- Friday, 11 January 2013
- លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាដែលរងការឈូសឆាយផ្ទះសម្បែង ដោយក្រុមហ៊ុនផានអ៊ីម៊ិចបាននាំគ្នាឈរតវ៉ានៅមុខវត្តបុទុម ដើម្បីស្នើសុំការអន្តរាគមន៍ពីនាយកធនាគារពិភពលោក ជួយឲ្យរដ្ឋាភិបាលកម្ពុជាជម្រុញឲ្យ ក្រុមហ៊ុនផានអ៊ីម៊ិច គោរពនូវកិច្ចសន្យាសាងសង់ឲ្យគ្រប់ចំនួន ១០អគារ។
សហគមន៍បុរី កីឡានៅសង្កាត់វាលវង់ ខណ្ឌមករា រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់នូវដីសម្បទានសង្គមកិច្ចចំនួន ៤.៦០ហិចតា អភិវឌ្ឍន៍នៅហ្នឹងកន្លែង ហើយបានដោះដូចឲ្យក្រុមហ៊ុន ផានអ៊ីម៊ិច ២.៦០ហិចតា នៅសល់ ២ហិចតាសម្រាប់សាងសង់អគារចំនួន ១០កម្ពស់ ៦ជាន់ជូនប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាជាថ្នូរដី ២.៦០ហិចតា ប៉ុន្តែ ក្រុមហ៊ុន ផានអ៊ីម៊ិច មិនបានគោរពនូវកិច្ចសន្យាដែលបានចុះថ្ងៃ ០៥ ខែមករា ឆ្នាំ២០០៤។
យោងតាមលិខិតដាក់ជូនធនគារពិភពលលោក ពលរដ្ឋបានរៀបរាប់ថា ក្រុមហ៊ុនផានអ៊ីម៊ិចបានសាងសង់ត្រឹមតែ ៨អគារ ប៉ុណ្ណោះ បណ្តាលឲ្យពលរដ្ឋសហគមន៍បុរីកីឡាខ្លះ សព្វថ្ងៃរស់នៅលំបាកវេទនា ក្នុងតង់ក្បែរគំនរសម្រាម និងគ្រួសាររស់នៅក្រោមជណ្តើរ និងមានការបោះសម្រាម និងចោលកន្ទុយបារីមកពីខាងលើ។ ដោយសារ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១២ ក្រុមហ៊ុនផានអ៊ីម៊ិចបានប្រើប្រាស់គ្រឿងចក្រដោយយកកងកម្លាំង ចម្រុះ ប្រដាប់អាវុធមានឧស្ម័នបង្ហូរទឹកភ្នែក ហើយយកមកឈូសកំទេចផ្ទះសម្បែង គ្មានប្រាប់ដំណឹងជាមុន និងគ្មានដីកាពីតុលាការ។
No comments:
Post a Comment